ព័ត៌មានជាតិ

ស្នងការនគរ​បាលខេត្តបន្ទាយមានជ័យ ថ្លែងកោ​តសរសើរដ​ល់កងម្លាំង​នគរបាល ដែលការ​ពារ​សន្តិសុខ ​សណ្តា​ប់ធ្នាប់​បាន​ល្អ ក្នុងអំឡុង​ពេ​លបោះឆ្នោ​តជ្រើស​រើស​ក្រុមប្រឹក្សាឃុំ សង្កាត់

(បន្ទាយមានជ័យ)៖ថ្លែងក្រោយ​ពីពិធី​គោរព​ទង់ជាតិ នា​ថ្ងៃច័ន្ទទី១៣ ខែមិថុនា ឆ្នាំ២០២២ នៅ​ស្នងការដ្ឋានន​គរបាលខេត្តបន្ទាយ​មានជ័យ ដោយ​មា​នការចូលរួម​ពីអស់លោក លោកស្រី ឧត្តម​សេនីយ៍ វរសេនីយ៍ ជាស្នងការរង នាយ នាយរង​ការិយា​ល័យ នាយ នាយរងផ្នែក និងមន្ត្រីនគ​របាលប្រមា​ណជាង៣០០នាក់នោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរ​បាល​ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងនូវ​ការកោ​តសរសើរដ​ល់កងម្លាំងន​គរបាលទាំងអស់ ដែលបានខិ​ត​ខំ​ប្រឹង​ប្រែងយក​អស់​ស្មារតី ទទួលខុស​ត្រូវក្នុង​ភា​រិច្ចរប​ស់ខ្លួន ដោយស​ហការជា​មួយកម្លាំង​ប្រជាការពារ និងអាជ្ញាធរ​គ្រប់លំដាប់ថ្នាក់ ក្នុង​ការការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពបានល្អ ក្នុងដំណើ​រការ​បោះ​ឆ្នោតជ្រើស​រើសក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីថ្ងៃទី០​៥ ខែមិថុនា ឆ្នាំ២០២២កន្លងមកនេះ ប្រ​ព្រឹត្តដោ​​យរលូន មា​នតម្លាភាព គ្មានអំពើ​ហឹង្សា គ្មានការ គម្រាមកំហែង ។

 

ជាមួយគ្នានោះដែរលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានបញ្ជាក់ថា៖ក្នុងឱកាស​ដំណើរការ​បោះឆ្នោតនោះ មាន​ជនអមិត្ត០១ក្រុម​បានមកស្នាក់នៅក្រុងប៉ោយប៉ែត តាំងពី​មុនដំ​ណើរនាំ​ការបោះឆ្នោតប៉ុនប៉​ងយកខេត្តបន្ទាយមានជ័​យ ជាគោ​លដៅបង្កឲ្យកើ​តមាននូវភាពអសន្តិសុខ ក្នុងពេ​លបោះឆ្នោតនោះ ប៉ុន្តែ​ដោយដឹ​កពីផែនកា​រមុននិង​មានបទ​បញ្ជាយ៉ាង​ម៉ឺងម៉ាត់ថ្នាក់​ដឹកនាំក្រ​សួងមហាផ្ទៃ ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននរបាលជាតិ យើង​បានបំផ្លាញ​នូវ​ផែនការដ៏​អាក្រក់ជូរ​ជាតិរប​ស់​ជ​នអគតិទាំងនោះ បានមុន​និង​ទាន់ពេលវេលា ធ្វើឲ្យការបោះ​ឆ្នោតនោះ​ដំណើរការ​ទៅបានដោយជោគជ័យ

 

ជាចុងក្រោយលោកឧត្តមសេនីយ៍ទោ ស្នងការក៏បានក្រើនរំលឹ​កដល់កងកម្លាំងនគរបាលទាំងអស់ ត្រូវមាន​ការប្រុងប្រយ័ត្នពីគ្រោះថ្នាក់ដោយសារបាតុភូមិធម្មជាតិ ពោលគឺប្រុងប្រយ័ត្នរន្ទះបាញ់ ព្រោះ​នេះជារដូវវស្សាមានភ្លៀងផ្គររន្ទះកាចសាហាវ ។មួយវិញ​ទៀតត្រូវថែរក្សា​សុខភាពរបស់​ខ្លួនឲ្យបាន​ល្អជៀស​ផុតពីជម្ងឺឆ្លងនានា ដោយផឹកស្អាត ហូបស្អាត រស់នៅស្អាត  ពិសេសបន្តការអ​នុវត្តនូវវិធា​នកា​រ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាល ព្រោះជម្ងឺកូវី៩១៩ថ្វីត្បិតតែថមថយក៏ពិតមែន វាមិនទាន់​ទៅ​ណាឆ្ងាយពីយើងនោះទេ ដូច្នេះត្រូវប្រុងប្រយ័ត្នឲ្យបានខ្ជាប់ខ្ជួនជានិច្ច ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!