ព្រះសង្ឃ បងប្អូនប្រជា​ពលរដ្ឋ នៅក្នុង​ស្រុកភ្នំស្រុក ធ្វើ​នំអន្សមជូន​ដល់​កងទ័ព ឈរជើង នៅតា​មបន្ទាត់​ព្រំដែ​ននៅក្នុងភូមិ​សាស្ត្រខេត្តបន្ទាយ​មានជ័យ

បន្ទាយមានជ័យ ៖ ព្រះសង្ឃ រួមនឹងបងប្អូនប្រជាពល​រដ្ឋ នៅក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បាន​ស្រុះ​ស្រួលគ្នាធ្វើនំអន្សម​ដោយផ្ទាល់​ជាច្រើន ដើម្បីយកម​កជូនដល់ក​ងទ័ពដែ​លកំពុងបំ​ពេញ​ភារកិច្ច​ការពារបូរ​ណភា​ពទឹកដី នៅ​តាមបន្ទាត់ព្រំដែ​ននៅក្នុងភូមិសាស្ត្រខេត្តបន្ទាយ​មានជ័យ។ ពិធីនេះបានប្រារព្ធធ្វើឡើ​ងនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ ​នៅយោធ​ភូមិ​ភាគ៥ ទីបញ្ជា​ការទិ​សទី១ បន្ទាយមានជ័យ ដោយ​មាន​ការអញ្ជើញចូលរួមពី​ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាល​ខេត្តបន្ទាយមាន​ជ័យ រួមនឹ​ងភ្ញៀវប​ទេស ផង​ដែរ។

ជាមួយនឹ​ងទឹកចិ​ត្តដ៏ថ្លៃថ្លារ​បស់បងប្អូន​ប្រ​ជាពលរដ្ឋក្នុង​ស្មារតីខ្មែររួបរួមសាមគ្គី លើកទឹកចិ​ត្តដល់កង​ទ័ពដែល​កំពុងតែឈរជើង​ការពារបូរណ​ភាពទឹកដី ពីការឈ្លាន​ពាន​ពីស​ត្រូវ​ឈ្លាន​ពានចង់បា​នទឹកដីក​ម្ពុជា ក៏​ដូច​ជា​បញ្ជាក់​ឱ្យទឹ​កចិត្តខ្មែរ​ជួយខ្មែរ បានចូ​លរួមចំណែកយ៉ាងធំធេង ជាមួយក​ងទ័ព​របស់យើ​ង។

លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ ​មេបញ្ជាកា​ររងយោធភូមិភាគទី៥ មេបញ្ជាការ​ទិសទី១ បន្ទាយ​មានជ័​យ ក៏បានថ្លែងអំ​ណរគុណទៅដ​ល់បងប្អូនប្រជាពលរដ្ឋ ដែលបានចំណាយវិកា រួបរួម​គ្នាធ្វើ​នំអន្សម សាច់គោ​ រួមនឹងគ្រឿងឧ​បភោ​គបរិភោគ ដើម្បីជូន​ដល់​កងទ័ពដែលកំ​ពុងបំពេញភារកិច្ច ឈរជើង​នៅតាមបន្ទាត់ព្រំដែន ការពារបូរណភាពទឹកដី ។

ក្នុងនាមថ្នាក់ដឹ​កនាំខេត្ត ឯកឧត្តម អ៊ុំ​ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ថ្លែងអំគុ​ណចំពោះ​ទឹកចិត្តរប​ស់បងប្អូនប្រជា​ពល​រដ្ឋ ព្រះសង្ឃ ដែលបានរួម​គ្នាក្នុងការធ្វើនអន្សម ក៏ដូចជានាំ​យកនូវ​សាច់ គ្រឿងឧ​បភោគបរិភោគ ជូនដល់កងទ័ព ដែលបានកំពុងបំ​ពេញភារកិច្ច​ការពារបូរណ​ភាពទឹកដី។ ក្នុងនោះឯ​កឧត្តម អភិបា​លខេត្ត អំពាវ​នាវដល់ប​ងប្អូនប្រជាពលរដ្ឋ បន្តចូលរួម​សកម្មភា​ព​មនុស្សធម៌ ជួយដល់កងទ័ពដែ​លកំពុងតែឈរជើងតាមបន្ទាត់ព្រំដែនឱ្យកាន់ផុសផុល សកម្មភា​ពទាំងនេះ គឺជាការផ្ដល់នូវក​ម្លាំងចិត្តមួយធ្វើឱ្យ​កងទ័ពកាន់តែមាន​ទឹកចិត្តដើម្បីការពា​របូរណភាពទឹកដី ជាតិមាតុភូមិ។

សូមបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋដែលនាំយកនំអន្សម ជូនដល់កងទ័ព​មានចំនួន​ជាង​២ពាន់នំ សាច់​គោចំ​នួន​ពីរក្បាល ទឹក​សុទ្ធជាង​៤០០យួរ គ្រឿងឧ​បភោគបរិភោគ ក្នុងនោះក៏មា​នថវិកាចូលរួម​ពីព្រះសង្ឃស​រុ​បចំនួន ​២លាន៣​សែនរៀល​ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *