ព័ត៌មានជាតិ

ចាប់ឃាត់ខ្លួនជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណីគ្រឿងញៀន នៅខេត្តប៉ៃលិន

(ប៉ៃលិន)៖ដោ​យមាន​ការសម្របស​ម្រួលនីតិវិធីពីលោក ​សេង គីមឡាក់ ព្រះរាជអាជ្ញា​សាលាដំ​បូង​ខេត្ត​ប៉ៃលិន កម្លាំងនគ​របាល​ប្រឆាំងបទល្មើសគ្រឿងញៀន​នៃ​ស្នងការ​ដ្ឋាននគបាល​ខេត្តប៉ៃលិន បានចុះប្រតិបត្តិការណ៍បង្ក្រាបករណីជួញដូរ ​និងប្រើប្រាស់​ដោយខុសច្បាប់នូវសារធាតុញៀន នៅ​ភូមិអូរ​ច្រាកើត សង្កាត់ទួលល្វា ក្រុង/ខេត្ត​ប៉ៃលិន កាល​ពីវេ​លាម៉ោង​០៩និង០០នាទី ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ ដោយ​ឃាត់ខ្លួនបានជនសង្ស័យ ០១នាក់ ឈ្មោះ ហុង គីមហាក់ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរក​ម្មករ រស់នៅភូមិ​អូរច្រាកើត សង្កាត់ទួ​លល្វា ក្រុង/ខេត្តប៉ៃ​លិន ។

 

ក្រោយពី​ឃាត់ខ្លួនជ​នសង្ស័យសមត្ថកិច្ចដកហូតបាននូវ​វត្ថុតាង រួមមាន : ម្សៅក្រាម​ពណ៌​សថ្លា(ម៉ាទឹកកកICE) ០២កញ្ចប់​តូច ទម្ងន់ថ្នាំសុទ្ធ ០.៦២ក្រាម, ដែនកេះ ០១, និងថ​ង់វេចខ្ចប់​មួយចំនួនទៀ​ត ។បច្ចុប្បន្នជនសង្ស័យកំពុងឋិតនៅក្រោមការសាកសួន​និងកសាងសុំណុំ​រឿងពីជំ​នាញ​ ដើម្បីអនុវត្តតា​មនីតិវិធី ៕ដោយ ៖ លោក ក្រូច ណាវី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button