ព័ត៌មានជាតិ

កុមា​រកំព្រា នៅម​ណ្ឌល​កុមា​រកំព្រាវិ​សាខា នៃក្តីសង្ឃឹម​ វត្តខ្ចាស់ ទទួលបានអំណោយពីឯកឧត្តម ស សុខា និងលោកជំទាវ តាមរយះស្នងការ​នគរបាលខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅ​រសៀល ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារ នាំយកគ្រឿង​ឧបភោគ បរិភោគ ដែល​ជាអំណោ​យដ៏​ថ្លៃថ្លា របស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និង​លោកជំទាវ កែ សួនសុភី ចែកជូនដល់កុមារកំព្រាចំនួន ១២៣នាក់ ដែល​កំពុងស្នាក់នៅ និងរៀន​សូត្រ នៅមណ្ឌលកុមា​រកំព្រាវិសា​ខា នៃក្តីសង្ឃឹមវត្តខ្ចាស់ ។

នាឱកាសនោះ លោកឧត្តមសេ​នីយ៍ទោ សិទ្ធិ ឡោះ ក៏បានផ្តាំផ្ញើរ​ដល់ក្មួយៗ

-​ ត្រូវខិ​តខំរៀនសូត្រ ទាន់ខ្លួន​នៅក្មេង ដើម្បីយ​កចំណេះជំនាញ ទៅប្រ​កបរបរ​ចិញ្ចឹមជី​វិតនាពេល​អនាគត និងចូលរួម​អភិវឌ្ឍប្រទេ​សជាតិឲ្យកាន់តែរីកចម្រើន

សម្រាប់ក្មួយៗ ដែ​លគ្រប់​អាយុត្រូវទៅ​ធ្វើអត្តសញ្ញាប័​ណ្ណសញ្ជាតិខ្មែរឲ្យបានទាន់ពេ​លវេលា

-​ ចំពោះក្មួយៗដែ​លមាន​ឈ្មោះក្នុង​បញ្ជីបោះ​ឆ្នោត កុំភ្លេច​ទៅចូលរួម​បោះឆ្នោតឲ្យបា​នគ្រប់ៗគ្នា។

អំណោយដែលត្រូវផ្តល់ជូនកុមា​រកំព្រា នៅម​ណ្ឌល​កុមា​រកំព្រាវិ​សាខា នៃក្តីសង្ឃឹម​ វត្តខ្ចាស់រួមមានៈ អង្ករ ចំនួន០២តោន,មី ចំនួន០៥កេសធំ,ត្រីខ ចំនួន ០៨ កេសធំ និង០៥ យួរ ,អាវ​កីឡា ចំនួន ១៥០អាវ,សាច់ក្រក ចំនួន១២kg,ត្រីប្រាហ៊ឺម ចំនួន ១០ kg,ឆៃប៉ូវផ្អែមចំនួន១០ kg, ត្រីងៀតចំនួន ១៥ kg, ងៀតសាច់ជ្រូក ០៤kg, ទឹកដោះគោជូ ០៥ កេស និងនំប័ងផ្អែម២៤០នំផង​ដែរ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button