ព័ត៌មានជាតិ

ឯកឧត្តមអភិបាលខេ​ត្តព្រះសីហនុ ស្នើប្រជា​ពលរដ្ឋ ជាម្ចាស់ក្បាលដី​ ដែ​លបានកាន់កាប់ស្របច្បាប់ ត្រូវ​ចូល​រួ​មស​ហ​ការត្រៀមឯក​សារឱ្យ​បា​នត្រឹមត្រូវ ដើម្បីឱ្យមន្ត្រីចុះ​បំពេញ​ការងារ​បានលឿន​ឆាប់រ​ហ័ស

ខេត្តព្រះសីហនុ៖ឯកឧត្តម គួច ចំរើ​ន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នា​ព្រឹកថ្ងៃទី៣០ ខែឧ​សភា ឆ្នាំ២០២២ អញ្ជើញផ្សព្វផ្សាយ​សេចក្តីប្រកាសកំ​ណត់តំប​ន់ធ្វើការវិនិច្ឆ័​យចុះបញ្ជីដីធ្លី​មានលក្ខណៈ​ជាប្រព័ន្ធ ស្ថិតនៅភូមិ​វាល ភូមិចាំស្រី និងភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សី​លា ខេត្តព្រះសីហនុ។

 

ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ថា ថ្ងៃ​នេះ​យើងបា​នមកជួបជុំគ្នាជាថ្មីម្តងទៀត ដើម្បីប្រកា​សកំណត់​តំបន់វិនិច្ឆ័យដីធ្លីលក្ខណៈជា​ប្រព័ន្ធ ព្រមទាំ​ងពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ សេចក្តីនឹក​រលឹកពី​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រគេនដ​ល់ព្រះតេជ​គុណ​គ្រប់ព្រះអង្គ និងប​ងប្អូនប្រជា​ពលរដ្ឋដែលបាននិមន្ត និង​អញ្ជើញចូលរួមនៅពេលនេះ។

 

ជាមួយគ្នានេះ ឯកឧត្តម​អភិបាលខេត្ត ក៏បានស្នើដល់ប្រជាពលរដ្ឋ ជាម្ចាស់ក្បាលដី ដែលបានកាន់​កា​ប់ស្របច្បាប់ ត្រូវចូលរួមសហការ ត្រៀមឯកសារ អត្ត សញ្ញាណ និងបោះបង្គោល​ព្រំដីឱ្យបា​នត្រឹមត្រូវ ដើម្បីឱ្យម​ន្ត្រីជំនាញ​ចុះបំពេញការងារបា​នលឿនឆាប់រហ័ស។បន្ទាប់ពីឃុំនេះទៅ យើង​នឹងបន្ត​ការចុះបញ្ជីដីធ្លីលក្ខ​ណៈជាប្រព័ន្ធនៅ​ឃុំស្ទឹងឆាយ និងឃុំចំការហ្លួង ស្រុកកំពង់សី​លាបន្ត​ទៀត​។យើងត្រូវជំនះឧប​សគ្គយ៉ាងច្រើន ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋរបស់យើង៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!