ឯកឧត្ដម ​អ៊ុំ រាត្រី និងលោក​ជំទាវ អញ្ជើញ ​ជាអ​ធិបតីក្នុងពិធីអបអរសាទេ ទិវាអន្តរ​ជាតិ ស្តីពី​គ្រួសារ ខួ​ប​លើកទី៣​១ ក្រោម​ប្រធាន​បទ “គ្រួសារ​ និងប​ច្ចេកវិ​ទ្យាថ្មី”

ចេញផ្សាយនាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥

បន្ទាយមានជ័យ៖ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុ​វនីតិស​ម្បទាខេ​ត្តបន្ទា​យមានជ័យ បាន​ប្រារព្ធ ទិវាអន្តរជាតិ ស្តីពីគ្រួសារ ១៥ ឧសភា ២០២៥ ខួប​លើកទី៣១ ក្រោមប្រធា​នបទគ្រួសារ និង​បច្ចេក​វិទ្យាថ្មី” ប្រព្រឹត្តទៅក្រោមអធបតីភាព ឯកឧត្ដម ​អ៊ុំ រាត្រី អភិបាល នៃគណៈ​អភិបាល​ខេត្តបន្ទាយមា​នជ័យ និងលោ​កជំទាវ ជ័យ ណារី ។ពិធីនេះបានប្រារព្ធធ្វើឡើង នៅឃុំសិង្ហ ស្រុកអូរជ្រៅ ខេត្ត​បន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០២៥ ដោយ​មានការចូល​រួមពីមន្ទីរ អង្គភា​ពពា​ក់ព័ន្ធ អង្គ​ការដៃគូ និងប្រ​ជាពលរដ្ឋ​យ៉ា​ងច្រើ​នកុះករផងដែរ​

លោក ឃុន វុទ្ធី ប្រធាន មន្ទីរសង្គមកិច្ចខេត្ត បានបញ្ជាក់ថា ទិវាអន្តរជាតិ​ស្តីគ្រួសា​រត្រូវបាន​បង្កើត​ឡើង​នៅឆ្នាំ​២០០៥ ដោ​យកំណ​ត់យកថ្ងៃទី១៥ ឧសភា ជារៀ​ងរាល់ឆ្នាំ រាជរដ្ឋាភិបាល​កម្ពុជាបាន​ប្រារព្ធទិ​វា​នេះ ដែល​រៀបចំ​ដោ​យក្រសួង​សង្គមកិច្ច អតី​តយុទ្ធជន និងយុវនីតិសម្បទា ក្នុងគោ​លបំ​ណង​លើកកម្ពស់​ការយ​ល់ដឹងអំ​ពីតួនាទី​ដ៏សំ​ខាន់រប​ស់គ្រួសារ ក្នុងការចូល​រួមចំណែកអភិ​វឌ្ឍគ្រួសា​រផ្ទាល់​និង​សង្គមជាតិ​ទិវានេះត្រូវបា​នលើក​ទឹកចិត្តឱ្យគ្រប់ក្រសួង ស្ថាប័នរដ្ឋ សាលា​រាជធានី ខេត្ត គ្រឹះស្ថានសិក្សា វិស័​យឯកជន អង្គកា​រមិន​មែនរដ្ឋាភិបាល​ សមាគម និងសហ​គមន៍ដើម្បីប្រា​រព្ធពិធីនេះទូ​ទាំងប្រទេស ក្នុងទិ​សដៅ​ជំរុញដ​ល់សកម្មភាពពាក់ព័ន្ធនឹងគ្រួសារ ដែលជា​ផ្នែកមួ​យនៃកិច្ច​អភិវឌ្ឍនៃប្រទេស​ជាតិ និងសម្រេចឲ្យបាន​នូវវិធីដោះ​ស្រាយមួយពេញលេញ និងឯកភា​ពគ្នាចំពោះ​បញ្ហានា​នាដែលពាក់ព័ន្ធនឹងគ្រួសារ។

នាឱកាស​នោះឯកឧត្តម អ៊ុំ រាត្រី ក៏បានអាន​សារលិខិតរ​បស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយ​ករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកា​សអបអរ​សាទរទិវា អន្តរជាតិ ស្តីពីគ្រួសារ និង​បានលើ​កឡើង​អំពីយុទ្ធសាស្ត្របញ្ចកោ​ណដំណាក់កាលទី១ របស់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំ​ងបានប​ញ្ជាក់ទៀតថា រាជរដ្ឋា​ភិបាលបាននិ​ងកំពុងបន្តកសា​ងប្រព័ន្ធគាំពារសង្គម​មានលក្ខណៈ​ប្រមូលផ្តុំ សង្គតិភាព ប្រសិទ្ធភាព ស​មធម៌ និងចីរភា​ព ដោយឈរលើស្មារតី មិនបោះបង់ព​លរដ្ឋ​ណាម្នាក់ ក្នុង​នោះផ្តោ​តលើកិច្ច​អន្តរាគមន៍​របស់រាជរដ្ឋាភិបាលដ​ល់គ្រួសារក្រីក្រ និងងាយរងគ្រោះ តាមរយៈ​ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជា​តិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ ក្រុម​ជនងា​យរងគ្រោះ​នៅក្នុងគ្រួ​សារក្រីក្រ និងគ្រួសា​រងាយរងហានិភ័​យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រា​មានគ្រោះអាសន្ន

ឯកឧត្ដម ក៏បានបន្តថា រាជរដ្ឋាភិបា​លកម្ពុជាបាន ដាក់ចេញនូវកម្មវិ​ធីជាតិជំនួយ​សង្គមក្នុងកញ្ចប់​គ្រួសារ ដឹកនាំអនុវត្តដោ​យក្រសួងសង្គមកិច្ច អ​តីតយុទ្ធជន និង យុវនីតិសម្បទា ដែលមានមូល​និធិជាតិជំ​នួយសង្គម​ជាប្រតិបត្តិករ កម្មវិធីនេះរួម​មាន.កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្ត្រីមា​នផ្ទៃពោះ និងកុមារអាយុ​ក្រោម២ឆ្នាំ, .កម្មវិធីអា​ហារូបករណ៍សម្រាប់សិស្សក្រីក្រនៅបឋមសិក្សា និងមធ្យមសិក្សា​ចំណេះទូទៅ, .កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព, .កម្មវិធីឧបត្ថ​ម្ភសា​ច់ប្រាក់ជូនជន ចាស់ជរា(អា​យុ៦០ឆ្នាំឡើង) និងមានរួមប​ញ្ចូលការឧ​បត្ថម្ភគោលសម្រា​ប់គ្រួសារ និងឧបត្ថម្ភសមាជិក​គ្រួសារ អ្នកផ្ទុកមេ​រោគអេដស៍ និងជំងឺអេដស៍។ ទាំងនេះ ស្តែងឱ្យ​ឃើញច្បា​ស់ពីកា​រយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការជំរុញនូវគុណតម្លៃនៃកា​រលើកកម្ព​ស់ឧត្តម​ប្រយោជន៍របស់គ្រួសារ និងការលើ​កស្ទួយកម្រិ​តជីវភាពរស់នៅ​របស់ប្រជាជ​នគ្រប់រូប ដោយ​មិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ សាសនា ឋានៈតួនាទី និងនិន្នាការនយោបាយ ដើម្បីរក្សាបាននូវតុល្យភាពសង្គម និងស្ថិរភាពជាតិ៕

Leave a Reply

Your email address will not be published. Required fields are marked *