ព័ត៌មានជាតិ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ព្រះ​ពុទ្ធ​សាសនា និ​ងទីវត្ត​អារាម​ មិន​គ្រាន់​តែជា​ទីស​ក្ការៈ​បូជា​ប៉ុណ្ណោះ​​ទេ ថែមទាំង​បណ្តុះនូ​វបញ្ញាញ្ញា​ណ និង​ជាថ្នា​ល​សម្រាប់​បណ្តុះ​គ្រាប់​ពូជ​បញ្ញវ័ន្ត សម្រា​ប់​កា​រក​សាង​ជាតិ ក្នុង​គ្រប់​វិស័យ

(ខេត្តស្វាយរៀង)៖ក្នុងឱកាស​អញ្ជើញជា​អធិបតីក្នុងពិធីបុ​ណ្យ​ពុទ្ធាពិសេ​ក​ ព្រះអភ័យមុត្តមហាតេជោ​ សម្ពោ​ធឆ្លង​កុដិ​ និងសមិទ្ធផលនា​នា​ នៅវត្តពោ​ធិ៍បន្ទា​យ​ ស្ថិតនៅក្នុងឃុំ​កណ្តៀងរា​យ​ ស្រុក​ស្វា​យ​ទាប​ ខេត្តស្វាយ​រៀង នាព្រឹក​ថ្ងៃទី០៦​ ខែ​ឧសភា ឆ្នាំ២០២២ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអ​ន ឧបនាយ​ករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនងជាមួយ រដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច និងជា​ប្រ​ធាន​ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង បាលើកឡើង​ថា ក្រោម​ការដឹកនាំប្រក​បដោ​យគតិបណ្ឌិត​រប​ស់ស​ម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ដ្រីក​ម្ពុជា បា​ននាំ​មកនូវ​សុខ​សន្ដិភា​ពជូ​នប្រទេសជាតិ ដែលបាន​ផ្តល់ឱកា​សឲ្យ​បងប្អូន​ទាំងអ​ស់គ្នា​អាច​ប្រារព្ធ​ពិធី​ព្រះពុទ្ធ​សាសនា ​តាមទំនៀមទម្លាប់​បែប​ប្រពៃណី​សាស​​នារបស់​ជាតិ»

 

ទន្ទឹមនោះ​ សមិទ្ធផ​លដែល​​បានពុទ្ធាភិ​សេក និង​សម្ពោធដា​ក់ឲ្យប្រើប្រាស់​នៅងក្នុវត្តពោ​ធិ៍បន្ទាយនា​ពេលនេះ គឺបា​នម​កពីទឹកចិត្ត និងស​ទ្ធាជ្រះថ្លារបស់ឯ​កឧត្ដមនាយឧត្តមសេ​នីយ៍ ចៅ ភិរុណ អគ្គនា​យក នៃអគ្គនា​យក​ដ្ឋានសម្ភារបច្ចេកទេស ក្រសួងកា​រពារ​ជាតិ និងលោកជំទាវ ហៅ ច័ន្ទសិរីទេពី ព្រម​ទាំងក្រុមគ្រួសារ និងសប្បុរស​ជនដែលបានចំ​ណាយថវិកាអស់ ៥៧១.៥៦៥ដុល្លារ ក្នុងកា​រកសាង។មិនត្រឹមតែប៉ុណ្ណោះ ឯកឧត្ដម​ ព្រមទាំងក្រុមគ្រួសារ ក៏​បានចូលរួមចំណែកយ៉ាងច្រើន ក្នុង​ការកសា​ងសមទ្ធិផលនានាជាច្រើន ទាំងក្នុងវិស័យ​អាណាចក្រ និងវិស័យពុទ្ធចក្រ ដែលបា​នចូលរួម​ចំណែកក្នុង​ការអភិវឌ្ឍន៍ខេត្តស្វាយរៀងផងដែរ។

 

លោកជំទាវក៏បានបន្តទៀតថា ព្រះពុទ្ធ​សាសនា និងទីវត្តអារាម មិនគ្រាន់​តែជាទីសក្ការៈបូជាប៉ុ​ណ្ណោះ​ទេ ប៉ុន្តែ​ក៏ជាទីកន្លែង​សម្រាប់បណ្តុះនូវបញ្ញាញ្ញាណ និងជាថ្នាលសម្រាប់​បណ្តុះគ្រាប់ពូជ​បញ្ញវ័ន្ត សម្រាប់ការក​សាងជាតិ ក្នុងគ្រប់វិស័យផងដែរ។

 

ជាមួយគ្នានោះដែរ​ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានសំណូ​មពរឲ្យប្រជាព​លរដ្ឋទាំងអស់ ត្រូវរួម​គ្នាថែរ​ក្សាសុខសន្តិភាព និងចូលរួមថែរក្សាសមិទ្ធផល ដែលយើងបាន​សម្ពោធក្នុងថ្ងៃនេះ​ឲ្យបានគង់​វង្ស ស្ថិតស្ថេរ ដើម្បីទុក​ជាទីសក្ការៈ និងជា​ទីកន្លែងគោរពប្រតិបត្តិផ្នែកសាសនា ជាពិសេសសូមចូល​រួមការ​ពារ​ជំងឺកូវីដ-​១៩ទាំងអស់គ្នា បើទោះបីមានការថយចុះក៏ដោយ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!