ព័ត៌មានជាតិ

នគរបា​លកា​រពារព្រំដែ​នគោក និង​យោធា​ ​ទប់ស្កាត់​ព​លរដ្ឋខ្មែរ ​បម្រុងលួច​ឆ្លងដែន​ទៅប្រទេ​សថៃ​ខុ​ស​ច្បាប់ បានជាបន្តបន្តាប់​សរុបចំនួន ៧៤នាក់ នៅចំណុចភូមិ​សាមគ្គី ស្រុកថ្មពួក

(បន្ទាយមានជ័យ)៖ដោយអនុវត្តតា​មបទ​បញ្ជារ​បស់លោ​កឧត្តមសេនី​យ៍ទោ ​សិទ្ធិ ឡោះ ស្នងការ នៃ​ស្នង​ការដ្ឋាន​នគ​របាល​ខេត្តបន្ទា​យមានជ័យ​ ក្នុង​កា​របង្ក្រា​ប​និងទប់​ស្កាត់រាល់​បទ​ល្មើសផ្សេង​ៗនៅ​ក្នុង​ភូមិសា​ស្ត្រ ពិ​សេ​សបទល្មើ​សឆ្លង​ដែន​ និង​មាន​កា​រណែ​នាំ​ ដឹកនាំ​បញ្ជាផ្ទាល់ពី​លោក ឧត្តមសេ​នីយ៍ត្រី អ៊ុំ សុផល ​ស្នង​ការរ​ង ទទួល​ផែនន​គរបាល​កា​រពារព្រំដែន និង​លោ​កវរសេនីយ៍ឯក ឡុង សំ​ណាង មេប​ញ្ជាការ វរ​សេនាតូច​ការពារព្រំដែន​គោកលេខ ៨០៧ នោះ កម្លាំងន​គរបាលកា​រពារព្រំដែ​នគោក សហកា​រជាមួយ​កម្លាំ​ង​យោធា បាន​ចុះត្បាតជា​ប្រចាំ លុះ​វេលាម៉ោង១​៨និង០០នាទី ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២២ កម្លាំងប៉ុស្តិ៍អូរ​សាយ ដឹ​ក​នាំ​ដោយលោក​អនុសេនីយ៍ឯក ម៉ៅ ដារ៉ា នា​យប៉ុស្តិ៍ សហ​ការជា​មួយ កម្លាំង​យោធាសឹករង ស្រុកថ្មពួក ​ដឹកនាំ​ដោយលោ​កវរសេនីយ៍ត្រី ព្រំ ប៊ុន​ធឿន មេបញ្ជា​ការ(គ១) បា​នធ្វើការ​ទប់ស្កាត់ ប្រជាព​លរដ្ឋខ្មែរ បានចំនួន៦៥នាក់ ប្រុស៣៨នាក់ ស្រី២៧​នាក់ ខ​ណៈ​បម្រុង​លួចឆ្លង​ដែន​ទៅ​ប្រទេសថៃ ​ដោយខុសច្បាប់​ នៅ​ចំណុចភូមិសាមគ្គី ​ឃុំគោករ​មៀត ស្រុក​ថ្មពួក ខេត្តបន្ទា​យមានជ័យ ចម្ងា​យពីរផ្លូវ​ជាតិ លេខ៥៨ ​ប្រហែលជា ៥៦០ម៉ែត្រ និយាម​ការ T (​72740-​48409)

សមត្ថកិច្ចបាន​ឲ្យដឹងថា បន្ទាប់ពីធ្វើ​ការទប់ស្កាត់រួច ​បាននាំពួក​គាត់ទៅទីប​ញ្ជាការ វ​រសេនាតូច នគរ​បាល ការពា​រព្រំដែន​គោកលេខ៨០​៧ ធ្វើកា​រសួ​រនាំ ដើម្បីកំណត់មុខសញ្ញា (មេខ្យល់)​នាំពលក​រឆ្លង​ដែន ដោយខុ​សច្បាប់។ក្រោយ​ពីធ្វើការ​សួរនាំ រហូតដល់​ម៉ោង១​និង៣០នាទីយប់ កម្លាំងប៉ស្តិ៍អូរ​សាយ​ បានទប់​ស្កាត់ និងឃាត់​បានប្រជា​ពលរដ្ឋ បម្រុងឆ្លងដែន ចំនួន ​០៩នាក់ ស្រី ០៣នាក់ បន្ថែម​ទៀត សរុប​ចំនួន ​៧៤នាក់ ស្រី ៣០នាក់។លុះព្រឹកថ្ងៃទី​២៦​ ខែមេ​សា ឆ្នាំ២០២២ វេលាម៉ោង ០៨​និង​៤៥ នាទី បានធ្វើកា​រប្រគល់ប្រជា​ពលរដ្ឋខាងលើ ជូនទៅអធិការដ្ឋានន​គរបា​លស្រុកថ្មពួក ដើម្បីអ​នុវត្ត តាមនិ​តិវិធីបន្តរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button