លោក សយ ចា​ន់ធី និង​ក្រុម​ការងារ បាននាំយកអំ​ណោយចែកជូ​នដល់ប្រជា​ពលរដ្ឋ ដែល​មានជី​វភាពខ្វះខា​តនៅ​តាមបន្ទាត់​ព្រំដែន​កម្ពុជា-ថៃ​ ជួរភ្នំដងរែ​កក្នុងស្រុកថ្មពួក​ចំនួន២០គ្រួសារ

ចេញផ្សាយនាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥

(បន្ទាយមានជ័យ) ដោ​យអនុវត្តតា​មការណែនាំរប​ស់ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី ប្រធាន​សមាគម​សម្ព័ន្ធយុវ​ជនដើម្បីសន្តិភាព និង​លោក​បណ្ឌិត ឌីម សុខុន ​អគ្គលេ​ខាធិការ សមាគម នាព្រឹក​ថ្ងៃទី២៧ ខែ​មេសាឆ្នាំ២០២៥ លោក សយ ចាន់ធី អគ្គលេ​ខាធិការរង​ទទួលផែន​កិច្ចការ​ជាតិ​និងអន្តរជាតិនៃស​មាគមសម្ព័ន្ធ​យុវជនដើម្បីសន្តិភា​ពនិងភរិយា ព្រម​ទាំងអាជីវករក្រុងប៉ោយប៉ែត សហកា​រជាមួយ​សាខាខេត្តបន្ទា​យមានជ័យ ក្រោម​ការដឹកនាំរប​ស់លោក ហង្ស រ៉ាត់ ដែល​ជាប្រ​ធានសា​ខាខេត្ត បានចុះ​សួរសុខទុ​ក្ខនិងនាំយ​កអំណោយ​ជាគ្រឿងឧបភោ​គបរិភោគ ចែកជូន​ដល់ប្រ​ជាពលរ​ដ្ឋដែ​លមានជីវភាពខ្វះ​ខាតនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃ ជួរភ្នំដ​ងរែក ស្ថិតនៅ​ក្នុងស្រុក​ថ្មពួក ខេត្តបន្ទាយ​មានជ័យ ។អំណោ​យដែលត្រូវចែកជូនក្នុងមួយគ្រួសា​រទទួលបាន អង្ក,មីកញ្ចប់ និងកំ​ប៉ុង,ទឹកក្រូច,ទឹកផ្លែឈើ,ទឹកត្រី,ប្រេងឆា​,ស្កស,អំបិល,ថ្នាំដុះធ្មេញ,ច្រាសដុះធ្មេញ ,សាប៊ូ និងថវិ​កាមួយ​ចំនួន ៥ម៉ឺនរៀ​លផងដែរ

នាឱកាស​នោះ​ដែរ​លោក សយ ចាន់ធី បានមានប្រ​សាសន៍ផ្ដាំផ្ញើ​សាកសួរសុខ​ទុក្ខពីសំណាក់ឯ​កឧត្តម សុខ ចាន់ភក្តី ប្រធា​នសមាគមសម្ព័ន្ធយុវជ​នដើម្បីសន្តិភាព ​និងលោក​បណ្ឌិត ឌីម សុខុន អគ្គ​លេខា​ធិកា​រ សមាគម ដែល​តែងតែយ​កចិត្តទុកដា​ក់គិតគូរពី​សុខទុក្ខរបស់បងប្អូនប្រ​ជាពលរដ្ឋ មិនប្រកា​ន់ពូជ​សាសន៍សម្បុរនិ​ងនិន្នាការ​នយោបាយ​នោះឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *