ព័ត៌មានជាតិ

សាខាកាកបាទ​ក្រហមខេត្តបន្ទាយមានជ័យ សហកា​រជាមួយមន្ទីរសាធារណការ និង​ដឹកជញ្ជូនខេត្ត និងនគរបាលចរាចរណ៍​ផ្លូវគោក ចុះផ្សព្វផ្សា​យច្បាប់ច​រាចរណ៍ផ្លូវគោក និងកា​រប្រើប្រាស់​ទ្រូងថ្នល់ ក្នុង​ក្រុងសិរីសោភ័ណ

(បន្ទាយមានជ័យ)៖នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ សាខាកាកបាទ​ក្រហមខេត្តបន្ទាយមាន​ជ័យ សហការជាមួយកម្លាំងនគរបាលចរាចរណ៍ខេត្ត និង​មន្ទីរ​សាធារណការ និងដឹកជញ្ជូនខេត្ត បាន​ចុះធ្វើការផ្សព្វផ្សាយស្ដីពីច្បា​ប់ចរាចរណ៍ផ្លូវគោក និងកា​រប្រើប្រាស់ទ្រូងថ្នល់ ជូនដល់​បងប្អូន​ប្រជាពល​រដ្ឋ អាជីវករផ្សារ ក្នុងក្រុងសិរីសោភ័ណ មានផ្សារចំការគរ(ផ្សារថ្មី) ផ្សារភូមិទឹកថ្លា ផ្សារ​សិរីសោភ័ណ និងចំណតរថយន្តបេនឡានចាស់ ក្នុង​គោលបំណងឲ្យយ​ល់ដឹងពីច្បាប់ច​រាចរណ៍ផ្លូវ​គោក ត្រូវពាក់​មួកសុវត្ថិភាព​ឲ្យបានត្រឹមត្រូវរាល់ពេលធ្វើដំណើរ បើកប​រចេះអធ្យាស្រ័យគ្នា មិនបើក​បរ​ក្រោមឥទ្ធិពលគ្រឿងស្រវឹង និងបើកបរលើសល្បឿនកំណត់ ដើម្បីឈា​នទៅដល់ការកាត់ប​ន្ថយ​អត្រាពិការស្លាប់ និងរបួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដោយមានចែកជូននូវឯកសារពាក់​ព័ន្ធ ខិតបណ្ណ័នានា ទាក់ទងនឹងច្បាប់ស្តីពីសុវត្ថិភាពចរាច​រណ៍ផ្លូវ​គោក បិទចំ​ណាំងផ្លាត ក៏ដូចជា ចុះ​អប់រំផ្សព្វផ្សាយ វិធានកា​រការពារជំងឺកូវី១៩ ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេល​ខាងមុខនេះផងដែរ។

ក្នុងយុទ្ធនាការផ្សព្វផ្សាយ​ក្រុមយុវ​ជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហម​កម្ពុជាខេត្តបន្ទាយមានជ័យ បានផ្ដាំផ្ញើ​ដល់ពុកម៉ែប​ងប្អូនរួមគ្នា​គោរពច្បាប់​ចរាចរណ៍ផ្លូវគោករ​បស់ប្រទេសកម្ពុជាយើង ឲ្យបាន​ខ្ជាប់​ខ្ជួន និងត្រូវអនុវត្តគ្រប់ពេ​លវេលាគ្រប់ទី​កន្លែងទោះ​នៅតា​មជនបទឬទីក្រុង ត្រូវពាក់​មួកសុវត្ថិ​ភា​ពឱ្យបានត្រឹមត្រូវ និងដាក់ខ្សែក្រវ៉ាត់ចង្កេះឲ្យតឹងណែនល្មម រាល់ពេលធ្វើ​ដំណើរទោះជិតឬឆ្ងាយ សូម​គិត​ថា​មួកសុវត្ថិភាពមួ​យ​អាចសង្គ្រោះជីវិត​មនុស្សម្នាក់​បាន បើសេ​ពគ្រឿងស្រវឹង​សូមកុំបើកបរ ការពារ​ជីវិត អ្នក​កុំបើក​បរហួស​ល្បឿនកំ​ណត់សូមកុំវ៉ា ឬជែង​គ្នាក្នុងស្ថានភាពគ្រោះថ្នាក់ សូមគោរព​សិទ្ធិអាទិ​ភាពពេលបើកបរ សូមកុំប្រើទូ​រស័ព្ទដៃពេលបើកបរ សូមត្រួតពិនិត្យយា​នយន្តអោ​យបាន​ត្រឹមត្រូវ​មុនពេល​បើក​បរ​គ្រប់ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវមានប័ណ្ណបើកបរត្រឹមត្រូវ តាមប្រភេទរថយន្ត សូមបំពា​ក់សម្ភារៈ​ចំណាំ​ងផ្លាតលើរ​ថយន្តរ​បស់បងប្អូន សូមកុំ​ផ្ទុកទំនិញ សម្ភារៈ ឬមនុស្សលើ​សចំណុះ ។​គោរពច្បាប់ចរាចរណ៍ គឺមានន័យ​ថា លោកអ្នកបានគោរពនិងស្រឡាញ់ជីវិតអ្នក គោរព​ច្បាប់ចរាច​រណ៍​គឺមានន័យថា អ្នកបានលើកស្ទួយកិត្តិយសជាតិយើង។ចរាចរណ៍​ល្អគឺអា​ស្រ័យ​លើអ្នក គោរពស្រឡាញ់ជីវិតអ្នក​ និងអ្នក​ដទៃសូមបើកបរដោយប្រុងប្រយ័ត្នខ្ពស់ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button