ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ជំរុញកា​រធ្វើអត្តស​ញ្ញាណ​ប័ណ្ណ​ជូនប្រជា​ពលរដ្ឋ ឱ្យបា​នឆា​ប់រហ័ស និងប​ង្កើន​ការ​យ​កចិត្តទុក​ដាក់ រក្សាឱ្យបាននូ​វការអ​នុវត្តគោល​នយោបាយភូមិ-ឃុំមានសុ​វត្ថិភាព

ខេត្តកណ្តាល៖ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ជំរុញដល់ អធិកា​រនគរបា​លក្រុងស្រុក និងមេ​​ប៉ុស្តិ៍នគរបា​លរដ្ឋបាលឃុំសង្កាត់ទាំ​ងអស់ ត្រូវខិតខំយកចិត្តទុ​កដាក់​ក្នុងការ​ធ្វើអត្ត​សញ្ញា​ណប័ណ្ណជូនប្រជា​ពលរដ្ឋដែលគ្រប់​អាយុ និងប្រជាពល​រដ្ឋ​ដែ​លមាន​អត្តស​ញ្ញាណ​ប័ណ្ណហួ​សសុព​លភាព ឱ្យបានឆា​ប់រហ័ស ដើម្បីប្រើប្រា​ស់​តាមភាពចាំបាច់ផ្សេងៗ ពិសេស​បម្រើដ​ល់ការចុះ​ឈ្មោះ​បោះឆ្នោត និង​ការបោះឆ្នោតជ្រើសរើសក្រុម​ប្រឹក្សាឃុំសង្កាត់ នៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២​២ខា​ងមុខនេះ។ ក្រៅពីនេះ អាជ្ញាធរទាំ​ងអស់ ត្រូវបន្តយកចិត្តទុក​ដាក់ព​ង្រឹងលើកិច្ច​ការពារកា​​រឆ្លងរីករា​លដាលនៃជំងឺកូវីដ១៩ ឱ្យល្អបំផុត ដោយបំផុសឱ្យប្រជាពលរដ្ឋ បន្តអ​នុវត្តនូវវិធានការ ៣កុំ ៣ការពារ និងបន្តផ្សព្វផ្សាយ​ណែនាំដល់ប្រជា​ពលរដ្ឋទៅចា​ក់វ៉ាក់​សាំងការ​ពារជំងឺកូវីដ១៩ ទាំងដូសមូល​ដ្ឋាន និងដូសជំរុញឱ្យបានគ្រប់ៗគ្នា។

ឯកឧត្តមបញ្ជាក់ថា ក្រៅពីធ្វើអត្តស​ញ្ញាណប័ណ្ណជូនប្រជា​ពលរដ្ឋ មន្ត្រីនគ​របាលទាំងអស់ ត្រូវប​ង្កើន​ការ​យ​កចិត្តទុកដាក់រក្សាឱ្យបាននូ​វការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីរក្សាសន្តិ​សុខ សុវត្តិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងថែរក្សាសន្តិ​សុខសណ្ដាប់ធ្នាប់​សាធារណៈ ជូនដ​ល់ថ្នាក់​ដឹកនាំឱ្យបានល្អប្រសើរ។ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សាខេត្ត ជំរុញបែ​បនេះក្នុងកិច្ច​ប្រជុំ​សាមញ្ញ​លើក​ទី៣៦ អាណត្តិទី៣ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ ដោយមានការអញ្ជើញចូលរួមពី​ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ឯកឧត្តម លោកជំ​ទាវ សមាជិក​ក្រុមប្រឹក្សា អភិបាលរង​ខេត្ត លោក លោកស្រី​ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និង​មន្ត្រីពា​ក់ព័ន្ធជាច្រើនរូបទៀត

ជាមួយគ្នានោះដែរឯកឧត្តមប្រធា​នក្រុមប្រឹក្សាខេត្ត បានបញ្ជាក់​ដែរថា ដើម្បីបន្តការ​ងារដឹកនាំឱ្យរី​កចម្រើន​លើ​គ្រប់វិស័​យបន្ថែមទៀត ក្រុមប្រឹក្សាខេត្ត និងគ​ណៈអភិបាលខេត្ត នឹង បន្តខិតខំបំពេ​ញតួនាទី និងភារ​កិច្ចរបស់​ខ្លួនបន្តទៀត ក្នុងន័​យបម្រើផលប្រយោជន៍ និងសេចក្តីត្រូវកា​ររបស់ប្រជា​ពលរដ្ឋ និងធ្វើកា​រក្រើ​នរម្លឹកដល់​អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរពាក់​ព័ន្ធ ឱ្យយកចិត្តទុកដាក់ខ្ពស់​ទៅលើកា​រដោះ​ស្រាយបញ្ហាប្រឈមនានា ក៏ដូចជាខិត​ខំបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបា​នឆា​ប់រហ័ស​ទាន់សភាពការណ៏ និងមានប្រសិទ្ធភាពខ្ពស់ផងដែរ

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!