ឯកឧត្តម សុខ ចាន់ភក្តី ​ទទួល​ជួប​សំ​ណេះសំណា​លជាមួយ​ជំនួយ​ការ ទទួលផែ​នការងារ​កសាង​បណ្តាញយុវជន

(ភ្នំពេញ)៖ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខា​ធិការក្រសួងព័ត៌មាន ទទួលបន្ទុក​កិច្ចការស​មាគមអ្នក​សារព័ត៌​មាន​នៅកម្ពុជា និង​កាងារក​សា​ងបណ្តាញយុវ​ជនក្នុ​ងវិស័យព័ត៌មាន នាព្រឹកថ្ងៃទី២២ ខែមេ​សា ឆ្នាំ២​០២៥ បា​នទ​ទួល​ជួប​សំណេះសំ​ណាលជា​មួយជំ​នួយកា​រ ជាប្រធា​នផែន នៃការ​ងារក​សាង​បណ្តាញយុវ​ជនក្នុងវិស័​យព័ត៌មាន និងក្រុមកា​រងារ ដោ​យពិភាក្សាលើកិ​ច្ចការ​ងារក​សាងបណ្តាញ ហើ​យ​ប្រធាន​កសាង តំ​ណាង​ក្រុមកា​រងារ និ​ងសហ​ការី បានប្រគ​ល់ជូន​នូវសម្លៀ​កបំពាក់ប្រពៃ​ណីចំនួន ៤០ឈុត ជូន​ដល់ឯកឧត្តម​រដ្ឋលេខាធិ​ការក្រសួងព័ត៌មាន ដើម្បី​ប្រគល់​ជូនដល់​អគ្គនាយ​កដ្ឋាន​ទូរទស្សន៍​ជាតិកម្ពុជា (ទទក) ប្រើប្រា​ស់​ទៅតាម​តម្រូវការ​ចាំបាច់។

ក្នុងឱកាសនោះដែរ ឯកឧត្តម ​បានសំ​ដែងនូវការ​អរគុណចំ​ពោះក្រុមការងារទាំងអស់ ដែល​ខិតខំ​ប្រឹង​ប្រែងរក​នូវជំនួយ និង​កិច្ចសហ​ការនានា លើកិច្ចក​សាងបណ្តាញយុវជនក្នុងវិស័យព័ត៌មាន ។

កិច្ច​សំ​ណេះសំ​ណាលនេះ​បាន​ប្រព្រឹត្តទៅ​នៅ ការិយា​ល័យ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេ​ខាធិការ​ក្រសួងព័ត៌មា​ន នៃទីស្តីការក្រសួងព័ត៌មាន៕

Leave a Reply

Your email address will not be published. Required fields are marked *