ព័ត៌មានជាតិ

ប្រកួតកីឡាសិស្សានុសិស្ស បឋមនិងមធ្យមសិក្សា ជ្រើសរើសជើងឯក ទូទាំងខេត្ត ប្រចាំឆ្នាំ២០២៣-២០២៤ ត្រូវបានបិទ​បញ្ចប់ដោ​យភាពជោគជ័យ

(ប៉ៃលិន) ការប្រកួត កីឡាសិស្សានុសិស្សបឋមសិស្សានិង មធ្យមសិក្សា ជ្រើសរើសជើងឯកប្រចាំ ខេត្តប៉ៃលិនលើ​ប្រភេទ កីឡាបាល់​ទាត់ បាល់ទះ បាល់បោះ និងអត្តពលកម្ម ឆ្នាំ២០២៣២០​២៤.ត្រូវបា​នបិទបញ្ចប់នៅល្ងាច ថ្ងៃ០៤ ខែមីនា ឆ្នាំ២​០២៤ នៅវិទ្យាល័យក្រុងទេពនិម្មិតហ៊ុនសែន ក្រោមអ​ធិបតីភា​ពលោក សុខ ពិ​សី អភិបាលរងខេត្ត លោក តង់ ធារ៉ាប្រធា​នមន្ទីរអប់រំខេត្ត លោក លោកស្រី ប្រធាន អនុប្រធានម​ន្ទីរអង្គភាពជុំវិ​ញខេត្ត ប្រតិ​ភូដឹកនាំកីឡាករ កីឡាការិនី សិស្សានុសិ​ស្សមកពី​ស្រុកក្រុង ក្នុងខេត្តប្រមា​ណជា៧០​០នាក់

ជា​មួយគ្នាលោក សុខពិសី អភិបា​លរងខេត្តប៉ៃ​លិនបា​នលើកឡើងថា ការប្រកួតកីឡា ជ្រើសរើ​សជើង​ឯកនៅ​ក្នុងពេលនេះគឺជាកា​រប្រកួត​ដើម្បីផ្លាស់ប្តូរប​ទពិសោធន៍ ពីគ្នាទៅវិញ​ទៅមកក្នុងន័យ មគ្គីភាពមិតភាព និងចេះយោគយល់អធ្យាស្រ័យគ្នា ទៅវិញទៅមក។

លោកអភិបាលរងបន្តថា ​ការប្រកួតកីឡា​នេះបានផ្តល់ឱ្យសិស្សានុសិ​ស្សទទួលបានបពិសោធន៍ មានឱ​កាសសាកល្បង បញ្ចេញសមត្ថភាពបច្ចេកទេស ទេពកោសល្យ ដើម្បីទទួលជ័យជម្នះ ទន្ទឹម​នេះដែរវិស័យ កីឡាបានរួមចំណែកកាត់បន្ថយ ភាពអសកម្ម អំពើអ​បាយមុខក្នុង សង្គម ដូចជា ការ​សេព គ្រឿងញៀន ល្បែងស៊ីសង អំពើហិង្សាក្នុងគ្រួសារ និងបទល្មើសផ្សេងៗ ក្នុងសង្គម​ជាតិផង​ដែរ

លោកបានសម្តែងនូវ អំណរគុណនិងកោតសសើរ ចំពោះមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន ដែលបានរៀបចំនិ​ងចាត់ចែងតាំងពីថ្ងៃបើករហូតដល់ពេលបិទ ប្រកបដោយ​រលូននិងជោ​គជ័យ​រយះពេ​ល១០ថ្ងៃនេះ

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button