ព័ត៌មានជាតិ

ព្រោះតែភ្លើងប្រច័ណ្ឌ អតីតស្វាមីជាជនជាតិថៃ ចាក់សម្លាប់ស្ត្រីខ្មែរម្នាក់ ខេត្តសមុទ្រប្រាកាន ប្រទេសថៃ

(ប្រទេសថៃ):ស្ត្រីខ្មែរម្នាក់ ដែលបម្រើការងារនៅក្នុងហាងលក់ដូរមួយកន្លែង ក្នុងខេត្តសមុទ្រប្រាកាន ប្រទេសថៃ ត្រូវអតីតស្វាមីជាជនជាតិថៃ ចាក់សម្លាប់ កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១១ និង៣០ នាទីថ្ងៃត្រង់ ព្រោះតែរឿងប្រច័ណ្ឌ ។

យោងតាមសារព័ត៌មានក្នុងស្រុកថៃ បានចុះផ្សាយថា មុនកើតហេតុអតីតស្វាមីដែលជាជនជាតិថៃ បានសុំត្រូវរ៉ូវគ្នាវិញតែស្ត្រីខ្មែររូបនេះមិនព្រម ក៏មកតាមរករឿងដល់កន្លែងធ្វើការ ព្រមទាំងបានដកកូនកាំបិតចាក់សម្លាប់តែម្ត។

ប្រភពដដែលបន្តថា តាមការលើកឡើងពីសាក្សីដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែកបាននិយាយថា នៅមុនពេលកើតហេតុ គឺបុរសដែលជាអតីតស្វាមី (ជនជាតិថៃ) បានចូលមកដល់កន្លែងគិតលុយ ដែលជាកន្លែងស្ត្រីរងគ្រោះកំពុងអង្គុយធ្វើការ ដោយបាននិយាយចរចារសុំជាគ្នាវិញ បន្ទាប់ពីបានបែកបាក់គ្នាជាច្រើនខែរួចមក ពេលនោះដែរគេឃើញភាគីស្ត្រីរងគ្រោះបានព្យាយាមដើរចេញ ប៉ុន្តែខាងប្រុសបានដេញតាមដល់កណ្តាលហាង បានដកកូនកាំបិតពីចង្កេះចាក់ទៅលើស្ត្រីរងគ្រោះជាច្រើនកាំបិត ក្រោយមកបុរសម្នាក់ដែលនៅក្នុងហាងចូលទៅចាប់បុរសជាប្តី ប្រគល់អោយសមត្ថកិច្ចតែម្តង។

ស្ត្រីរងគ្រោះមានឈ្មោះ ណុប ណារី អាយុ៣៤ឆ្នាំ ជាជនជាតិខ្មែរ ជាស្ត្រីមេម៉ាយកូន៤នាក់ ចូលទៅបម្រើការងារក្នុងប្រទេសថៃដោយស្របច្បាប់ ជាមួយនិងកូន រួមនិងប្អូនប្រុសម្នាក់ផង បានរយ:ពេលជាង១ឆ្នាំមកហើយ ដោយបានគ្នាជាមួយជនជាតិថៃឈ្មោះ វ៉ាន់ ឈុំភូមឿង អាយុ៣១ឆ្នាំ ក្នុងរយ:ពេលខ្លី ហើយការសុំបែកពីស្ត្រីរងគ្រោះដោយសារតែខាងប្រុសផឹកស្រាជាប្រចាំ និងប្រើប្រាស់គ្រឿងញៀន ក្រោយមកម្នាក់ៗក៏មានដៃគូថ្មីរៀងៗខ្លួន ប៉ុន្តែខាងប្រុសនៅតែព្យាយាមទូរស័ព្ទទៅគម្រាមនាងមិនអោយមានអ្នកថ្មីជាដាច់ខាត។

នៅចំពោះមុខសមត្ថកិច្ចថៃ ជនសង្ស័យបានសារភាពថា ខ្លួននៅតែស្រលាញ់នាងបើទោះបីជាបច្ចុប្បន្នខ្លួនមានដៃគូថ្មីក៏ដោយ លុះនៅពេលឮដំណឹងថា នាងមានអ្នកថ្មីដែលជាមនុស្សខ្លួនធ្លាប់ស្គាល់ទៀត ទើបមានការខឹងតែម្តង ហើយក៏បានទៅទិញស្រា១ដបមកផឹក រួចយកកូនកាំបិតសៀតចង្កះទៅរកនាងតែម្តង ឯការបែកបាក់គ្នាគឺដោយសារតែខ្លួនប្រើប្រាស់គ្រឿងញៀនផង និងផឹកស្រាជាប្រចាំផង។

នៅពេលនោះដែរសមត្ថកិច្ចបានវាស់ជាតិអាល់កុលទៅលើជនសង្ស័យគឺមានកម្រិត ១១២ មីល្លីក្រាម ក្នុង១លីត្រខ្យល់ ព្រមទាំងបាននាំខ្លួនទៅកាន់ស្នងការដ្ឋនដើម្បីសាកសួរ រួមជាមួយនិងកូនកាំបិតចុងស្រួច ដងខ្មៅប្រវែង៣០ cm ទៅជាមួយផង ដើម្បីអនុវត្តតាមផ្លូវច្បាប់៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button