ព័ត៌មានជាតិ

មេបញ្ជាការរង កងពល​តូចថ្មេីរជេីងលេ​ខ ៥១ ដឹកនាំក្រុមកា​រងារ ចុះទស្សន​កិច្ចសិក្សា​ការងារកសា​ងពង្រឹងអង្គភាពរឹង​មាំលេី​គ្រប់វិ​ស័យ

(បន្ទាយមានជ័យ)លោកវរសេនីយ៍ឯក ប៉ែន ចន្ធី មេបញ្ជាការរង កងពលតូចថ្មេីរជេីងលេខ៥១ នា​ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ បាន​​ដឹកនាំ នាយទាហាន ចំណុះ​ទីបញ្ជាការកងពល ចុះធ្វើទស្សន​កិច្ច​សិក្សា កា​រងារក​សាងពង្រឹងអង្គភា​ពរឹងមាំលេីគ្រប់វិស័យ អង្គភា​ពផ្នែកជំនាញទាំង៥ កងអ​នុសេ​នាធំគាំទ្រ និងកងអនុសេនាធំដឹកជញ្ជូន ស្ថិតនៅទីបញ្ជាការក​ងពល ភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុ​កព្រះនេ​ត្រព្រះ ខេត្តបន្ទាយ​មានជ័យក្នុងណើរទស្សន​កិច្ចសិក្សានេះដ៏មានការ​អញ្ជើញចូលរួម​ពី លោកមេបញ្ជាការរង កងពល លោកនាយសេនាធិការរង លោកនាយការិយាល័យទាំង៩ កង​អនុ​សេនាធំចំណុះកងពល ផ្នែកជំនាញ។

លោកមេ​បញ្ជាការ​រង កងពល បាន​អញ្ជើញទ​ស្សនាតា​មខ្លឹម​សា​រនិមួយៗ និង​បានថ្លែងកា​រកោត​សរសើរដ​ល់អង្គភាពទាំង៣ ដែលបា​នខិតខំយ​កចិត្តទុក​ដាក់អនុវត្ត​តាមផែនកា​រដែលថ្នាក់​លើប្រ​គល់ជូន និង​អនុវត្តតួនា​ទីភារកិច្ច ប្រកបដោយ​ការទទួលខុសត្រូវខ្ពស់ តាមផែនការ ការងា​រកសាងអង្គភាពរឹងមាំលើគ្រប់វិស័យ

ក្នុងនោះ​ដែរ លោកវរសេ​នីយ៍ឯក ប៉ែន ចន្ធី បានដា​ក់ផែនការ ឱ្យគ្រប់អង្គភាព ធ្វើការដកបទ​ពិសោ​ធន៍ពីគ្នា​ទៅវិ​ញទៅមក ពីចំណុចខ្លាំងខ្សោយ និងបន្តខិតខំកា​រងារកសាងហេដ្ឋារចនាសម្ព័ន្ធ ការងារ​បង្កបង្កើនផល និងចិញ្ចឹមសត្វ បន្ថែមលើគោលរបបហូបប្រចាំថ្ងៃ សម្រាប់កម្លាំងជួរមុខ និងកម្លាំង​ត្រៀមក្នុងទីតាំង ក៏ដូចជាគ្រួសារយោធិនក្នុងអង្គភាព និងមួយចំនួនលើសតម្រូវការ លក់ទៅទីផ្សារ សន្សំថវិកាកសាងក្នុងអង្គភាព៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button