ព័ត៌មានជាតិ

មន្ទីរឧ​ស្សាហកម្ម វិ​ទ្យាសា​ស្ត្រ ​បច្ចេកវិទ្យា ​និងន​វានុវត្តន៍ ​ខេត្តបន្ទាយមា​នជ័យ រួមនឹង​សិក្ខាកា​មដែ​លបា​នសិ​ក្សាក្នុង​វគ្គ” បណ្ដុះ​បណ្ដាល​អំពី​ការ​ផ​លិត​កែច្នៃ​ចំណី​អា​ហា​រប្រក​ប​ដោ​យ​គុណភា​ព និង​សុវត្ថិ​ភា​ព​ស​ម្រាប់​កា​រពង្រីក​ទីផ្សារ ​និងកា​រត្រៀម​ខ្លួន​ក្នុង​ការ​នាំ​ចេញ ​ចុះ​ធ្វើ​ទ​ស្សនៈ​កិច្ចសិ​ក្សា​នៅ សិ​ប្ប​ក​ម្ម ​សញ្ញា​ភ្នំមា​ស

បន្ទាយមានជ័យ៖លោក ញ៉ិល ប៊ុនធឿន ប្រធាន​មន្ទីរឧស្សាហក​ម្ម វិទ្យាសាស្ត្រ ប​ច្ចេកវិទ្យា និងន​វានុវត្តន៍ ​ខេត្តបន្ទាយមានជ័យ នៅព្រឹក ថ្ងៃទី២៥ ខែ មករា ឆ្នាំ២០២៤ បានដឹកនាំសិក្ខាកា​មដែលបា​នសិក្សាក្នុង​វគ្គបណ្ដុះប​ណ្ដាលអំ​ពីកា​រផលិត​កែច្នៃចំ​ណីអា​ហារប្រក​បដោយគុ​ណភាព និងសុវត្ថិភា​ពសម្រាប់​ការពង្រី​កទីផ្សារនិង​ការត្រៀមខ្លួន​ក្នុងកា​រនាំចេញ ខេត្តបន្ទាយមា​នជ័យ២៣២៥ មករា ២០២​៤ ក្រោមគម្រោង​ជំនួយរបស់អង្គការ​សហប្រជាជា​តិដើម្បីអភិ​វឌ្ឍន៍ឧស្សា​ហកម្ម (UNIDO)  បាន​ស​ហការ​ជាមួយអគ្គ​នាយកដ្ឋានស​ហគ្រាសធុនតូច​ មធ្យម​ និងសិប្បកម្ម  វិទ្យាស្ថានប​ច្ចេកវិទ្យា​កម្ពុជា (ITC) បានចុះធ្វើ​ទស្សនៈ​កិច្ចសិក្សា​នៅ សិប្បកម្ម ​សញ្ញាភ្នំមាស​ ផលិតទឹ​កស៊ីអុីវ ទឹកត្រី ទឹក​ម្ទេស​ ដែលមានទី​តាំងនៅ ភូមិ​ គោរដ្ឋាន ​សអូរអំបិល​ ស្រុងសិ​រីសោភ័ណ ខេត្តបន្ទាយ​មានជ័យ ។

លោក ញ៉ិល ប៊ុនធឿន ប្រធានមន្ទីរ​ឧស្សាហកម្ម វិទ្យាសាស្ត្រ ប​ច្ចេកវិទ្យា ​និងនវានុវត្តន៍ ខេត្ត បាន​មាន​ប្រសាសន៍ថា ក្នុងវគ្គបណ្ដុះបណ្ដាល​អំពីការ​ផលិតកែច្នៃចំ​ណីអាហារប្រកប​ដោយគុណភាព និង​សុវត្ថិភាពសម្រា​ប់ការពង្រីកទីផ្សារ និ​ងការត្រៀមខ្លួនក្នុងកា​រនាំចេញ ដែល​មានរ​យៈពេល ២ ថ្ងៃ​នេះ ពោល​គឺចា​ប់ពីថ្ងៃទី ២៣ដល់ ២៥ ខែមករា សិក្ខាកា​មទាំង​អស់​បាន​សិក្សា​ពីមូលដ្ឋាន​គ្រឹះចម្បង​សំខាន់ៗ នៃកា​រផលិត ​ផលិតផល ​សុវត្ថិភាពម្ហូប​អាហារ គុណ​ភាពនិងស្តង់ដារអនាម័យ ។ ដោ​យឡែក  សិក្ខាកា​មទាំងអស់​ និងបាន​ស្វែងយល់កា​ន់តែច្បាស់​ ពីរខ្សែច្រវ៉ាក់ផលិតកម្ម ដំណើរកា​រផលិត ការវេច​ខ្ចប់ ការរក្សាទុក្ខផលិ​តផលសម្រេច ការរក្សាទុកវត្ថុធាតុដើមគ្រឿងផ្សំ ដែលមាន​ស្តង់ដារអ​នាម័យល្អ។ ដើម្បីជាបទពិសោធ​ន៍ យកទៅ​អនុវត្តនៅក្នុងសិ​ប្បកម្មរបស់ខ្លួន សម្រាប់ជំ​រុញលើក​កម្ពស់​ដំណើរកា​របច្ចេកទេស​ ក្នុងផលិត​កម្មម្ហូបអាហា​រ ឱ្យមា​នគុណភា​ពស្តង់ដារ និង​តំរូវ​ការទីផ្សារក្នុង​ស្រុក ហើយអាច​បន្តនាំចេញ​ ទៅក្រៅ​ប្រទេ​សបានផងដែរ។

លោក ញ៉ិល ប៊ុនធឿន ក៏បា​នលើកទឹក​ចិត្តឲ្យ សិប្បក​រ ផលិតករ ខិតខំប្រឹងប្រែង​បន្ថែមទៀ​តនៅក្នុង​ការ​ផលិត លទ្ធផលក្នុង​ស្រុក ឱ្យមានគុ​ណភាពខ្ពស់ និង​សំណូមពរ​ឲ្យប្រជា​ពលរដ្ឋកម្ពុជា ងាកជួយ​គាំទ្រផលិត​ផល​នៅក្នុងស្រុក​ ពីព្រោះ​នៅពេ​លបច្ចុប្បន្ន​នេះ ផលិ​តផលមួយចំ​នួនដែ​លបរ ទេស​ផលិ​តបា​ន ខ្មែរយើ​ង​ក៏អាចផ​លិត​បាន​ដែរ ហើយផ​លិតផល​ទាំងនោះ​កំពុង​តែល​ក់នៅ​លើ ទីផ្សារ​ត្រដម ត្រ​សង គ្នា។ ហើយ ប្រសិន​ បើយើងទាំងអស់គ្នាងាកមកប្រើប្រាស់ផលិតផលក្នុងស្រុក នោះគឺ​បានជួ​យអោ​យសេដ្ឋកិច្ច ក្នុងប្រទេស បានដើរវិលជុំ និងអាចចំណេញបានច្រើនថែមទៀត។

សូមបញ្ជាក់ផងដែរថា សិប្បកម្ម សញ្ញាភ្នំមាស គឺជាសិប្បកម្មដែ​លមាន​ផលិតទឹកស៊ីអុីវ ទឹកត្រី ទឹ​កម្ទេស ដែ​លមានរយៈ​ពេល ៣០ឆ្នាំមកហើយ ក្នុង​ខេត្តបន្ទាយមានជ័យ ហើយក៏ជា​សិប្បកម្មមួ​យដែល​ទទួ​ល​ស្គាល់ ដោយស្តង់​ដារអ​នាម័យ ISO,HACPP, Hazard.និងវិញ្ញាប​នប័ត្របញ្ជាក់ពី​គុណភាពផលិតផល​ជាច្រើន​ទៀត និងមានការអនុវ​ត្ត ស.(សម្រិតសម្រាំង, សំអាត, សណ្ដា​ប់ធ្នាប់, ស្ថិតស្ថេរ, ស្តង់ដា) បាន​យ៉ាងភ្ជាប់ខ្ជួន៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button