ព័ត៌មានជាតិ

កិច្ចប្រជុំរវាង​គណៈកម្មការ រៀបចំបោះឆ្នោត ខេត្តបន្ទាយមានជ័យ ជាមួយ តំណាងគណ​បក្សន​យោបា​យ

ខេត្តបន្ទាយមានជ័យ៖​ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២​ គឺជាថ្ងៃបោះ​ឆ្នោតជ្រើស​រើសក្រុមប្រឹក្សា​ឃុំសង្កា​ត់អា​ណត្តិ​ទី៥ នេះ​គឺជាប្រសាសន៍លើក​ឡើងរបស់លោ​កស្រី រស់ សុផានី អភិបាលរ​ងខេត្តបន្ទាយ​មានជ័យ ដែលបានអ​ញ្ជើញជា​អធិបតីភាពក្នុងពិធីកិច្ចប្រជុំរវា​ងគណៈកម្មការរៀបចំការបោះឆ្នោត ខេត្ត​ជាមួយតំ​ណាងគណបក្សនយោបាយនានាក្នុងខេត្ត នាព្រឹកថ្ងៃទី ខែមីនា ឆ្នាំ២០២២នេះ

 

លោក ​ហ៊ី គឹមសេង ប្រធាន​គណៈកម្មការរៀបចំការបោះឆ្នោតខេត្តបានបញ្ជាក់​ថា..ខេត្តប​ន្ទាយមា​នជ័យ បានទទួលពាក្យស្នើសុំគ​ណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ជ្រើសរើសក្រុម​ប្រឹក្សាឃុំសង្កាត់​អាណត្តិទី៥ សម្រាប់ខេត្តបន្ទាយមានជ័យចំនួន១១ គណបក្សន​យោបាយរួមមាន គ​ណបក្សប្រ​ជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គ​ណបក្សកម្ពុជានិយម គណបក្សសំបុ​កឃ្មុំសង្គមប្រជា​ធិបតេយ្យ គណៈបក្សស​ញ្ជាតិកម្ពុជា គណបក្សឯកភាពជាតិខ្មែរ គណបក្សជនជាតិដើ​មប្រជាធិបតេ​យ្យកម្ពុជា គណបក្សភ្លើ​ងទៀន គណបក្សហ្វ៊ុ​ន​ស៊ិនប៉ិច គ​ណបក្សខ្មែរតែមួយ និងគណបក្សប្រ​ជាធិប​តេយ្យមូលដ្ឋាន។

 

លោក ​ហ៊ី គឹម សេង បន្តថា លទ្ធផលនៃការពិ​និត្យបញ្ជីឈ្មោះ​បោះឆ្នោត​និងចុះ​ឈ្មោះ​បោះឆ្នោ​តនៅ​ឆ្នាំ២០២១​ ដំណាក់កាលនៃការបិទផ្សាយ បញ្ជីឈ្មោះបោះ​ឆ្នោតនិងអ្នកបាន​ចុះឈ្មោះបោះឆ្នោតថ្មី សម្រាប់ខេត្តបន្ទាយមានជ័យ សរុបចំនួន៤០៥,៧៣០នាក់ ស្រី ២១៦,០៣៦នាក់ សរុបឃុំសង្កា​ត់ចំនួន៥៦៧ និងមានការិយាល័យ​ ត្រូវបោះឆ្នោតសរុបចំនួន១១៤៤ការិយាល័យ។

 

លោកស្រី រស់ សុផានី អភិបាលរងខេត្តបានមានប្រសាសន៍ថា កិច្ចប្រជុំនាថ្ងៃនេះ គឺមានសារៈសំខា​ន់ណាស់​សម្រាប់អស់លោក លោកស្រី តំណាងគណបក្សនយោបា​យទាំងអស់​ក្នុងខេត្តបន្ទាយ​មានជ័យ ដើម្បីទទួលបានការណែនាំបន្ថែមនូវនីតិវិធីផ្សេងៗ របស់គណៈកម្មាធិ​ការជាតិរៀបចំ​ការបោះឆ្នោត ដើម្បីទទួល​បាននូវច្បាប់ដែលបានចែង ក្នុងការរៀបចំបោះ​ឆ្នោតជ្រើសរើស​ក្រុមប្រឹក្សាឃុំសង្កាត់ នាថ្ងៃទី ខែមិថុនា ឆ្នាំ២០២២ខាងមុខ ទទួល​បានភាពយុត្តិធម៌និងតម្លាភាព។ ជាចុងក្រោយលោកស្រី រស់ សុផានី ក៏បានក្រើនរំលឹកដល់តំណាងគណបក្សនយោបាយទាំងអស់ ត្រូវចេះស្រឡាញ់គ្នារវាងខ្មែរនិងខ្មែរ ធ្វើជាមនុស្សមានសីលធម៌ សុជីវធម៌គ្មានអំពើហិង្សា បើមាន​បញ្ហាប្រឈ​មអ្វីកើតឡើងត្រូវធ្វើការដាក់ពាក្យបណ្ដឹងមក គណៈកម្មការរៀបចំការបោះឆ្នោតខេត្ត ដើម្បីធ្វើការ​ដោះស្រាយតាមនីតិវិធីច្បាប់៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!