ព័ត៌មានជាតិ

អំណោយ​ឧត្តម​សេនី​យ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ផ្តល់ជូន​ដល់ប្រជា​ពលរដ្ឋ ជួបកា​រ​លំបាក នៅស្រុកម៉ាឡៃ

(ខេត្តបន្ទាយមានជ័យ)៖ដោយមាន​ការយកចិត្តទុក្ខដា​ក់ពី សំ​ណាក់ឧត្តមសេនី​យ៍ត្រី សឹង្ហ ទុំ មេបញ្ជា​ការ កងពលតូចថ្មើរ​ជើងលេ​ខ៥១ នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ បានចាត់តាំង លោក​អនុសេនី​យ៍ឯក ឈឿក ផុន ជំនួយកា​រសេនាធិការ(ស្ដីទី) វរសេនា​តូចថ្មើរជើង​លេខ៥១១ដឹក​នាំក្រុមការងា​រ ចំនួន​៦នាក់ នាំ​យកគ្រឿងឧបភោគបរិភោគ ចំនួន១០មុខ និងថវិកាមួយចំនួន ចុះ​ជួយអ្នកស្រី បណ្ដូល មេត្តា ភេទស្រី អាយុ ៣៣ឆ្នាំ ជាស្រ្តីមេម៉ាយប្តីស្លាប់ មានកូនភ្លោះ ប្រុស ២​នាក់ ដែលទើបតែ​សម្រាលកាល​ពីថ្ងៃទី៣០​ ខែធ្នូ ឆ្នាំ២០​២៣ មាន​ជីវភាពខ្វះខាត សព្វថ្ងៃរស់នៅ​ជាមួ​យបងប្រុសនៅភូមិស្វាយព្រៃ ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button