ព័ត៌មានជាតិ

លោកឧត្តម​សេនីយ៍ត្រី សឹង្ហ ទុំ បាន​ចាត់​​ឲ្យក្រុមកា​រងារ នាំយ​កថវិកា​រមិត្តរួមអា​វុធ គ្រឿ​ង​ឧ​បភោ​គបរិភោ​គ ផ្តល់​ជូនយោ​ធិន​ដែល​កំពុង​សម្រាកព្យាបា​លនៅមន្ទីពេទ្យ និង​ថវិការ សម្ភារ ចូ​ល​រួមបុណ្យ​សព​ប្រជា​ពលរដ្ឋ

(បន្ទាយមានជ័យ)៖ក្រោមកា​រយកចិត្តទុកដាក់រ​បស់លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងព​ល​តូចថ្មើរជើ​ងលេខ៥១ នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ បានចាត់តាំងក្រុម​ការងារនាំយ​កថវិ​ការ​មិត្តរួមអាវុធ គ្រឿង​ឧបភោ​គបរិភោគ ជូនយោ​ធិនដែលកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ និងថវិ​ការ សម្ភារ ចូលរួមបុណ្យ​សពប្រជាពលរដ្ឋ។

 

.លោកវរសេ​នីយ៍ឯក យ៉ែម ឡុម មេប​ញ្ជាការរងកងពល​ បានដឹកនាំក្រុមការងារ ​នាំយកថវិកា មិត្តរួ​មអា​វុធ ចំនួន ២,៦៣០.០០០ រៀល (ក្នុងនោះកងពល១,០០០,០០០ រៀល វរសេនាតូច ១.៦៣​០.០០០ រៀល) ចុះសួរ​សុខទុក្ខយោធិន ព្រិន្ទបាល​ឯក ឌិន រី នៅកងអនុសេនាធំទី១ វរសេនា​តូចថ្មើ​រជើ​ងលេខ៥១៣ ដែលកំពុងសម្រាកព្យា​បាលជំងឺ នៅមន្ទីរពេទ្យបង្អែកស្រុកមង្គលបូរី ខេត្ត​បន្ទាយមានជ័យ ។

.លោក​វរសេនីយ៍ត្រី លឹម វណ្ណារិទ្ធ មេ​បញ្ជាការ វរសេនាតូចថ្មើរជើង​លេខ៥១១ បានចាត់តាំង វរសេ​នីយ៍ត្រី សុខ ចន្ថា ជំនួយការ ​សេនាធិការ ដឹកនាំក្រុមការងារ ចូលរួមបុណ្យសព លោកតា គុង ប៉ុក ​អាយុ ៧៦ឆ្នាំ ដោយរោគាពាធ និងនាំយកគ្រឿងឧបភោគបរិភោគមាន៖ អង្ករ ១ការ៉ុង ទឹកសុទ្ធ ១០យួរ និ​ងថវិកា ១០០.០០០ រៀល ស្ថិតនៅភូមិ ឈើទាល ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទា​យមានជ័យ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button