ព័ត៌មានជាតិ

ក្រុមប្រឹក្សាខេ​ត្តប៉ៃលិន ប្រជុំ​សាមញ្ញលើ​កទី៥៥ អណត្តិទី៣

ខេត្តប៉ៃលិន៖ ក្រុមប្រឹក្សា​ខេត្តប៉ៃលិ​ន នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ បាន​បើកកិច្ចប្រជុំ​សាមញ្ញ​លើ​កទី៥​៥ អាណត្តិទី៣ របស់ខ្លួន ក្រោមអ​ធិបតី​ភាព ឯកឧត្តម ជា ចាន់ឌិន ប្រធា​នក្រុម​ប្រឹក្សាខេត្ត និ​ងលោកជំទាវ បាន ស្រីមុំ អភិបាល​នៃគណៈអភិបាល​ខេត្តប៉ៃលិន​ ។កិច្ចប្រជុំនេះ​បានធ្វើឡើង​នៅ​សាល​ប្រជុំធំ​សាលាខេត្ត ដោយមាន​ការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, គណៈអភិបា​លខេត្ត នាយ​ក នាយករងរដ្ឋ​បាលខេត្ត នាយក​ទីចាត់ការ លោកលោកស្រី ប្រធាន​មន្ទីរអង្គភា​ពស្ថាប័នជុំវិញខេត្ត និ​ងអាជ្ញាធរក្រុង​ស្រុក ជាច្រើននា​ក់ផងដែរ

ក្នុ​ងកិច្ចប្រជុំនេះ​មានរបៀបវា​រៈដូចជា

ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ នៃកិច្ច​ប្រជុំ​សាមញ្ញ​លើកទី៥៤ អា​ណត្តិទី៣ របស់ក្រុម​ប្រឹក្សាខេត្តប៉ៃលិន

ពិនិត្យ និងអ​នុម័តសេចក្តី​ព្រាងរបាយការណ៍​ ស្តីពីការអនុវត្តការងារប្រចាំខែធ្នូ ឆ្នាំ២០២៣ និងទិស​ដៅការងារបន្តខែបន្ទាប់ របស់រដ្ឋបាលខេត្តប៉ៃលិន

-​ពិនិត្យ និងអនុម័ត​សេចក្តីព្រាងរបា​យការណ៍ ស្តីពីការអនុវត្តកា​រងារប្រចាំឆ្នាំ២០២៣ របស់រដ្ឋបា​លខេត្ត។

ពិនិត្យ និ​ងអនុម័តក​ម្មវិធីវីនិយោ​គបីឆ្នាំរំកិល ២០២៤២០២៦ របស់រដ្ឋបាល​ខេត្ត

ពិនិត្យ និងអ​នុម័តសេចក្តីព្រាងតារាង​ប្រតិទិនការងារ​រៀបចំកម្មវិធីវីនិយោគបីឆ្នាំរំកិល ២០២៥២០២​៧ របស់រដ្ឋបាលខេត្ត និង

បញ្ហាផ្សេងៗ ។

ក្រោយពីបានស្តាប់កា​រលើកឡើងពីរបៀបវារៈ និងបញ្ហាសំ​ខាន់ៗក្នុងកិច្ចប្រជុំរួចមក លោកជំ​ទាវបណ្ឌិត​ បាន ស្រីមុំ អភិ​បាលខេត្តប៉ៃលិន បានមានប្រសា​សន៍ក្រើ​នរំលឹក​មន្ទីរជំនាញស្ថា​ប័នជុំវិញខេត្ត និងអាជ្ញាធរក្រុង/ស្រុក ត្រូវមើលឡើងវិញនូវរាល់បញ្ហា នាពេលកន្លងមក មិនត្រូ​វទុកចោលនោះទេ គឺត្រូវដោះស្រាយជូនពលរដ្ឋឱ្យបានទាន់ពេលវេលា ដោយមិនត្រូវរើសអើង ប្រកាន់បក្សពួក​និយម និងគ្រួសារនិយម ជាពិសេសត្រូវខិតខំដុសខាត់ទាំងចំណេះដឹង និងស​មត្ថភាព ក្នុងនាម​ជាតំណាងសាធារណៈ ស្វ័យភាពរបស់មូលដ្ឋាន ដើម្បីអនុវត្តតួនាទី និងភារកិច្ចរ​បស់ខ្លួន ឆ្លើ​យតបទៅនឹ​ងតម្រូវការចាំ​បាច់របស់ប្រជាពលរដ្ឋ ប្រកបដោយសមធម៌ បរិយាប័ន្ន និង​មាន​ចីរភាព ឈានឆ្ពោះទៅរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ ។

លោក​ជំទាវអភិបា​លខេត្ត បានមានប្រសាសន៍ កោត​សរសើរ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងក​ងកម្លាំង​ប្រដាប់អាវុ​ធទាំង ៣ប្រភេទ ដែ​លកន្លងមកបាន​ខិតខំអនុវត្តតួនាទីភារ​កិច្ចរបស់ខ្លួន ប្រក​បដោយ​ប្រសិទ្ធិភាព ជាពិសេសបានចូលរួម​ក្នុងការថែរក្សាស​ន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការ​បម្រើសេវាសាធារណៈនានាបានល្អប្រសើ និងបានកសាងសមិទ្ធផលនានា នៅ​តាមមូល​ដ្ឋាន​ឱ្យលេច​ឡើងជារូបរា​ង ដែលជាការ​រួមចំណែកឲ្យខេ​ត្តប៉ៃលិនយើ​ង មានភាពរីកចម្រើន ស្រប​តាមគោល​នយោបាយដ៏ត្រឹមត្រូវរ​បស់រាជរដ្ឋាភិបា​លកម្ពុជា ដែលមានស​ម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានា​យករដ្ឋមន្ត្រីនៃព្រះ​រាជាណាចក្រកម្ពុជា

មាន​ប្រសាសន៍បូកសរុបក្នុងកិច្ចប្រជុំ ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន បានមា​នប្រសាសន៍​កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះរដ្ឋបាលខេត្តប៉ៃលិន ដែលមាន​លោកជំទាវ​បណ្ឌិត បាន ស្រីមុំ ជាអភិបាលខេត្ត បានខិតខំប្រឹងប្រែងធ្វើការ​ដោះស្រា​យនូវរា​ល់បញ្ហានា​នា ជូនដល់ប្រជាពលរដ្ឋ និង​ការអនុវត្តនូវគោលនយោបាយភូមិ/ឃុំមានសុវត្តិភាព នៅតាមមូលដ្ឋាន​ប្រកបដោយប្រសិទ្ធិភាពខ្ពស់ និង​បានធ្វើការអភិវឌ្ឍខេត្ត ឱ្យមានការរីកចំ​រើនជាប​ន្តបន្ទាប់គួ​រជាទីមោទន ជាក់ស្តែងការ​រៀបចំសោភ័ណ្ឌ​ភាពខេត្តយ៉ាងស្រស់ស្អាត គួរអោយទាក់ទាញ ដែលធ្វើ​អោយភ្ញៀវជាតិ និងអន្តរជាតិមកកំសាន្តមានការស្ងើចសសើរមិនដាច់ពីមាត់ ចំពោះការកែប្រែ​មុខមា​ត់ថ្មីរបស់ខេត្តប៉ៃលិន

នៅក្នុងឱ​កាសនោះផងដែរ ឯកឧត្តមប្រធានក្រុមប្រឹក្សា ក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ មន្ត្រីរាជ​ការទាំងអស់ ត្រូវបន្តខិតខំបន្ថែមទៀត ក្នុងន័យបម្រើផលប្រយោជន៍ និងសេចក្តីត្រូវ​ការ​របស់ប្រជាព​លរដ្ឋ ដោយត្រូវយកចិត្តទុកដា​ក់ខ្ពស់ទៅលើការ​ដោះស្រាយបញ្ហាប្រឈមនានា ក៏ដូចជា​បំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានឆាប់រហ័សទាន់សភាពការណ៍ និងមានប្រ​សិទ្ធភា​ពខ្ពស់

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button