ព័ត៌មានជាតិ

មេបញ្ជាការ កងពលតូច​ថ្មើរជើងលេ​ខ៥១ ​ដឹក​នាំកម្លាំងចុះ​ជួយ​ប្រមូលផ​លស្រូវ ជូនប្រជា​ពលរដ្ឋ ដែ​លរ​ងគ្រោះ​ដោយទឹកជំនន់

(បន្ទាយមានជ័យ)៖លោកឧត្ដមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ នា​ថ្ងៃ​ទី២ ​ខែតុលា​ ឆ្នាំ២០២៣ ​បានអញ្ជើញដឹកនាំកម្លាំង ចំនួន ២០០នាក់ សហការ​ជាមូយក​ងកម្លាំង​ចម្រុះ អាជ្ញាធរ​មូលដ្ឋាន ចុះជួយច្រូត​ស្រូវជូនប្រជា​ពលរដ្ឋ ដែល​រងគ្រោះ​ដោយទឹកជំនន់ ស្ថិត​នៅក្នុងភូមិ​ចំណោម​លិច ឃុំចំណោម ស្រុកមង្គលបូរី ​ខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ថា ដោយមើល​ឃើញការ​លំបាក រប​ស់ប្រជាព​លរដ្ឋ ដែល​កំពុងរងគ្រោះដោ​យទឹកជំនន់ ដែល​បណ្តា​លឲ្យខូចខាតស្រូវ​មួយចំនួន ដោ​យថ្ងៃនេះ​កម្លាំង​ទាំងអស់ បាន​ចុះជួយច្រូតស្រូវ សរុប​ចំនួន ៤គ្រួសារ ស្មើនឹង ១១ហិកតា។ ជាមួយគ្នានោះប្រជាព​លរដ្ឋបានសម្តែង​កា​រសប្បា​យរីករាយ ត្រេកអ​រ និង​អរគុណដល់​ គ្រប់បណ្តាអ​ង្គភាពទាំ​ងអស់ ដែ​លបាន​ចុះជួយក្នុង​គ្រាលំបាក។

ក្នុងឱកាសនោះដែ​រប្រជា​ពលរដ្ឋ និង​អាជ្ញាធរមូលដ្ឋាន បានថ្លែងអំ​ណរគុណ​យ៉ាងជ្រាលជ្រៅចំ​ពោះថ្នាក់ដឹកនាំគ្រប់លំដា​ប់ថ្នាក់ ពិសេស សម្តេចមហា​បវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលតែ​ងតែយកចិត្តទុកដាក់​ចាត់តាំងកម្លាំង​ចុះជួយប្រ​ជាពលរដ្ឋរងគ្រោះ​ដោយធម្មជាតិផ្សេងៗ ដោះស្រា​យបញ្ហាជូនប្រជាពលរដ្ឋ គ្រប់កាលៈទេសៈ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button