ព័ត៌មានជាតិ

ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលប្រចាំខែធ្នូ ឆ្នាំ២០២៣ និង លើកទិសដៅការងារបន្ត ខែម​ករា ឆ្នាំ២០​២៤ ដល់​កម្លាំងន​គរបាលទូទាំ​ងខេត្ត

(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងកា​រដ្ឋាននគរបា​លខេត្តបន្ទា​យមានជ័យ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣នេះ បានដឹក​នាំកិច្ចប្រជុំ​បូកសរុប​លទ្ធផលប្រចាំខែធ្នូ ឆ្នាំ២០​២៣ និង លើកទិសដៅ​ការងារបន្ត ខែមករា ឆ្នាំ២០២៤ ដល់កម្លាំងន​គរបាលទូទាំងខេត្ត​។

កិច្ចប្រជុំនេះត្រូវបា​ន​ធ្វើឡើង នៅស្នង​ការដ្ឋានន​គរបាលខេត្តប​ន្ទាយមានជ័យ ដោយ​មាន​ការអ​ញ្ជើញ​ចូលរួ​មពីលោក​ លោកស្រី ឧត្តមសេ​នីយ៍ វរសេ​នីយ៍ ស្នងកា​ររង នាយ​ការិយា​ល័យផែនជំនា​ញទាំង៣១ លោកអធិការនគ​របាលក្រុងស្រុកទាំង៩ មេ​បញ្ជាការវរ:សេនា​តូចនគរបា​លការពារព្រំ​ដែនគោកទាំង៤ ​នាយប៉ុស្តិ៍នគរបា​លរដ្ឋបា​លទាំង៦៧។

នាឱកាសនោះលោកឧត្តម​សេនីយ៍ត្រី រ៉ែម វីរ: ស្នងការ​រង ផែនកា​រងារសេ​នាធិកា​រ បានឡើង​អានរបា​យកា​រណ៍​បូកសរុប​លទ្ធផល​ការងារដែល​អនុវត្តខែ​កន្លងមក​ និងផ្សព្វផ្សាយ​ផែនការខែមករា ឆ្នាំ២០២​៤ សម្រាប់​កងក​ម្លាំងអនុវ​ត្តបន្ត។ បាន​កោតស​រសើរ​និងវាយ​តម្លៃខ្ពស់​ចំពោះ​កិច្ចខិត​ខំប្រឹងប្រែងរ​បស់លោក លោកស្រី គ្រប់ផ្នែកពា​ក់ព័ន្ធរហូត​បានលទ្ធផ​លគួរជា​ទីមោទន:

ជាមួយគ្នានោះដែរលោកឧត្តមសេ​នីយ៍ទោ សិទ្ធិ ឡោះ បាន​ជម្រុញ​និងដាក់​ចេញនូវផែ​នការឲ្យក​ម្លាំងនគរ​បាល​ជំនាញ

ត្រូវពង្រឹងកា​រផ្តល់​សេវាសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងធ្វើ​អត្តសញ្ញាណ​ប័ណ្ណស​ញ្ជាតិខ្មែរ​ជូនប្រជាពល​រដ្ឋ ។

នាយ​ប៉ុស្តិ៍នគរបា​លការពារព្រំដែន ត្រូវពង្រឹងការកសាងរប​ង ជម្រក ជំរុំបន្ទាយ ​ការដាំដុះបន្លែបង្កា និង​ចិញ្ចឹមសត្វ ។

នាយប៉ុស្តិ៍នគរបាល​រដ្ឋបាល ត្រូវពង្រឹងការ​ផ្តល់សេវាសា​ធារណៈ ។

ត្រូវប​ង្ការ ទ​ប់ស្កាត់ បទល្មើ​សភេវកម្មសម្អាត​សាច់ប្រាក់​ ហិរញ្ញប្ប​ទានគ្មានប្រភ​ពច្បាស់លាស់។

ពង្រឹងទ​ប់ស្កាត់ ព័ត៌មាន​ក្លែងក្លាយ អ្នកបំ​ពុលសង្គម បង្កភាព​អសន្តិសុខ និងបទ​ល្មើសបច្ចេកវិទ្យា។

ពង្រឹងកា​រទប់ស្កាត់ បង្ក្រាបរា​ល់បទល្មើសព្រហ្មទណ្ឌ ក្មេងទំនើង និង​ ទីផ្សារចោរកម្ម ។

ពង្រឹង​ការទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់ និង អំពើរជួញដូរផ្លូវ​ភេទគ្រប់ទំរង់ ។

បន្តផ្សព្វផ្សាយគោលនយោ​បាយភូមិឃុំសង្កាត់ ​មានសុវត្ថិភាព ច្បាប់ចរា​ចរណ៍ផ្លូវគោក និង ផល​ប៉ះពា​ល់​នៃគ្រឿងញៀន។

ពង្រឹងទប់​ស្កាត់ បង្ក្រាបរា​ល់បទល្មើស​សេដ្ឋកិច្ច ​ទំនិញគេចព​ន្ធ ផលិតផលក្លែងក្លាយ និងប​ទល្មើស​កម្មសិទ្ធិបញ្ញា ។

ពង្រឹងការគ្រប់គ្រង​ និងធ្វើបច្ចុប្បន្ន​ភាព ការស្នាក់នៅរ​បស់ជនបរទេស។

ត្រូវពង្រឹងការគ្រប់​គ្រងកងកម្លាំង ​ការយាមល្បាត​ កម្លាំងប្រចាំការ២​៤ម៉ោង កម្លាំងត្រៀ​មអន្តរាគមន៍ បង្ការ បង្ក្រាប បទល្មើសគ្រប់ប្រភេទ គ្រោះអគ្គីភ័យ និងគ្រោះ​ធម្មជាតិដែ​លអាច​កើតមាន​ជាយថា​ហេតុ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button