ព័ត៌មានជាតិ

ក្មេងទំនេីងជិ​ត៣០នាក់ ដែលប្រមូលផ្តុំគ្នាយ៉ា​ង​អណាធិបតេ​យ្យ នៅលើ​ដងផ្លូវសាធារ​ណៈ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ប្រមូលយកមក​ណែនាំអប់រំ

(បន្ទាយមានជ័យ)៖ លោកអនុសេនី​យ៍ឯក ម៉ែ​ន ស៊ីដែន មេបញ្ជាកា​ររង មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ដឹក​នាំកម្លាំង​ចំនួន២០​នាក់ រថយន្ត០៣​គ្រឿង ម៉ូតូ០៤​គ្រឿង បានធ្វើ​ការចុះ​ល្បាតកា​រពារសន្តិ​សុខ រក្សាសុវត្ថិភាព​ជូនប្រជាពលរដ្ឋក្នុង​ភូមិសាស្ត្រ​ក្រុងប៉ោ​យប៉ែត នៅ​វេលា​ម៉ោង០០​និង៣០​នាទី ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ រហូតដ​ល់វេលាម៉ោង០៤ និង៣​០នាទី ថ្ងៃខែឆ្នាំ​ដដែល កម្លាំ​ងមូលដ្ឋានកងរា​ជអាវុធហត្ថក្រុង បានប្រទះ​ឃេីញក្រុម​ក្មេងទំនើងមួយក្រុម​មានគ្នាច្រើននាក់ កំពុងប្រមូលផ្តុំគ្នានៅ​លើដងផ្លូវសាធា​រណៈ នៅចំណុច​ក្រោយ​កាស៊ីណូ ពូលី ស្ថិតក្នុងភូ​មិក្បាល​ស្ពាន២ សង្កាត់ក្រុងប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ ភ្លាមៗនោះ​កម្លាំងមូលដ្ឋា​នកងរាជអាវុធ​ហត្ថក្រុងប៉ោយ​ប៉ែត បានចុះធ្វើការត្រួតពិនិត្យ នឹងនាំក្មេងទំនេីងទាំង​អស់សរុបចំនួន២៩នាក់ ម៉ូតូ០​៥គ្រឿង បញ្ជូនមក​កាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដេីម្បីសួនាំ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានបញ្ជក់​ឱ្យដឹ​ងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជ​អាវុធហត្ថ​ខេត្ត កម្លាំងតែងតែធ្វេីការចុះល្បា​តជាប្រចាំក្នុងភូមិសាស្រ្តក្រុង ក្នុងការបង្ក្រាបរាល់​បទ​ល្មេីសផ្សេងៗនៅក្នុងមូលដ្ឋាន ជាក់ស្តែងកម្លាំងមូលដ្ឋាន​កងរាជអាវុធហត្ថក្រុង ចុះធ្វេីការចុះឃាត់ខ្លួ​នក្មេងទំនេីង ដែលប្រមូ​លផ្តុំគ្នាយ៉ាងអណាធិបតេយ្យ ព្រមទាំងបាននាំខ្លួនម​កដល់មូលដ្ឋានក​ងរាជអាវុធហត្ថក្រុង សួនាំ និងបានធ្វើតេសទឹករកសាធាតុញៀន ជាលទ្ធផល ពុំមាននៅសា​ធាតុ​ញៀន​ទាំងអស់។

លោកបន្តថា ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី មេបញ្ជការ កម្លាំងបា​នធ្វេីការ​អប់រំណែ​នាំ ធ្វេីកិច្ច​សន្យា និងបានឱ្យអាណាព្យបា​លមកធានាត្រឡប់ទៅ​លំនៅដ្ឋាន​វិញនៅរ​សៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤។

ជាមួយគ្នានោះលោកឧត្តម​សេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត អំពាវនាវបង​ប្អូនប្រជា​ពលរដ្ឋ សូមចូលរួមអនុវត្តនូវគោ​លនយោបាយភូមិឃុំ មានសុវត្ថិភាពទាំងអស់គ្នា សូមរាយ​កា​រណ៍រាល់បទ​ល្មេីសផ្សេងៗដែលកេីត​មាននូវមូលដ្ឋាន ដេីម្បីបង្ក្រាបឱ្យ​បានទាន់ពេលវេលា ដូចជាក្មេងទំនេីង ល្បែងស៊ីសង ជាពិសេសករណីគ្រឿងញៀន។ មួយវិញទៀត​លោក​មេបញ្ជាការ ក៏បានផ្ញេីរសា​រទៅដល់យុវជនទាំងអស់ ត្រូវខិតខំរៀនសូ​ត្រកុំប្រព្រឹត្តនូ​វអំពេីដែល​សង្គមស្អប់ខ្ពេីម ត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button