ព័ត៌មានជាតិ

បន្លែចម្រុះ សាច់មាន់ ទា កងពលតូចថ្មើរជើងលេខ៥១ គ្មានជាតិគីមី បានដាក់លក់នៅផ្សារសហគមន៍ក្រុងសិរីសោភ័ណ

(បន្ទាយមានជ័យ) នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ បន្លែចម្រុះ សាច់មាន់ ទា  របស់អង្គភាពវរសេនាតូចថ្មើរជើងលេខ៥១៣ កងពលតូចថ្មើរជើងលេខ៥១ ដាក់លក់ប្រចាំប្រចាំសប្តាហ៍រៀងរាល់ថ្ងៃសៅរ៍ នៅផ្សារសហគមន៍ ផលិតផលខ្មែរ ភូមិ១ ផលិតផល១ ទីរួមខេត្តបន្ទាយមានជ័យ ។

ក្រៅពីការងារស្នូល អង្គភាពវរសេនាតូចថ្មើរជើងលេខ៥១៣ បានខិតខំបន្តការងារបង្កបង្កើនផល និងចិញ្ចឹមសត្វ ដែលជាការច្នៃប្រឌិតក្នុងការធានាចិញ្ចឹមកងទ័ព និងគ្រួសារកងទ័ពដែលមានជីវភាពខ្វះខាត ហើយលើសតម្រូវការ បានដាក់លក់នៅលេីទីផ្សារ ពិសេសចូលរួមលក់ក្នុងទីផ្សារសហគមន៍ នៅទីរួមខេត្តបន្ទាយមានជ័យ តាមផែនការរបស់ឧត្តមសេនីយ៍ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button