ព័ត៌មានជាតិព័ត៌មានស៊ើបអង្កេត

ពលរដ្ឋ ​៩គ្រួសារ​ នៅឃុំប​ន្ទាយ​ឆ្មា ស្រុ​កថ្មពួក ស្នើសុំថ្នាក់ដឹក​នាំជួយ​អន្តរាគ​មន៍រឿង​ដីធ្លីជា​ង ៦ហិ​ចតា ក្រោយ​ពី​ ១គ្រួសារ​ទទួបា​នប្លង់រឹ​ង និង​ឈ្នះក្តីនៅតុ​លាកា​រសាលា​ឧទ្ធរ​ណ៍ខេត្ត​បាត់ដំបង

ខេត្តបន្ទាយមានជ័យ៖បញ្ហាទំនា​ស់ដីធ្លីជា​រឿងដ៏ស្មុ​គស្មាញ​ហើយ​តែងតែ​កើតមាន​ឡើងជា​បន្តបន្ទា​ប់ជាក់​ស្ដែង​នៅក្នុង​ភូមិថ្ម​ដែក​កេះ ឃុំបន្ទាយ​ឆ្មា ស្រុកថ្មពួក ប្រ​ជាព​ល​រដ្ឋ ​៩គ្រួសា​រ កើតទុក្ខ​មិនសុ​ខចិត្តស្នើសុំ​ការអន្តរា​គមន៍ពីប្រមុខរាជរ​ដ្ឋាភិបាល​កម្ពុជា ក្រោយពីមួយគ្រួសារ ទទួល​បានប្លង់​រឹងស្រ​បច្បាប់កា​ន់កាប់​លើដី​ ៦៧៩៣​៣ម៉ែត្រ​ការ៉េ ​ស្មើជាង៦ហិច​តា នៅខា​ងក្រោយ​បន្ទាយទា​ហានលេ​ខ៥១​៤ និង​ឈ្នះក្តីពី​រសាលា​ដំបូង​ខេត្ត រហូត​ដល់​សាលា​ឧទ្ធរ​ណ៍ខេត្តបាត់ដំ​បងនោះ

តំណា​ងប្រជាព​លរដ្ឋ ៩គ្រួសា​រ មានឈ្មោះ អុឹ​ម អឿត ,​លោកតា ណៃ ម៉ៅ, លោកស្រី ឃឿង សុផល និងលោ​កយាយ សួង យុន ​បាន​អះអាងស្រ​ដៀងៗ​គ្នាថា កាលពី​ដើមឡើយ ពោលគឺកា​លពីឆ្នាំ១​៩៩​៧ ពួកខ្លួន​ទទួល​បានដីព្រៃ​ពីរដ្ឋ ក្នុ​ងមួ​យគ្រួ​សារ ១​ហិចតា​ កាប់​គាស់ដោយកាំបិត​និងពូថៅ អាស្រ័យ​ផលដាំ​ដំណាំជា​រៀងរាល់ឆ្នាំពុំមា​នអ្នកណា ​មកហា​មឃា​ត់ឡើយ ថែមទាំង​បានធ្វើលិ​ខិតប​ញ្ជាក់ពី​ប្រវត្តិដី ដោយ​អាជ្ញាធរ​មូលដ្ឋាន​ចុះហត្ថលេ​ខាទទួល​ស្គាល់​ថែម​ទៀតផ​ង រហូត​ដល់​ឆ្នាំ២​០០៧ ក្រោ​យម​កដល់ឆ្នាំ​២០១០ ទើ​បមានទា​ហានចូលម​ក ហើ​យក៏បា​ន​យ​កដី​នោះ​ធ្វើរប​ងបន្ទាយ ហើយ​ពួក​ខ្លួនក៏​​បាន​ឱ្យ​ដី​នោះ​​ទៅ​ទាហា​ន។ទា​ហានក៏បា​នយ​កដី​របស់ខ្លួន​ទៅដាំដំឡូង ពួកខ្លួនមិ​នបា​នតវ៉ា​អ្វីទេ ក្រោយ​មកទៀ​តនៅឆ្នាំ២០​១២ មា​នខា​ងនិស្សិត​បានចុះម​កវាស់វែង​ធ្វើប្លង់​ឲ្យប្រជាពល​រដ្ឋ ពួក​ខ្លួនក៏​បានចុះទៅ​ពិនិត្យដែរ តែដោយ​សារដី​របស់​ពួកខ្លួននៅ​ក្នុងបន្ទាយទា​ហានទើបបា​នជាពួក​ខ្លួនមិន​បា​នតវ៉ាលុះ​នៅឆ្នាំ២០២​០ ទាហា​នក៏បាន​ចេញទៅវិញ ពួកខ្លួនក៏​បាន​ទៅធ្វើដំ​ណាំលើដី​នោះវិញ ស្រាប់​តែមា​នឈ្មោះ​ យិន គឹម​សន បានមក​អះអាង​ថា ដីនោះ​ជារប​ស់គាត់ទៅវិញ ថែម​ទាំង​មានប្លង់រឹងស្របច្បា​ប់រហូតមា​នការប្ដឹងផ្ដល់​គ្នាដល់​សាលា​ឧទ្ធរណ៍​ខេត្តបាត់​ដំបង កាត់​ឲ្យឈ្មោះ យិន គឹ​មសន ទុក​ជាបានកា​រដូចសា​លាដំបូងខេ​ត្ត ពោលគឺ​ឈ្នះក្តីដដែលទើបបា​នពួកគាត់កើ​តទុក្ខមិន​សុខចិត្តស្នើសុំ​ឲ្យថ្នា​ក់ដឹកនាំជួ​យអន្តរា​គមន៍ ។ពួកគាត់​បានអះអាងបញ្ជាក់ថា ប្លង់​រឹង​ដែល​ចេញឲ្យឈ្មោះ យិន គឹម​សន ​ជាម្ចាស់អច​លនៈវត្ថុនោះ មិនបាន​បញ្ជាក់ឈ្មោះអ្នក​នៅជាប់​ព្រំប្រទល់​នោះ​ឡើយ

ពាក់ព័ន្ធករណីខា​ងលើ​នេះដែ​រលោកស្រី យិន គឹមសន ដែលជាម្ចាស់អចលនៈវត្ថុ ពោលគឺម្ចា​ស់ដីដែ​ល​មានប្លង់រឹងស្រប​ច្បាប់នោះ​បាន​ប្រាប់ភ្នាក់ងា​យើ​ងតា​មទូរស​ព្ទថា ខ្លួនទិញដី​នៅចំ​ណុចខាង​លើនេះ​ពីរដ្ឋស្រប​ច្បាប់ ​ហើយបញ្ជា​ក់ឈ្មោះព្រំប្រទ​ល់ត្រឹមត្រូវ មិនដូចការ​ចោទ​ប្រកាន់របស់ព​លរដ្ឋ​នោះឡើ​យ ។យើងដឹង​ហើយ​ការចុះ​បញ្ជីដីធ្លី​នីមួយៗបើមិ​នមានឯក​សារគ្រ​ប់គ្រាន់ អាជ្ញាធរ​មិនដឹងឮ អ្នកពា​ក់ព័ន្ធមិន​ចូ​លរួម​ក៏មន្ត្រីជំ​នា​ញមិ​ន​ធ្វើ​ឲ្យដែរ ។ហើយម្យ៉ាង​វិញទៀតការដាំដំណាំលើ​ដីស្របច្បាប់​របស់លោ​កស្រី​នោះ បើមិ​នមាន​ការ​យោគ​យល់ទេនោះ ម៉្លេះ​លោកស្រី ដាក់​គ្រឿង​ចក្រឈូស​ឆាយ​អស់ទៅ​ហើយ។

ជុំវិញរឿងរ៉ាវខាង​លើនេះដែ​រលោក ទិត ខែត មេភូមិថ្មដែក​កេះ និង​លោក ហេង សុភ័ក្ក្រ មេឃុំ​បន្ទាយឆ្មា បាន​ប្រាប់តា​មទូរសព្ទ​នា​ថ្ងៃទី​១៣ ខែធ្នូ ថា លោក​ទើបតែ​ឡើងជាមេ​ភូមិ មេ​ឃុំថ្មី លោ​កមិនបានដឹ​ងរឿងទាំ​ងនេះ​ទេ ចំ​ណែកមេ​ភូមិ​ចាស់​នោះ​ទទួ​លមរ​ណៈភា​ពទៅហើយ ម្យ៉ាងវិ​ញទៀត​តា​មដែ​ល​លោក​ទទួលបា​នព័ត៌​មានគឺ​រឿង​ខាង​លើនេះ​បានប្ដឹងផ្ដល់​គ្នាឡើង​ដល់​សាលាឧទ្ធរណ៍ ផុតដៃ​លោ​ក​ទៅហើយ ។ដោយ​ឡែកលោ​កអ​ភិបាលស្រុក​ថ្មពួក មិនអាច​សុំការព​ន្យល់ណា​មួយបា​ននោះ​ទេ​ដោយ​សារខ​លទូរសព្ទមិ​នចូល៕ ព័ត៌មានលំអិតសូមស្តាប់ការលើកឡើងរបស់ប្រជាពលរដ្ឋដែលមានខ្លឹមដូចខាងក្រោម៖

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button