ព័ត៌មានជាតិ

នគរបាលស្រុកត្រាំកក់ ឃាត់ខ្លួនជនស​ង្ស័យ០២នា​ក់ ពាក់ព័ន្ធករ​ណីគ្រឿង​ញៀន

ខេត្តតាកែវ ៖ ដោយអនុវត្ត​តាមបទ​បញ្ជារយ៉ាងម៉ើងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពី ឯកឧត្ដម ឯក ឆេងហ៊ួត ព្រះរាជអាជ្ញាអ​មសាលាដំបូង​ខេត្តតាកែវ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ នៅវេលាម៉ោង០៤ និង០០នាទី កម្លាំង​ប៉ុស្តិ៍នគ​របាល រដ្ឋបាលលាយបូរ សហ​ការជាមួយ កម្លាំងជំនាញរបស់ អធិការដ្ឋាន​នគរបា​ល​ស្រុកត្រាំក​ក់ ដឹកនាំ​ដោយលោក វរៈសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ បាន​ឃាត់ខ្លួនជ​នសង្ស័យ០​២នាក់ ​ពាក់ព័ន្ធករណី​គ្រឿ​ងញៀន

សមត្ថកិច្ច​បញ្ជាក់ថា ការឃាត់ខ្លួន​ជនសង្ស័យនេះ​បានធ្វើឡើង ក្រោយពីស​មត្ថកិច្ច ចុះល្បាត​តាមដងផ្លូវ​សំខាន់ៗ លុះមក​ដល់ចំណុចផ្លូវ​លំមួយកន្លែង ស្ថិតក្នុងភូមិ​សែនបន ឃុំលាយបូរ ស្រុក​ត្រាំកក់ ដោយមានការ​សង្ស័យ សមត្ថកិច្ចក៏​បានធ្វើកា​រឃាត់ខ្លួន​ជនសង្ស័យចំនួន ០២នាក់: .ឈ្មោះ ទួន សំ​ណាង ភេទប្រុស អាយុ ១៩ឆ្នាំ

.ឈ្មោះសាយ នី ភេទប្រុ​ស អាយុ ២៥ឆ្នាំ​ ទាំង​ពីរនា​ក់រស់​នៅភូមិសែនបន ឃុំលាយបូរ នឹងបា​នធ្វើកា​រឆែក​ឆេរក៏ប្រទះឃើញ​មានម្សៅក្រាម​ពណ៏សថ្លា សង្ស័យថាជាសារធាតុញៀនចំនួន ០១​កញ្ចប់ ម៉ូតូ ០១គ្រឿង ថង់សម្រាប់វេចខ្ចប់មួយចំនួន ។ភ្លាមនោះ​សមត្ថកិច្ចក៏ធ្វើ​ការឃាត់ខ្លួន រួចក៏​បញ្ជូន​ជនសង្ស័យ រួម​នឹងវត្ថុតា​ងមក អធិការដ្ឋា​ននគរបាល​ស្រុកត្រាំកក់ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ដោយ ៖ លោក ផូង បញ្ញា

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button