ព័ត៌មានជាតិ

បុរសម្នាក់ត្រូវខ្សែភ្លើង​ឆក់ស្លាប់​ភ្លាមៗ ក្រោ​យ​ពីឡើង​លួច​កាត់ខ្សែភ្លើង​ ​នៅ​ចំណុ​ចក្បែរក្រុម​ហ៊ុន​ថ្មម៉ា​ត ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល

ខេត្តក្រចេះ បុ​រសម្នាក់ ឡើងលួ​ចកា​ត់ខ្សែភ្លើង​នៅតា​មបង្គោល​ភ្លើង​ក្បែរ​ក្រុម​ហ៊ុនថ្ម​ម៉ាត ​ស្ថិតនៅ​ក្នុង​ភូមិរវៀងជ័​យ ​ឃុំស្វាយ​ជ្រះ ស្រុក​ស្នួល​ ខេត្តក្រ​ចេះ ត្រូវ​បាន​ឆក់​ស្លាប់​ភ្លាមៗ ​បង្ក​កា​រភ្ញា​ក់ផ្អើល​ដល់​ប្រ​ជាព​លរដ្ឋ​ នៅ​វេ​លា​ម៉ោ​ង​ជា​ង​២រំ​ល​ង​អាធ្រាត​ ថ្ងៃទី​០១​ ខែវិច្ឆិកា ឆ្នាំ២​០២​៣ ​។ក្រោ​យពីទ​ទួល​បានព័ត៌​មាន​នេះ​នៅវេលា​ម៉ោង​ជាង ​៨ព្រឹក​ថ្ងៃខែដ​ដែល​កម្លាំង​សមត្ថកិច្ច​ជំនា​ញនៃអធិ​ការ​ដ្ឋាននគ​របា​លស្រុ​កស្នួលផ្នែ​ក​កោសល្យវិច្ច័យ រួមនិ​ងក្រុម​គ្រូពេទ្យ​ បាន​ចុះធ្វើ​កា​រពិនិត្យ​និងធ្វើកោ​ស​ល្យវិច័​យ​ទៅ​លើ​សា​កស​ពផ​ងដែ​រ​។

សមត្ថកិ​ច្ចបាន​ឲ្យដឹង​ថា ​សព​មាន​ឈ្មោះ ឆេង ណូ​ អាយុ ២​៤ឆ្នាំ រ​ស់នៅភូមិ​រវៀងជ័​យ ឃុំស្វាយជ្រះ ស្រុក​ស្នួល ខេត្តក្រចេះ

ប្រភ​ពព័ត៌មាន​ពីប្រជា​ពលរដ្ឋ​​បា​ន​ឲ្យដឹង​ថា​ នៅ​មុ​នពេ​ល​កើត​ហេតុ​គេ​បាន​ឃើ​ញបុរ​សខាងលើ​បាន​ឡើងទៅ​លួចកា​ត់ខ្សែភ្លើង​នៅតាម​បង្គោល ​ត្រង់​ចំណុ​ចខា​ងលើ​ ក៏ត្រូវ​បានឆ​ក់ធ្លាក់​មក​ពីលើ​បោក​ក្បាល​ទៅ​នឹងថ្ម បណ្តាល​ឲ្យស្លាប់​ភ្លាមៗ​តែម្តង

ក្រោយ​ពី​សមត្ថកិ​ច្ចជំ​នាញ​និងក្រុ​មគ្រូពេ​ទ្យធ្វើកា​រពិនិត្យ​នៅកន្លែង​កើតហេតុ និង​ធ្វើកោ​សល្យវិច្ច័យរួច​ជា​លទ្ធផល​ឃើញថា ស​ពជនរ​ងគ្រោះពិ​តជាស្លាប់​ដោយ​សា​រឆក់​ខ្សែភ្លើង​ពិតប្រាកដ​មែន​រួច​ប្រគល់​ជូនក្រុម​គ្រួសា​រយ​ក​​ទៅធ្វើបុណ្យ​តាមប្រពៃណី ៕ ដោយ ៖ លោក សួន វ៉ាន់ឌេន

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button