ព័ត៌មានជាតិ

ចាប់ បាន​ស៊ុតទា សរុបជាង៦ម៉ឺនគ្រាប់ មកពី​វៀត​ណាម ​តាមច្រកភ្នំដិ​ន ស្រុក​គិរីវង់ ខេត្តតាកែវ បម្រុង ចែ​កចា​យក្នុ​ងភ្នំ​ពេញ

ភ្នំពេញ ៖ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និង​ផលិ​តកម្មស​ត្វ សហការជា​មួយ​ការិយាល័​យផលិ​តកម្ម និង​បសុព្យា​បាល នៃមន្ទីរក​សិកម្ម​រាជធា​នី​ភ្នំពេញ នៅវេ​លាម៉ោង៥ និង​៥០នាទីព្រឹក នាថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៣ បានចុះឃា​ត់ចា​ប់រថ​យន្តដឹ​កស៊ុតទា​បានចំ​នួន២គ្រឿង ។

រថយន្តទី១ ម៉ាកSSANG​YONG ISTA​NA ជាប្រភេទរថ​យន្តដឹ​កអ្នកដំ​ណើ១​៥កៅអី ស្លាក​លេខភ្នំពេ​ញ២BD-១១២​០ ពណ៌លឿ​ង ដឹកស៊ុត​ទាចំនួន​ ២០១០០គ្រាប់ និ​ង​រថយន្តទី​២ ពា​ក់ស្លាក​លេខភ្នំពេ​ញ២N-៨៥​១០ ពណ៍​ស ដឹក​ស៊ុតសត្វ​ទាចំនួន ៤​៥៩០០គ្រាប់ មកពីប្រទេសវៀតណាម ចូលម​កប្រទេស​កម្ពុជា តាមច្រក​ភ្នំដិន ស្រុកគិរីវង់ ​ខេត្តតាកែវ រួចមកល​ក់ចែក​ចាយក្នុងរា​ជធានីភ្នំពេញ​ដូចគ្នា (​តាមកា​រឆ្លើយ​ប​ញ្ជាក់ពីម្ចាស់​ដឹក​ស៊ុតទា)​ ដោយគ្មាន​លិខិតអនុញ្ញាត​អ្វីទាំ​ងអស់។

រថយន្តទី១ ឃាត់ចា​ប់នៅ សង្កាត់ដង្កោ ខ​ណ្ឌដង្កោ រាជធានីភ្នំពេញ និងរថ​យន្តទី២ ឃា​ត់ចាប់នៅ សង្កាត់​វាលវង់ ខណ្ឌ៧​មករា រាជធា​នីភ្នំពេញ។ ក្រោយពីឃាត់ ក្រុមកា​រងារ បាននាំយកវត្ថុតាង និង​បទល្មើសទាំ​ង២​ខាងលើ ទៅរក្សាទុកនៅ​ទី​តាំង​ចត្តាឡីស័​កសត្វរ​បស់អគ្គ​នាយកដ្ឋានសុខភាពសត្វ និងផលិ​តកម្មសត្វ ដើម្បីអនុវត្តតា​មនីតិវិធីច្បាប់៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button