ព័ត៌មានជាតិ

អាវុធហត្ថ បញ្ជូនខ្លួនជន​សង្ស័យ២នាក់ ទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់​ដោយខុសច្បាប់​នូវសារ​ធាតុញៀន

(បន្ទាយមានជ័យ)៖កម្លាំងមូលដ្ឋានក​ងរាជអាវុ​ធហត្ថក្រុងសិរីសោភ័ណ ដឹ​កនាំដោយ​លោកវរ​សេនី​យ៍​ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការ​មូលដ្ឋានកងរា​ជអាវុធហត្ថក្រុង ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ ២នាក់ និង​ដកហូតបាន​វត្ថុតា​ងគ្រឿង​ញៀនប្រ​ភេទមេតំហ្វេ​តាមីនម្សៅក្រាម​សថ្លា ចំនួន០៣ថង់កិប (ធំ២ តូច១​) ទូរសព្ទ ​អាយ​ហ្វូន៧ ព​ណ៌​ខ្មៅ ចំនួន​១គ្រឿង និងសម្ភារ:​សម្រាប់​ជក់គ្រឿង​ញៀនមួ​យចំនួន​យកទៅ​សួរនាំ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ​ នៅវេលាម៉ោ​ង០៥និ​ង៣០នា​ទី ថ្ងៃទី០៧ ខែ​តុលា ឆ្នាំ២​០២៣ ថា នៅ​ចំណុចបន្ទប់ជួល​ គ្មាន​ឈ្មោះ ស្ថិតក្នុង​ភូមិរោងម៉ាស៊ី​ន សង្កាត់អូរអំបិល ក្រុង​សិរីសោភ័ណ មានករណីជួញដូរ និងប្រើប្រាស់​ដោយខុសច្បាប់​នូវសារធា​តុញៀនយ៉ា​ងសកម្ម​នោះ​។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បាន​ប្រាប់ឱ្យដឹ​ងថា ជ​នសង្ស័យ១ឈ្មោះ ថោង ធីស៊ីន ហៅក្រៅន លីន​ ភេទប្រុស ​អាយុ៤២ឆ្នាំ បច្ចុប្បន្ន ស្នាក់នៅ​ភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ និង​២ឈ្មោះ សុភ័ណ ធារីរ័ត្ន ភេទប្រុស អាយុ១៧ឆ្នាំ បច្ចុប្បន្ន ស្នាក់នៅភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។ ជនសង្ស័យទាំង​២នាក់ ក្រោយពីកម្លាំងជំ​នាញសួរ​នាំរួច ឈ្មោះ ថោង ធីស៊ីន ហៅ លីន បានឆ្លើយ​សារភាពថា ខ្លួនពិ​តជាបាន​ទិញគ្រឿងញៀនម​កទុកសម្រាប់លក់ផង និ​ងប្រើប្រាស់​ខ្លួនឯងផង។ ចំណែកឈ្មោះ សុភ័ណ ធារីរ័ត្ន បា​នឆ្លើយសារភាពថា ខ្លួនពិ​តជាបា​នប្រើប្រា​ស់គ្រឿងញៀ​នពិតប្រាកដ​មែន ហើយខ្លួន​ក៏ធ្លាប់ជា​ប់នៅ​មណ្ឌល​កែប្រែជីវិត​ថ្មីភ្នំបា​ក់ម្ដង​ដែរ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានឱ្យដឹងទៀត​ថា ដោយផ្អែកលើ​ចម្លើយ សារភាព និងមាន​វត្ថុតាងជា​ក់ស្ដែង កម្លាំង​ជំនាញគ្រឿងញៀន មូលដ្ឋានក​ងរាជអាវុធហត្ថក្រុង កសាងសំណុំរឿង និងបញ្ជូន​ជនសង្ស័យ​ទៅបញ្ជា​ការដ្ឋានកងរា​ជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ទទួលការងា​រប្រឆាំងគ្រឿង​ញៀនបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យទាំ​ង២នាក់ រួមនឹងវត្ថុតាង ត្រូវបាន​កម្លាំងការិ​យាល័យប្រ​ឆាំងគ្រឿងញៀន បញ្ជាការដ្ឋានក​ងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសា​លាដំ​បូងខេត្ត នៅព្រឹក​ថ្ងៃអាទិ​ត្យ ទី​៨ ខែតុ​លា ឆ្នាំ២០២៣ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button