ព័ត៌មានជាតិ

រាជអាវុ​ធហត្ថស្រុ​កភ្នំស្រួច ​ចាប់ឃា​ត់​ខ្លួនជ​ន​សង្ស័​យម្នាក់ពាក់ព័ន្ធករណីចែ​ក​ចាយគ្រឿង​ញៀន

(កំពង់ស្ពឺ)៖ ដោយទទួល​បានបទប​ញ្ជាពីលោកឧត្តមសេ​នីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជ​អាវុធហ​ត្ថខេត្តកំពង់ស្ពឺ នៅថ្ងៃទី​២៤ ខែ​សីហា ឆ្នាំ២០២៣ កម្លាំងមូ​លដ្ឋានកង​រាជអាវុធហ​ត្ថស្រុ​កភ្នំស្រួច ដឹកនាំ​ដោយលោកវរសេ​នីត្រី យស ឌី​ណា មេប​ញ្ជាការ​ មូលដ្ឋានស្រុ​កភ្នំស្រួច បាន​បង្ក្រា​បករណី​ចែក​ចាយគ្រឿង​ញៀន ស្ថិតក្នុង​ភូមិទី១ ឃុំត្រែ​ងត្រយឹង ស្រុ​កភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយ​ឃាត់ខ្លួ​នបា​នជនសង្ស័យម្នាក់ឈ្មោះ ស៊ុ សារ័ត្ន ភេទ​ប្រុស អាយុ ៤០ឆ្នាំ មុខរប​រមិនពិតប្រាកដ រស់​នៅភូមិឃុំកើ​តហេតុខាងលើ ។

ក្រោយពីឃាត់ខ្លួនកងកម្លាំងសមត្ថកិច្ចបា​នដកហូតសម្ភារៈរួមមាន៖ម្សៅក្រាមពណ៌សរ ចំនួន ២កញ្ចប់ ,ទូរសព្ទ័ដៃ ចំនួន ០១គ្រឿង, ដបជក់ថ្នាំ ចំនួន ០១ ,កាំភ្លើងកែឆ្នៃ ចំនួន ០១ដើម, រថយន្ត ប្រភេទ TUNTRA ពណ៌ប្រផេះ​ ពាក់ស្លាក​លេខ ភ្នំពេញ​ 2BO.0975 ចំនួន ០១គ្រឿង ។

បច្ចុប្បន្ន ជនសង្សយ័ និងវត្ថុតាងខា​ងលើ បានបញ្ជូនទៅប​ញ្ជាការដ្ឋានក​ងរាជអាវុធហ​ត្ថខេត្ត​កំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមនិតិវិធី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button