ព័ត៌មានជាតិ

នគរបាល​ក្រុងបាវិត ​ឃាត់ខ្លួន​ជន​ជាតិវៀត​ណា​មចំនួន​១០នាក់​ ពាក់ព័ន្ធ​ករណីគ្រឿង​ញៀន ​និងប្រើ​ប្រា​ស់​អាវុធ​ខុសច្បា​ប់

ខេត្តស្វាយរៀង៖ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺង​ម៉ាត់រ​បស់លោ​កឧត្តម​សេនីយ៍ទោ​ ពេជ្រ វីរៈ ស្នង​កា​រនគរ​បាល​ខេត្តស្វាយរៀង ​និង​ដឹក​នាំបញ្ជាផ្ទាល់ពី​លោក​ឧត្តមសេ​នីយ៍ត្រី កែវ សុថា ស្នងការ​រងទទួល​ផែន​ការងារប្រឆាំ​ងគ្រឿ​ងញៀន កា​លពីថ្ងៃ​ទី១៦​ ខែសីហា​ ឆ្នាំ២០​២៣ កម្លាំងជំ​នាញការិ​យា​ល័យ​ប្រឆាំងគ្រឿ​ងញៀនខេត្ត ដឹ​កនាំដោ​យលោកវរសេ​នីយ៍ឯក កា​ន កេន នាយការិយាល័យ ប្រឆាំង​គ្រឿងញៀនខេត្ត ស​ហការជាមួ​យកម្លាំង​អធិការដ្ឋាននគរបា​លក្រុងបាវិត ដឹកនាំដោ​យលោកវរ​សេ​នីយ៍ទោ អែម សុវណ្ណារិទ្ធិ អ​ធិការនគរបា​លក្រុងបាវិត និងដោយមា​នការសម្របស​ម្រួលពីព្រះរាជ​អាជ្ញារងអ​មសាលា​ដំបូងខេត្ត​ បានបើ​កប្រតិ​បត្តិកា​របង្ក្រាប​ករណីជួញដូរ រក្សាទុក ប្រើប្រាស់​គ្រឿងញៀន និ​ងរក្សាទុក​អាវុធគ្រាប់​រំសេវខុស​ច្បាប់ នៅចំ​ណុច​ទីតាំងហាងខារ៉ាអូខេ (MDM.​KTV) ស្ថិតក្នុងភូមិបាវិ​តកណ្តាល សង្កាត់​បាវិត ក្រុងបា​វិត ខេត្តស្វាយរៀង ដោយ​បានឃាត់​ខ្លួនជន​សង្ស័យ​ជាជន​ជាតិវៀត​ណាមចំនួន​ ១០នាក់ ស្រី ០​៣នាក់ ព្រមទាំងដ​កហូតវត្ថុតា​ងនៅទីតាំង​ខាងលើ​នេះរួមមាន៖

ថ្នាំញៀ​នប្រភេទកេ​តាមីន ទម្ងន់ ១,៩៤៨,៩៥ក្រាម

ថ្នាំញៀនប្រភេទអ៊ិចស្តាស៊ី ទម្ងន់ ១,៣៣២.៧៧ក្រាម

ថ្នាំញៀន​ប្រភេទមេ​តំហ្វេតាមីន ទម្ងន់ ៥១៧.០៦ក្រាម

ជញ្ជីងថ្លឹងថ្នាំ​ញៀន ០​២គ្រឿង

ទូរស័​ព្ទដៃ ០៩គ្រឿង

រថយន្ត ០២ គ្រឿង

អាវុធ ០៣​ដើម (AKស្វាយប​ត់ ០១ដើម, គ្រា​ប់ ១៧គ្រាប់, អាវុធខ្លី K59 ០១ដើម គ្រាប់០៤គ្រាប់ និងអាវុធ​ខ្លី ម៉ាកឡុក ០១ដើមគ្រាប់ ៥៤គ្រាប់) ន៨ងសម្ភារប្រើប្រាស់មួយចំនួនទៀត។

បច្ចុប្បន្នជនស​ង្ស័យ រួមជាមួយវត្ថុតា​ងត្រូវបាន​កសាងសំ​ណុំរឿងប​ញ្ជូនទៅ​សាលាដំ​បូងខេត្ត ដើម្បីចាំការតាម​នីតិវិធី ច្បាប់៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button