ព័ត៌មានជាតិ

ប្រធានគណៈកម្មការបាល់ទះសំណេះសំណាលជាមួយក្រុមកីឡាករ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ មុនចេញដំណើរទៅទៅប្រកួតនៅរាជធានីភ្នំពេញ

(បន្ទាយមានជ័យ):លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មការបាល់ទះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ រួមលោក ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង និងជាអនុប្រធានគណៈកម្មការ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមកីឡាករបាល់ទះស្នងការដ្ឋាននគរបាលខេត្តមុនចេញដំណើរទៅរាជធានីភ្នំពេញ ទៅប្រកួតជាមួយក្រុមបាល់ទះថ្នាក់ជាតិ ដើម្បីដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាពេលខាងមុខនេះ នៅរាជធានីភ្នំពេញ ។

​លោក​ឧត្តមសេនីយ៍ទោ​ សិទ្ធិ ឡោះ​ បាន​លើក​ឡើង​ថា​ កីឡា​នាំ​មក​នូវ​សន្តិភាព​ សាមគ្គីភាព​ មិត្តភាព​ និង​សុខភាព​ ។​ មួយវិញទៀត​ កងកម្លាំង​នគរបាលជាតិ​ ទន្ទឹម​នឹង​បំពេញភារកិច្ច​ស្នូល​ ការពារ​សន្តិសុខ​ សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ ក៏​ត្រូវ​មាន​ក្រុម​កីឡាករ​សម្រាប់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ដើម្បី​ចូលរួម​ប្រកួត​ជាមួយ​បណ្តា​អង្គភាព​នានា​ ។​

លោក ឧត្តមសេនីយ៍ទោ ស្នងការ​ បានបន្ត​ថា​ វិស័យ​កីឡា​ បច្ចុប្បន្ន​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​យកចិត្តទុកដាក់​គិតគូរ​ អំពី​វិស័យ​កីឡា​នេះ​ ព្រោះ​កីឡា​មិន​ត្រឹមតែ​នាំ​មក​នូវ​សុខភាព​ល្អ​ប៉ុណ្ណោះ​ទេ​ កីឡា​គឺ​នាំ​មក​នូវ​សាមគ្គីភាព​ មិត្តភាព​ ផង​ដែរ​ ។​

​លោកឧត្តមសេនីយ៍ ស្នងការ បានជម្រុញអោយក្រុម​កីឡាករ​នីមួយៗត្រូវខិតខំ វឹកហាត់ បន្ថែមទៀត និងបានផ្តល់​កម្លាំងចិត្ត​ដល់ ក្រុម​កីឡាករទាំងអស់ ​សូមទទួលបាន​ជ័យ​ជំនះ​បន្តទៀតដើម្បីដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាពេលខាងមុខនេះឱ្យទាល់តែបាន ៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!