ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ព័ត៌មានជាតិ

រថយន្តប្រភេទហ៊ីយិនដាយលីប្រូ ដឹកទំនិញលើសទម្ងន់ បណ្តាល​​ឲ្យដាច់ជាពី​រកំណាត់ នៅលើផ្លូវបេ​តុង ក្នុង​សង្កាត់​អូរឬស្សី ​នៅក្រុងប៉ោ​យប៉ែត

ខេត្តបន្ទាយមានជ័យ៖សំ​ណាង​ហើយ​ដែ​លមិ​នបង្ក​ឲ្យអ្ន​កដ៏ទៃរង​គ្រោះថ្នាក់ ​​រថយន្ត​ប្រ​ភេទ​ហ៊ី​យិន​ដា​យ​លីប្រូ​ ដឹក​ទំនិញ​លើ​សទ​ម្ងន់បណ្តា​លបាក់ពី​រកំ​ណាត់ ​បង្កការ​ភ្ញាក់​ផ្អើល​​កាលពី​នៅថ្ងៃទី០៤ ខែសី​ហា ឆ្នាំ២០​២៣ ស្ថិត​ភូមិដើមចា​ន់គីរី សង្កា​ត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

បើតាមប្រភពព័ត៌មានបាន​​​​​​​​​​​​​​​​​ឲ្យដឹងថា៖នៅមុនពេលកើតឡើង គេបានឃើញរថយន្ត​ហ៊ីយិនដាយ លីប្រូ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 2A-8863 ដឹកទំនិញ​ ពេញប្រៀបបើកប​រ​តាម​ផ្លូវបំ​បែក​ជាបួន​លុះមក​ដល់ចំណុច​កើតហេតុខាងលើ​ បត់មកលិចប​ណ្តាលរថយន្ត​បាក់ពីរ​កំណាត់​​ចំពាក់ក​ណ្តាល​​ សំ​ណាង​ហើយ​មិនមាន​អ្នក​គ្រោះ​ថ្នាក់។

ប្រភពបន្តថា មូលហេតុដែលបណ្តាល​ឲ្យ​រថយន្តប្រភេទហ៊ីយិនដា​យលីប្រូ ​បាក់​ជាពី​កំណាត់​បែប​នេះ អាចម​ក​ពី​កែឆ្នៃ​ខុស​ស្តង់​ដា និង​ដឹ​កទំ​និញ​លើ​ស​ទម្ងន់​។ក្រោយពីកើតហេ​តុគេបាន​ឃើញម្ចា​ស់រថយន្ត​បាន​យករ​ថយន្ត១គ្រឿងផ្សេងទៀត និងម៉ូតូកងបីមក​សាងយ​ក​ទំនិញផ​ង​ដែរ​។ពាក់ព័ន្ធ​ករណីនេះ​ប្រភពបានបង្ហើបថា ទំនិញ​ដែល​ដឹកតា​មរថយន្ត​ហ៊ីយិ​នដាយលីប្រូនេះ​ទំនង​អាច​ដឹក​ចេញ​ពីច្រក​របៀង តាម​ព្រំ​ដែ​ន​ចូលម​ក​ក្រុងប៉ោយ​ប៉ែត៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button