ព័ត៌មានជាតិ

នគរបាលឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីជួញដូរថ្នាំញៀន

បន្ទាយមានជ័យ៖ដោយអនុវត្តតាមបទបញ្ជារប​ស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងកា​រនៃស្ន​ងការដ្ឋា​ននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោ​ង១៨ៈ៤០នាទី កម្លាំងកា​រិយាល័យប្រឆាំងគ្រឿងញៀន សហកា​រជាមួយកម្លាំងអធិការដ្ឋានក្រុង​ប៉ោយប៉ែត ដឹកនាំ​ដោយ​លោ​កឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរង​ ទទួលផែនការ​ងារប្រឆាំងគ្រឿងញៀន បាន​ចុះអនុវត្តវិ​ធានញុះញ៉ុង អោ​យលក់​ដោយខុស​ច្បាប់នូវសារធាតុញៀនលេខ ៥៧៩អយ/២៣ ចុះ​ថ្ងៃទី​០២ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចតាមផ្លូវ សាធារណ:ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់​អូរជ្រៅ ក្រុងប៉ោយប៉ែត ដោយឃាត់ខ្លួន​ជនសង្ស័យបាន ០១នាក់ ឈ្មោះ ឆេង លាង ភេទប្រុស អាយុ៣៩ឆ្នាំ ចាប់យកវត្ថុតាង ម្សៅម៉តស ចំនួន៤កញ្ចប់ទម្ងន់ ៣៤៨៧,៩ក្រាម ។បន្ទាប់មកវេលាម៉ោង ១៩នឹង​៤០នាទីកម្លាំង​សមត្ថកិច្ចបានបន្តឃាត់ខ្លួនជនសង្ស័​យបាន០១នាក់ទៀត នៅចំណុច ការ៉ាស​សាំងPTT ស្តិតក្នុងភូ​មិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ដោយឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ សាន សាណា ភេទស្រី អាយុ៣៩ឆ្នាំ នឹងបានរ​កឃេីញជញ្ជីងចំនួន០១ និងរថយន្ត១គ្រឿង ។ ក្រោយមកកម្លាំងសមត្ថកិច្ចបា​ននាំជខ្លួននស​ង្ស័យ​ទាំង​២នាក់​ទៅកាន់កា​រិយាល័យជំ​នាញប្រឆាំង​គ្រឿងញៀន ដេីម្បីសាកសួរ នឹងបន្តនី​តិវិធី ។

នៅថ្ងៃ ខែ ឆ្នាំដដែល វេលាម៉ោង ១០និង៣០នាទី ដោយមានការសម្របសម្រួល ពីលោកព្រះរាជ​អាជ្ញារង លឹម ប៊ុនសុភ័ក្រ បានឆែកឆេរបន្ទប់ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយ​ប៉ែត រកឃេីងមាន

ម្សៅក្រាមស(ខេ)ចំនួន៦ថង់តូចទម្ងន់៣០៨,៤០ក្រាម

ថ្នាំគ្រាប់អក្សwyចំនួន ១៩០៦១ គ្រាប់ ទម្ងន់ ១៨៥៧,៤៤ក្រាម

ជញ្ជីងចំនួន០២

គ្រាប់កាំភ្លេីងខ្លី៣៣គ្រាប់

លុយខ្មែរចំនួន ២៥ ០០០ ០០០ រៀល(ម្ភៃប្រាំលានរៀល)

លុយបាតថៃចំនួន ៤០០០០ បាត (បួនម៉ឺនបាត)

ទូរសព្ទ ចំនួន៣គ្រឿង

រថយន្ត ម៉ាកហ្វត ឆ្នាំ២០២៣ ពណ៍ស ពាក់ផ្លាក់លេខ ភ្នំពេញ២BV ៦៦៥៥ សរុបសា​រធាតុញៀនទាំអស់ទម្ងន់៦២០៩,៩៤ ក្រាម ។

បច្ចុប្បន្នជនសង្ស័យ​ទាំង០២នាក់ រួមនិងវត្ថុតាង ត្រូវបាននគ​របានឃាត់ខ្លួនយកមក​សួរនាំ និង កសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការ​ចាត់ការបន្តតាមច្បាប់៕

oplus_0
oplus_0
oplus_0
oplus_0
oplus_0
oplus_0
oplus_2
oplus_2
oplus_2
oplus_2
oplus_2
oplus_2

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button