ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ព័ត៌មានជាតិ

រថយន្តក្រុង​ទេសចរណ៍​ខ្នាតតូច បុក​រះម៉ូតូជា​ច្រើនគ្រឿង រួចបន្តល្បឿន ទៅបុកផ្ទះប្រជាពលរដ្ឋ បណ្ដា​លឲ្យរ​ងរបួស​ធ្ងន់ ស្រាល ជាច្រើន​នាក់ នៅរង្វង់មូលស្រុកថ្មគោល

ខេត្តបាត់ដំបង៖ ករណីគ្រោះថ្នាក់ចរា​ចរណ៍ រវាង​រថយន្តក្រុង​ទេសចរណ៍ខ្នាតតូច បុករះ​ម៉ូតូជា​ច្រើន​គ្រឿង រថយន្ត​បន្តល្បឿន ទៅបុកផ្ទះ​ប្រជាពលរដ្ឋ បណ្ដាល​ឲ្យរងរបួ​សធ្ងន់ ស្រាល ជាច្រើននាក់ នៅតាម​បណ្ដោ​យផ្លូវជាតិលេខ ៥ ចំណុចរង្វង់​មូលស្រុកថ្មគោ​ល ស្ថិតនៅក្នុងភូមិថ្មគោលជើង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃសៅរ៍ ទី២២ ខេត្តកក្កដា ឆ្នាំ២០២៣​វេលាម៉ោង ១៤នឹង៥០នាទី។

ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះមានប្រជាពលរដ្ឋរងគ្រោះរបួសធ្ងន់ នឹងស្រាល ០៥​នាក់ក៏​ត្រូវបាន​បញ្ជូនទៅមន្ទីរពេទ្យដើម្បីជួយ​សង្គ្រោះ និងព្យាបាល នៅស្រុកថ្មគោលភ្លាមៗ មូ​លហេតុ សមត្ថកិច្ច​បាន​សាកសួរ​គឺតៃកុង​ងុយ​ដេក។ក្រោយពីកើតហេតុ​វត្ថុតាង​រថយន្ត​និងម៉ូតូ ត្រូវបានស​មត្ថកិច្ចជំ​នាញចរាច​រណ៍ផ្លូវគោ​ក នាំយកទៅរក្សា​នៅអធិការដ្ឋានន​គរបាលស្រុកថ្មគោល រង់ចាំ​ដោះស្រាយ​តាមនិតិវិធីនៅពេ​លក្រោយ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button