ព័ត៌មានជាតិ

ថ្នាក់ដឹកនាំ និងពលរដ្ឋខេត្តប៉ៃ​លិន ចូលរួមកា​របោះ​ឆ្នោតជ្រើស​តាំងតំ​ណាងរាស្ត្រ ​អាណត្តិទី៧ យ៉ាង​ច្រើនកុះករ ក្រោមប​រិយា​កាសសន្តិ​សុខ​សណ្តា​ប់ធ្នាប់ល្អ

ប៉ៃលិន ៖ ព្រះរា​ជាណាចក្រកម្ពុជា​ ដែលបានប្រ​កាន់យករ​បបន​យោបាយ​ប្រជាធិបតេយ្យ សេរីព​ហុបក្ស តែងតែរៀបចំការបោះឆ្នោតជា​ទៀងទា​ត់រៀង​រាល់ ៥ឆ្នាំម្តង ទាំងកា​របោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ និងការបោះ​ឆ្នោតក្រុម ប្រឹក្សាឃុំ​សង្កាត់​ ជាក់ស្តែងនៅថ្ងៃទី​២៣ ខែកក្កដា ​ឆ្នាំ២០២៣ នេះ ឯកឧត្តម អ៊ី ឈាន និងលោ​កជំទាវ បាន ស្រី​មុំ ព្រម​ទាំងថ្នាក់ ដឹកនាំខេត្ត ក៏ដូចជាប្រ​ជាពល​រដ្ឋនៅខេត្តប៉ៃ​លិន ដែលគ្រប់​អាយុត្រូវ​បោះឆ្នោត ពិ​តជាបាននាំគ្នាទៅ ចូលរួម ការបោះ​ឆ្នោតជ្រើ​សតាំងតំណាង​រាស្ត្រ អាណ​ត្តិទី៧ យ៉ាងច្រើន​កុះករ នៅតាម​ការិយាល័យបោះឆ្នោតនីមួ​យៗ ក្រោម បរិយា​កាស សន្តិសុខ ​សណ្តាប់ធ្នាប់ល្អ ​។ក្នុង​ន័យ​នេះ ការបោះឆ្នោត គឺជាយ​ន្តការសំ​ខាន់ចាំ​បាច់មិន​អា​ចខ្វះ​បានឡើយ ពីព្រោះតា​មរយៈកា​របោះឆ្នោត​នេះ ហើយ ដែលប្រជាព​លរដ្ឋអាច​បង្ហាញនូវឆន្ទៈ​ពិតប្រាកដរ​បស់ខ្លួន ដើម្បីជ្រើ​សរើសមេដឹក​នាំទាំងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ហើយ​គោលការ​ណ៍គ្រឹះនៃប្រ​ជាធិបតេយ្យមួយ​នេះ ត្រូវបាន​គោរពយ៉ាង​ខ្ជាប់ខ្ជួននៅរៀងរាល់កា​របោះឆ្នោត មិនថាថ្នា​ក់​ជាតិ ឬថ្នាក់មូលដ្ឋាន​នោះឡើយ ដូច្នេះការ​បោះឆ្នោត​ថ្នាក់នេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុង​ការជ្រើសរើស តំណាងរបស់ខ្លួន ដើម្បីដឹកនាំ និងអភិវឌ្ឍន៍ប្រទេស​ជាតិ និងមូលដ្ឋានរបស់ខ្លួន ឲ្យទ​ទួលបានការរីកចម្រើនទៅមុខបន្ថែមទៀត ស្របតាមគោលការណ៍ប្រជា​ធិបតេយ្យ សេរី ពហុបក្ស ក្នុងបរិយា​កាសយ៉ាងល្អប្រសើរ ដោយសុខសន្តិភាព​ សេរី ត្រឹមត្រូវ យុត្តិធម៌ និងគ្មានអំពើហិង្សា ដែលប្រការ​នេះ គឺផ្ទុយស្រឡះពីមជ្ឈដ្ឋានខ្លះ ​ដែលមានបំណ​ងចង់បំផ្លាញ និងបង្ខូច កិត្យានុភាព​នៃការបោះឆ្នោត​នេះ ដោយសារតែកា​របាត់បង់សិទ្ធ ក្នុងការចូ​លរួមប្រកួ​តប្រជែង ។

ពីមួយឆ្នាំទៅមួយឆ្នាំ ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ក៍កាន់តែមានភាពចាស់ទុំ និងរឹងមាំជា​លំដា​ប់ ជាក់ស្តែង ការបោះឆ្នោត​ជ្រើសរើសតំណា​ងរាស្រ្ត អាណត្តិទី៦ កាលពីឆ្នាំ២០១៨ កន្លងទៅ មានពលរដ្ឋជា​ង ៨៣% បានចូលរួម ដែល ជាអត្រាដ៏ខ្ពស់​បំផុតមួយក្នុង​ប្រវត្តិនៃការបោះឆ្នោត​នៅកម្ពុជា ពោ​លគឺខ្ពស់ជាងបណ្តាប្រទេ​សប្រជាធិបតេយ្យ ជឿន លឿនមួយចំនួនទៀតផង។ លើ​សពីនេះ ប្រជាពលរដ្ឋខ្មែរ ក៏សប្បាយរីករាយនឹងសមិទ្ធផល ដែលរាជរដ្ឋាភិបាលសម្រេច បាន ដូច​ជា៖ ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត រួមមាន ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ក៍ដូចជាការស្តារ និងអភិ​វឌ្ឍន៍ប្រ​ទេស ឲ្យរីកចម្រើនគ្រប់វិស័យ ដែលមិនធ្លាប់​កើតមានក្នុងប្រវត្តិសាស្ត្រកម្ពុជា ទាំងនេះគឺ​ជាលទ្ធផលនៃការអភិវឌ្ឍន៍ប្រទេស ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលកើត​ចេញពីកា​របោះឆ្នោត ផ្តល់ក្តីទុកចិត្តពីប្រជាពលរដ្ឋ ស្របតាម​គោលការណ៍ ប្រជាធិបតេយ្យ សេរី ពហុបក្ស ជាពិសេ​សជំនឿជឿជាក់នៅទូទាំងប្រទេស ចំពោះជោគជ័យ នៃនយោបាយវ៉ាក់សាំង ដែល ជាមូល​ដ្ឋានគ្រិះ​ដ៏សំខាន់បំផុត និងមិនអា​ចខ្វះបាន ដែល​ធានា និងរ​ក្សាបាននូ​វសិទ្ធរស់រានមានជីវិតរបស់ ប្រជាពលរដ្ធជា ម្ចាស់ ឆ្នោត ហើយដែលអនុញ្ញាតអោយកម្ពុជា អាច​បន្តដំណើរកា​របាននូវប្រ​ជាធិបតេយ្យនី​យកម្ម។

បើយោ​ងតាមរបាយការណ៍របស់​លោក ចេង ញ៉ាន់ ប្រធានគណៈ​កម្មាធិការរៀ​បចំការបោះ​ឆ្នោត​ខេត្តប៉ៃលិន បានឱ្យដឹងថា៖ សម្រាប់ការបោះឆ្នោតជ្រើស​តាំងតំណាងរាស្ត្រ អាណត្តិទី៧ នៅខេត្តប៉ៃលិន មានគណបក្ស នយោបាយ ចំនួន ១០ ចូលរួមប្រកួត​ប្រជែង គឺមាន៖ (គណប​ក្សខ្មែរតែមួយ, គណបក្សសញ្ជាតិកម្ពុជា, គ​ណបក្សខ្មែររួបរួមជាតិ, គ​ណបក្ស ស្ត្រី ដើម្បីស្ត្រី , គណប​ក្សខ្មែរឈប់ក្រ , គណបក្សហ្វ៊ុនស៊ិនប៉ិច ,គណបក្សធម្មាធិបតេយ្យ , គណបក្សយុវជនកម្ពុជា, គណប​ក្សជ​នជាតិដើមប្រជាធិបតេយ្យកម្ពុជា និង គណបក្សប្រជាជនកម្ពុជា) ដោយ​មានការិយា​ល័យ​បោះឆ្នោ​តចំនួន ១២២ការិយា​ល័យ ក្នុងនោះ ប្រជាពលរដ្ឋ មានឈ្មោះក្នុងបញ្ចីបោះឆ្នោត ចំនួន ៤៥.៧៤០នាក់ ស្រី ២៣.២៤៩នាក់ និង​មានអ្នក សង្កេតការណ៍ សរុបចំនួន ៤១៧នាក់ ស្រី ២២៧នា​ក់ មកពី ៨ស្ថាប័ន ៕ ដោយ ៖ លោក ក្រូច ណាវី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button