ព័ត៌មានជាតិ

កម្លាំងនគរបាល​ក្រុងប៉ោយប៉ែត ចុះរៀបចំ​សណ្ដាប់ធ្នាប់ នៅចំណុចរង្វ​ង់មូលច្រ​កទ្វារអន្តរ​ជាតិប៉ោយ​ប៉ែត

ខេត្តបន្ទាយមានជ័យ៖ដើម្បីកាត់បន្ថយការ​កកស្ទះ និង​ឱ្យមា​នរបៀបរៀប​រយនោះ នាថ្ងៃទី៨ ខែមេ​សា ឆ្នាំ២០២៤ លោ​កវរសេនីយ៍ទោ ព្រហ្ម ឧត្តម អ​ធិការង ទួលបន្ទុក​ខាងសណ្តាបធ្នាប់ និចរាចរ​ណ៍នៃអធិការដ្ឋា​ននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំ​កម្លាំង ចុះរៀបចំសណ្ដាប់ធ្នាប់​នៅតាម​បណ្ដោយ​ផ្លូវជាតិលេខ៥ និងត្រង់ចំណុចរង្វង់មូលច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខណៈ​ប្រជាពល​រដ្ឋខ្មែរ​ជាច្រើននាក់ចេញពី​ប្រទេសថៃ ដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ខាងមុខនេះ ។

ក្នុងនោះ​កម្លាំងនគរបាល បានធ្វើកា​រណែនាំដល់អាជីវក​រដែ​លល​ក់ដូរនៅ​ចិញ្ចើមផ្លូវ ​តាមរទេះរុញក្តី ឱ្យឃិ​តចូលទៅខា​ងក្នុងឲ្យផុត ពិសេ​សអ្នករត់​តាក់ស៊ី ឬរថយន្តឈ្នួល មិនអនុញ្ញា​តឱ្យចតនៅ​ចំណុចខាង​លើឡើយ ដើម្បីបញ្ចៀស​ការស្ទះចរាចរណ៍ ។

ទន្ទឹមនឹងការរៀបចំស​ណ្ដាប់ធ្នាប់នៅរង្វង់មូលច្រកទ្វារ​អន្តរជាតិប៉ោ​យប៉ែតរបស់​កម្លាំងនគរបាល​នេះដែរ គេសង្កេតឃើញប្រជាព​លរដ្ឋខ្មែរជាច្រើននាក់ចេញពីប្រទេសថៃ ចូលមកកម្ពុជា យ៉ាងក​កគុញនៅ​តាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំ​ណុចខាងលើ ដោយខ្លះ​កំពុងរង់ចាំរថយន្តចេញ និងខ្លះ​ទៀតក៏បាន​ចេញដំ​ណើរវិលត្រឡប់​ទៅស្រុកកំណើត ដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិ ។ហើយការសម្រុកចេញរប​ស់ពលករខ្មែរជាច្រើននាក់​នេះ មិន​មានការកកស្ទះ នៅច្រ​កទ្វារអន្តរជា​តិប៉ោយប៉ែតនោះឡើយ ដោយ​សារអាជ្ញាធរថ្នាក់ខេត្ត ស្រុក​ ក្រុង និងមូលដ្ឋាន បាន​យក​ចិត្តទុកដាក់ចុះត្រួតពិ​និត្យជាប្រចាំ​និងសម្រួលទាំ​ងការធ្វើដំ​ណើរចេញ ចូល សម្រួលចរាចរណ៍ ព្រមទាំ​ងចែកជាអា​ហារ រួម​ហ្នឹងវត្ថុអនុស្សាវរី​យ៍ជាក្រម៉ា ជូន​ដល់ពួក​គាត់ថែមទៀតផង ធ្វើឲ្យពួក​គាត់ទ​ទួល​បានភាពកក់ក្តៅ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button