ព័ត៌មានជាតិ

ឧត្តមសេនីយ៍​ទោ សេង ធារិន ​អញ្ជើញដឹកនាំប្រតិភូ ចូលរួមកិច្ចប្រជុំ​ក្រុម​លេខាគ​ណៈ​កម្មាធិ​ការ​ព្រំដែ​នថ្នាក់​ភូមិ​ភាគ លើ​កទី១ រវាងយោ​ធភូមិភា​គទី៥កម្ពុជា និ​ងកងបញ្ជា​ការ ការពារព្រំដែន ច័ន្ទ​បុរី-ត្រាត ថៃ

(បន្ទាយមានជ័យ)៖ នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជា​ការរង នាយសេនាធិការ យោធភូមិភាគទី៥ និងជាប្រធានក្រុមលេខា គណៈកម្មាធិការព្រំ​ដែនថ្នាក់​ភូមិ​ភាគកម្ពុជាថៃ បានដឹកនាំគណៈប្រតិភូ ស្ថាប័ន មន្ទីរពាក់ព័ន្ធ ខេត្តបាត់ដំបង ខេត្តប៉ៃលិន និងខេត្ត​ពោធិ៍សាត់ រួមជាមួយ​មេបញ្ជាការ កងកម្លាំងប្រដាប់អាវុធ ក្នុងខេត្តទាំងបី ដើម្បីចូលរួម​កិច្ចប្រជុំ ជាមួយភាគីថៃ ដឹកនាំ​ដោយ ឧត្តមនា​វាត្រី វិថាក់វ៉ាត់ សុផាក់កា​ន នាយសេនាធិការ កង​បញ្ជា​កា​រការពារព្រំដែនច័ន្ទបុរីត្រាត ជាសហប្រធាន(ភាគីថៃ) នៃអង្គប្រជុំរួម។

កិច្ចប្រជុំក្រុម​លេខា គណៈកម្មាធិការព្រំដែន ថ្នាក់ភូមិភាគ រវាងយោធភូមិភាគទី៥ កងទ័ពជើងគោក ជាមួយនឹង កងបញ្ជាការ ការពារព្រំដែន ច័ន្ទបុរីត្រាត ដើម្បីពិភាក្សាឯកភាពគ្នា ដាក់ជូន សហ​ប្រធាន​គណៈកម្មាធិការព្រំដែ​ន ថ្នាក់ភូមិភាគ កម្ពុជាថៃ លើកទី១ (RBC-1) ធ្វើការសម្រេច ពាក់ព័ន្ធ​កិច្ចស​ហប្រតិបត្តិការ លើវិស័យយោធា សន្តិសុខ និ​ងវិស័យផ្សេងៗទៀត ដោយ​បានធ្វើឡើង នៅសា​លប្រជុំសណ្ឋាគារ New Travel Lodge ខេត្តច័ន្ទបុរី ដោ​យមានការចូលរួមពី លោកអភិបាលរងខេត្ត នាយក នាយ​ករដ្ឋបាល ថ្នាក់ដឹកនាំមន្ទីរអង្គភាព ដែលមាន​ការពាក់ព័ន្ធទាំង៥ខេត្ត នៃព្រះរាជា​ណាចក្រកម្ពុជា និងព្រះ​រាជាណាចក្រថៃឡង់ដ៏ រួម​មាន៖ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តពោធិ៍សាត់ ខេត្តត្រាត និ​ងខេត្តច័ន្ទបុរី ។

សម្រាប់កិច្ចប្រជុំក្រុមលេខា គណៈកម្មាធិការព្រំដែន ថ្នាក់ភូមិភាគ កម្ពុជាថៃនេះ គឺដើម្បីពិភាក្សាលើ​កកម្ពស់វិស័យសន្តិសុខ នៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជាថៃ ឱ្យមានការឯកភាពគ្នា លើខ្លឹមសារ​កំណ​ត់ហេតុរួម ក្នុងការកែសម្រួល ការអភិវឌ្ឍន៍លើវិស័​យផ្សេងៗ និងការរិតចំណងសម្ព័ន្ធមេត្រីភាព រវាងស្ថាប័ន​កងទ័ព ស្ថាប័នស៊ីវិល នៅតា​មបន្ទាត់ព្រំដែន នៃប្រទេសទាំងពីរ ឱ្យមានភាពរីកច​ម្រើនលើគ្រប់​វិស័យ ដែលជាគុណប្រយោជន៍ សម្រាប់ប្រជាជ​នរស់នៅតាមបន្ទាត់ព្រំដែន កម្ពុជាថៃ ក្នុងភូមិសាស្រ្តទទួ​លខុសត្រូវ រវាងយោធភូមិភាគទី៥ ជាមួយនឹងកងបញ្ជាការការពារព្រំដែន ច័ន្ទបុរីត្រាត។

ជាមួ​យគ្នានោះ កិច្ចប្រជុំនេះ គឺសម្រាប់ដាក់ជូន ​សហប្រធានគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ កម្ពុជាថៃ ​លើកទី១ (RBC-1) ដែលប្រព្រឹត្តទៅ​ចាប់ពីថ្ងៃទី២៩៣០ ខែ​មេសា ឆ្នាំ២០២៤ ដើម្បីស​ម្រេច ក្រោមអធិ​បតីភាព ឯកឧត្តម​សេនីយ៍ឯក ឯក សំអូន មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាកា​រយោធភូមិភាគទី៥ ភាគីកម្ពុជា និងឧត្តមនាវីទោ សមរភូមិ ចាន់ថូ មេបញ្ជាការ កងបញ្ជាការការពារព្រំដែន ច័ន្ទបុរីត្រាត ភាគីថៃ នៅសាលប្រជុំសណ្ឋាគារ New Travel Lodge ខេត្តច័ន្ទបុរី ដដែល។

សូមជម្រាបជូនថា ការរៀបចំកិច្ចប្រជុំលើកទី១នេះ ជាការអនុវត្តន៍តាមលទ្ធផលកិច្ចប្រ​ជុំគណៈក​ម្មាធិការព្រំដែនទូទៅ (GBC-១៥) លើកទី១៥ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅ នៅរាជ​ធា​នីបាងកក នៃព្រះរាជាណាចក្រថៃឡង់ដ៏ ដែលកិច្ចប្រជុំបានឯកភាព ឱ្យមានការប្រជុំគ​ណៈកម្មាធិ​ការព្រំដែន ថ្នាក់ភូមិភាគ រវាងកងបញ្ជាការការពារព្រំដែន ច័ន្ទបុរីត្រាត ជាមួយយោធភូមិភាគទី៥ កងទ័ពជើងគោក នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឱ្យមានការពិភាក្សាគ្នា ពាក់ព័ន្ធកិច្ចសហ​ប្រតិបត្តិការ លើវិស័​យយោធា សន្តិសុខ និងវិស័យផ្សេងៗទៀត ឱ្យកាន់តែល្អទ្វេឡើង ដោះស្រាយ​នូវរាល់​បញ្ហាតាមតំបន់ព្រំដែនរួមគ្នាឱ្យបានឆាប់រហ័ស ព្រមទាំងជំរុញគោលនយោបាយ ការដោះ​ស្រា​យបញ្ហាតាមព្រំដែន ឆ្ពោះទៅរកប្រក្រតីភាពប្រសើរឡើង ដោយត្រូវរៀបចំកម្មវិធីប្រជុំប្តូរវេនគ្នា ក្នុង១ឆ្នាំម្តង ធ្វើជាម្ចាស់ផ្ទះ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button