ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចូលរួមវគ្គ​បណ្តុះបណ្តាល​ ស្តីពីការអនុវត្ត​នីតិវិធី​ប្រតិ​បត្តិស្តង់ដារ (SOP) សម្រា​ប់ការស៊ើបអង្គេតសំអាងនៃ​បទល្មើស និងបទល្មើសសម្អាតប្រាក់ តាម​កម្មវិធី Zoom Meeting

(បន្ទាយមានជ័យ)៖នៅរសៀលថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០២២ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នង​ការន​គរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួម​វគ្គបណ្តុះប​ណ្តាលស្តីពី​ការអនុវត្តនីតិ​វិធីប្រតិបត្តិស្តង់​ដារ (SOP) សម្រាប់ការស៊ើបអង្គេតសំ​អាងនៃបទល្មើស និង​បទល្មើសសម្អាតប្រាក់ តាម​កម្មវិធី Zoom Me​eting ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងកា​ររងនគ​របាល​ជាតិ និងជាប្រធានក្រុមការងា​រ បសប.ហត និងកា​រធ្វើបទឧទ្ទេស​នាមដោយ ឧត្តម​សេនីយ៍ឯ​ក ស៊ាង ធារិទ្ឋ អនុប្រធា​ននាយកដ្ឋានកណ្តាលសន្តិសុខ ក្រោមប្រធានបទ ការអនុវត្តនីតិវិ​ធីប្រតិ​បត្តិស្តង់ដារ (SOP) សម្រាប់ការស៊ើបអង្គេតសំអាងនៃបទល្មើស និងបទសម្អាតប្រាក់ ។

 

វគ្គបណ្តុះបណ្តាលនេះ​មានការអញ្ជើញចូលរួមពី លោកលោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងកា​ររង ផែនការងារ នគរបាលព្រហ្មទណ្ឌ ផែនកា​រងារប្រឆាំងបទល្មើសគ្រឿងញៀន ផែនការងារ សន្តិ​សុខ ផែនការងារ ប្រឆាំងបទល្មើសសេដ្ឋកិច្ច និងផែនការងារ ប្រឆាំងការជួញដូរមនុស្ស និងការ​ពារអនីតិជន នៅស្នងការ​ដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!