ព័ត៌មានជាតិ

គ្រឿងញៀនជាង ​៣១គីឡូក្រាម ​ត្រូវកម្លាំងអាវុធ​ហត្ថខេត្ត​បាត់ដំបងបង្ក្រាបបាន

ខេត្តបាត់ដំបង៖ ដោយអនុវត្តតាមប​ទបញ្ជារប​ស់លោក ​ឧត្តមសេ​នីយ៍ត្រី ​ហែម វុទ្ធី មេបញ្ជា​ការកងរា​ជអាវុធ​ហត្ថខេ​ត្តបាត់ដំបង​ នៅវេលា​ម៉ោង១៣ និង​៣០នាទី ថ្ងៃទី​១៩ ខែមិថុនា​ ឆ្នាំ២០២៣ ក្រោមការ​ដឹកនាំ​បញ្ជាផ្ទាល់ពី​លោកវរសេនីយ៍ឯក រ៉ុង ប៉ុក មេបញ្ជាការរងទទួលការងារស្រាវជ្រាវ និងបង្ក្រាបប​ទល្មើស លោកវរសេ​នីយ៍ទោ ជា ​តារា នា​យសេនា​ធិការស្ដីទី និង​លោកវរ​សេនីយ៍ទោ សូ ឌី ប្រធា​នម​ន្ទីរស្រាវជ្រា​វ និងបង្រ្កាប​បទល្មើស ដោយមា​នការសម្របស​ម្រួលនីតិវិធីពីព្រះរា​ជអាជ្ញានៃអ​យ្យការអមសា​លាដំបូងខេត្តបាត់ដំបង កម្លាំង​បា​នចុះបង្រ្កាប​ករណី ជួញដូរ​ដោយខុស​ច្បាប់នូវសា​រធាតុញៀន នៅ​ភូមិកា​ប់គោថ្មី សង្កាត់អូ​រចារ ក្រុងបាត់ដំបង ខេត្តបាត់​ដំបង ដោយឃាត់​ខ្លួន​ជន​សង្ស័​យម្នាក់ ឈ្មោះ ថោង សូស៊ីវិន ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរជាងម៉ូតូ ទីលំនៅភូមិ​បោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។ក្នុងប្រតិបត្តិការណ៍បង្ក្រាបនេះកម្លាំងបានចាប់យកវត្ថុតាង គ្រឿងញៀនម៉ា​ទឹកកក ចំនួន ០៦​កញ្ចប់ ទម្ងន់ ​១៣៣៨,៨៤ក្រាម​, ជញ្ជីងថ្លឹងគ្រឿងញៀន ០១គ្រឿង, ម៉ូតូ ០១ គ្រឿង, ទូរ​ស័ព្ទដៃ០២គ្រឿង, ប្រាក់១​,២០០បាត, ប្រាក់១០០ដុល្លារ, ប្រាក់៤,០០​០,០០០រៀ​ល, អត្តសញ្ញាណប័ណ្ណ ០​១សន្លឹក, ផ្លាក​លេខម៉ូតូ ចំនួន ០២ សន្លឹក។

ក្រោយ​ពីធ្វើការសា​កសួរជនសង្ស័យ​បានសារភាពថា ខ្លួនមានគ្រឿង​ញៀនមួយ​ចំនួន​ទៀតលាក់​ទុកនៅក្នុង​បន្ទប់ជួល ស្ថិតនៅភូ​មិចំការឬស្សី ​សង្កាត់ព្រែក​ព្រះស្តេច ក្រុង/ខេត្តបាត់ដំបង។លុះ​វេលាម៉ោង១៩និង​៣០នាទី ថ្ងៃខែឆ្នាំដ​ដែលកម្លាំង​បានចុះទៅ​ដល់បន្ទប់ជួល​ ចំណុចខាងលើ ហើយ​ធ្វើការឆែកឆេរ រកឃើញ​គ្រឿងញៀន​ម៉ាទឹកកក​ចំនួន ៤១ កញ្ចប់ ទ​ម្ងន់ ៣០៣៧៤,៥ក្រាម, កាបូប​យួរដៃ​ចំនួន០២, ការ៉ុងចំ​នួន០២ ។

សរុបដ​កហូតវត្ថុតា​ងរួម​មានគ្រឿងញៀនម៉ាទឹកក​ក ចំនួន៤៧កញ្ចប់ ​ទម្ងន់ ៣១៧១៣,៣៤ក្រាម, ជញ្ជីងថ្លឹ​ងគ្រឿងញៀន ០១គ្រឿង, ម៉ូ​តូ ០១ គ្រឿង, ទូរស័ព្ទ​ដៃ០២គ្រឿង, ប្រាក់១២០០បាត, ប្រាក់​១០០ដុល្លារ, ប្រាក់៤,០០០,០០០រៀ​ល, អត្តសញ្ញាណ​ប័ណ្ណ ០១សន្លឹក, ផ្លាកលេខម៉ូតូ ចំនួន ០២ សន្លឹក, ថ​ង់តែច្រកគ្រឿងញៀន០១ ថង់, កាបូ​បយួរដៃចំនួន០២ និងការ៉ុងចំនួន០២។បច្ចុប្បន្ន​ជ​នសង្ស័យ និងវត្ថុតាងន្ត្រីជំ​នាញកំពុងចា​ត់ការតាមនីតិវិធី ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button