ព័ត៌មានជាតិ

សាខាកាក​បាទក្រ​ហមកម្ពុជា ខេត្តប៉ៃលិន​ ប្រារព្ធ​ពិធីច​ម្រើន​ព្រះ​ជន្ម​ថ្វា​យ​សម្តេ​ចព្រះ​ម​ហាក្សត្រី ​ន​រោត្តម​ មុនីនាថ ​សីហនុ

(ប៉ៃលិន)៖ឯកឧត្តម អ៊ី ឈាន ប្រធានកិត្តិយ​សសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ បានដឹ​កនាំអនុប្រធានកិត្តិយ​សសាខា និងសមាជិក សមាជិកា ប្រធាន អនុ​ប្រធានសមាជិក សមាជិកា គណៈកម្មាធិការសា​ខា មន្រ្តីប្រតិបត្តិសាខា អនុសាខា​ក្រុង/ស្រុក អ្នក​ស្ម័គ្រចិត្ត យុវជន​កាក​បាទក្រហមខេត្ត និង​មាន​ការចូលរួមពី ឯកឧត្ត​មអភិបាល​រងខេត្ត មន្ទីរអង្គ​ភាពជុំវិញ​ខេត្ត យុវជនស.​..កខេត្ត យុវជនកា​យរិទ្ធ ដើម្បីអ​បអរ​សាទរឱ​កាសដ៏ប​វរមហាប្រសើរ ថ្វាយ​សម្តេចព្រះមហាក្សត្រី ​នរោត្តម មុនីនាថ ​សីហនុ ព្រះវររាជ​មាតាជាតិខ្មែរ និងជាព្រះប្រធា​នកិត្តិយ​ស កាកបាទ​ក្រហមកម្ពុជា ​ក្នុងសេរីភាព ​សេចក្តីថ្លៃថ្នូរ និងសុភមង្គលជា​ទីគោរពសក្ការៈ​ដ៏ខ្ពង់ខ្ពស់ ក្នុងព្រះរាជពិ​ធីបុណ្យ​ចំរើនព្រះជន្មគំរប់ខួប ​៨៧ ព្រះវស្សា យាងចូល ៨៨ព្រះវស្សា ។ ក្នុងពិធីក៏មា​ននាំយកទេយ្យទាន ចង្ហាន់បិណ្ឌបាត ទៅវេរប្រ​គេនជូនព្រះ​សង្ឃនៅក្នុង​វត្តរតន​សោភ័ណ្ឌ (ហៅ វត្តកោងកាង)

នៅក្នុងឱ​កាសដ៏វិសេសវិសាល​នេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុ​ណ្យព្រះរ​តនៈត្រ័​យបា​រមីយ៍ថែរក្សាព្រះមហាស្វេតឆ័ត្រ វត្ថុសក្តិសិទ្ធក្នុងលោក​ ទេវតាថែរក្សាទឹកដី នៃព្រះរាជាណា​ចក្រកម្ពុជា សូមជួយបីបាច់ថែរក្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតា​ជាតិខ្មែរ ជាទីស​ក្ការៈដ៏ខ្ពង់ខ្ពស់ សូមព្រះអង្គមាន​ព្រះបរមសុខគ្រប់ប្រកា​រដើម្បីគង់ប្រថាប់​ជាម្លប់ដ៏ត្រ​ជាក់ដល់ប្រជារាស្រ្ត ជាកូនចៅ ចៅទួតរបស់ព្រះអង្គ សូមព្រះអង្គប្រកបតែនឹងពុទ្ធព​រទាំងបួនប្រ​ការគឺ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ៕ ដោយ ៖ លោក ក្រូច ណាវី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button