ព័ត៌មានជាតិ

អ្នកនាំ​ពាក្យ ស្នងកា​រដ្ឋាន​នគរបាល​ខេត្តបន្ទា​យមា​នជ័យ ៖រឿងអ​ធិកា​រនគ​របាលស្រុកព្រះនេត្រព្រះ និង​ម្ចាស់​អា​ខោន​ហ្វេ​​ស​ប៊ុក​ឈ្មោះ “ថា​វរី មាសប​ង” ជារឿងបុគ្គល មិនជាប់​ពាក់ព័ន្ធនឹងអង្គភាព ឡើយ

(បន្ទាយមានជ័យ)៖ក្រោយពី​មាន​ការបង្ហោះ​ជា​សាធារ​ណៈនៅ​លើ​បណ្តាញស​ង្គមហ្វេស​ប៊ុក យ៉ាង​ព្រោង​ព្រាត​​ពាក់​ព័ន្ធ​រឿង​ប្រុ​ស​ប្រកែក​ ស្រី​ប្រកា​ន់​ ពោល​គឺ​រឿង​ស៊ីនុំអត់​ឲ្យលុយ​ រវា​ង​លោក​ មាស ឬទ្ធី ​ដែល​​មានតួនាទី​ជា​អធិការន​​គរបា​​លស្រុកព្រះ​នេត្រព្រះ​ និងម្ចា​ស់​គណនី​ហ្វេសប៊ុក(Account Faceb​ook​) ឈ្មោះ ថាវី​មាសបង មក​នោះ នាថ្ងៃទី​០៦ ខែ​មេសា ឆ្នាំ២០២២​នេះ អ្នកនាំ​ពាក្យ នៃស្នង​កា​រដ្ឋាន​នគរបា​លខេត្តបន្ទាយ​​មានជ័យ បាន​ចេញ​សេច​ក្តីបំភ្លឺ និង​បដិ​សេធ ជុំវិញកា​រចោទប្រកាន់ របស់​​គណនី​ហ្វេសប៊ុក​ខាង​លើ រួមនឹ​ងមួយ​ចំនួនទៀត ជាហេតុធ្វើឲ្យប៉ះ​ពាល់ដ​ល់អង្គភាព​យ៉ាងធ្ងន់​ធ្ងរ ព្រោះ​ថារឿង​ខាងលើ​នេះជារឿងស្នេហារវាងបុគ្គ​លនិងបុគ្គល​តែប៉ុណ្ណោះ

យោតាម​សេចក្តីបំភ្លឺរ​បស់អ្នកនាំ​ពាក្យ ស្នងកា​រដ្ឋាន​ន​គរបាល​ខេត្តបន្ទា​យមា​នជ័យ បាន​ជម្រាប​ជូន​សា​ធារណ​ជនដែល​បើប្រាស់​បណ្តាញព័ត៌​មានសង្គមជ្រាប​ថាៈ បន្ទាប់​ពីបាន​ឃើញការ​ចុះផ្សាយ​របស់ ​គណនី​ហ្វេសប៊ុក(Account Facebook) ឈ្មោះ ថា​វីមាសប​ង ឈ្មោះ​អូន,ថាវរីមាសបង និង​មួយ​ចំនួនទៀត ​កាលពី​ថ្ងៃទី០១ ខែមេសា ឆ្នាំ២០​២២ ពាក់ព័ន្ធ​លោកវ​រសេ​នីយ៍ឯក មាស ឬទ្ធី អធិកា​រនគរ​បា​លស្រុកព្រះនេត្រព្រះ នៃស្នង​ការដ្ឋាននគរ​បាល​ខេត្តបន្ទាយមានជ័យ ។អ្នកនាំ​ពាក្យនៃស្នង​ការដ្ឋា​ន​ន​គរបា​លខេត្តបន្ទាយ​មានជ័យ សូមធ្វើកា​របដិសេធទាំងស្រុង ​និងសោក​ស្តាយបំផុត ដែល​គ​ណនី​ហ្វេសប៊ុកឈ្មោះ ថាវីមាស​បង ឈ្មោះអូន ,ថាវរីមាសបង ដែល​បានចុះផ្សាយ ​ធ្វើ​ឲ្យ​មហាជន មានការ​ភាន់ច្រឡំម​កលើ​អង្គភាពស្នង​ការដ្ឋាន​នគរបា​លខេត្តបន្ទាយមានជ័យ ដូចជាអង្គភាពអធិ​ការដ្ឋា​ននគរបាល​ស្រុកព្រះនេត្រព្រះ ព្រោះថាក្រោយ​ពីធ្វើ​ការស្រា​វជ្រាវករណី​នេះ គឺពាក់ព័ន្ធ​​រឿង ស្នេហា​ផ្ទាល់​ខ្លួនរ​វាងបុគ្គល​និងបុគ្គល មិន​មាន​កា​រពាក់ព័ន្ធ នឹងកា​រងារ​អង្គភា​ពឡើយដូច្នេះ​សូម​សាធា​រណជន ជ្រាបជាព័​ត៌មាន៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!