ព័ត៌មានជាតិ

បញ្ជូនខ្លួនជនសង្ស័ ២នាក់ទៅតុលាការខេ​ត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីគ្រឿងញៀន

(បន្ទាយមានជ័យ)៖ក្រោយ​ពីកំណត់បាន​មុខសញ្ញា​ករណីគ្រឿងញៀន​​ លោកអនុសេនីយ៍ឯក ចាន់ រដ្ឋា មេបញ្ជាការ​មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកមង្គលបូរី បានដឹកនាំកម្លាំងចុះ​ធ្វើប្រតិប​ត្តិការ​បង្ក្រាប ដោយឃាត់ខ្លួនជន​សង្ស័យបានចំនួន០២នាក់ ព្រម​ទាំងដកហូតបាននូវ​វត្ថុតាងម៉្សៅ​ក្រាមព​ណ៌​សថ្លាចំ​នួន២៩កូនថង់កិប ស្មើនឹ​ងទម្ងន់១៧,០៩ក្រាម ម៉ូតូ០១គ្រឿង ម៉ាកហុ​ងដាMSX កែច្នៃ និង​សម្ភារ:មួយចំនួន​ទៀត កាលពីវេ​លា​ម៉ោង២៣និង៣០នាទី ថ្ងៃទី១៣ ខែមីនា ឆ្នាំ​២០២២ រួច​បញ្ជូន​ទៅបញ្ជាការ​មូលដ្ឋានកងរាជអាវុធហត្ថស្រុកដើម្បីសួរនាំ ។

លោកអនុសេនីយ៍ឯក ចាន់ រដ្ឋា បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ដែលកម្លាំងឃាត់ខ្លួនបានមាន​ឈ្មោះ￸ ជិត ជា​តិ ភេទប្រុស អាយុ៤០ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិប្រឡាយហ្លួងក្រោម ឃុំឬស្សីក្រោក ស្រុក​មង្គលបូរី និងឈ្មោះ￸ វ៉ាន់ ចន្ធី ហៅវី ភេទប្រុស អាយុ៣៩ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិឬស្សីក្រោក ឃុំ​ឬ​ស្សីក្រោក ស្រុកមង្គលបូរី ។ជនសង្ស័យឈ្មោះ￸ ជិន ​ជាតិ ក្រោយពីកម្លាំង​ជំនាញសួរនាំរួច បាន​ឆ្លើយ​សារភាពថា ខ្លួនគេពិ​តជាបានទិញគ្រឿងញៀន​ពីឈ្មោះ￸ វ៉ាន់ ចន្ធី ហៅវី មករក្សាទុ​កសម្រាប់​ប្រើប្រាស់ពិតប្រាកដមែន ចំណែ​កឈ្មោះ￸ វ៉ាន់ ចន្ធី ហៅវី បានឆ្លើយសារភាពថា ខ្លួនពិត​ជាបានទិញ​គ្រឿងញៀនមក​លក់បន្តពិតប្រាកមែន ។ ដោយផ្អែកលើ​ចម្លើយសារភា​ពរបស់ជន​សង្ស័យទាំង​០២នាក់ខាងលើ ព្រមទាំ​ងមានវត្ថុតាងគ្រឿងញៀនផងនោះ￸ ទើបកម្លាំ​ងជំនាញមូ​លដ្ឋានកង​រាជអាវុធហត្ថស្រុកមង្គលបូរី កសាងសំ​ណុំរឿង​បញ្ជូនទៅទីបញ្ជាការដ្ឋាន​កងរាជអាវុធ​ហត្ថខេត្តចា​ត់ការបន្តតាមនីតិវិធី ។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំង​គ្រឿង​ញៀន បានឲ្យដឹងថា ជនសង្ស័យ​ទាំង ២នាក់ខាងលើ ក្រោយពីជំ​នាញ​សាកសួររួច​កសាង​សុំណុំ​រឿង បញ្ជូន​ទៅ​សាលាដំបូងខេត្ត នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ដើម្បីអនុវត្តតាម​និតិវិធី ៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button
error: Content is protected !!