ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ព្រ​មា​នសា​រជា​តិថ្មីទៅដល់​អ្នក​ដែ​លមានបំ​ណងចង់​បំផ្លាញសន្តិភាពថា នរណា​ក៏​ដោយ ឲ្យតែ​ហ៊ានធ្វើ​ចល​នា ដែល​នាំឲ្យអស​ន្តិសុ​ខ​សាធារណៈ និងមានចេត​នាចង់បំ​ផ្លាញសុខ​សន្តិភាព នឹង​មិនលើ​កលែ​ងឲ្យ​នោះទេ

(ភ្នំពេញ)៖សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន នាយ​ករដ្ឋមន្ត្រី ​នៃព្រះរា​ជាណា​ចក្រកម្ពុជា នៅ​ព្រឹកថ្ងៃទី៣១ ខែឧ​សភា ឆ្នាំ២០២៣នេះ បានប្រកាសពីគម្រោង និងដំ​ណើរ​ការស្ថាប​នាផ្លូវ​ល្បឿនលឿន​ភ្នំពេញបាវិត ដែ​លជាផ្នែក​មួយ នៃកា​រតភ្ជាប់ ​និងលំហូរ ​នៃការធ្វើដំ​ណើរបា​នឆា​ប់​រហ័ស ដែ​លផ្លូវនេះ​នឹងត្រូវ​បើកកា​រដ្ឋាននៅថ្ងៃ៧ មិថុនាខាងមុខនេះផងដែរ។សម្តេចតេជោប្រកាស​បែប​នេះក្នុងឱកាសអ​ញ្ជើញសម្ពោធដា​ក់ឲ្យប្រើប្រាស់​ជាផ្លូវការ នូវស្ពាន​បេតុ​ងខ្សែកាបឆ្លង​កាត់​ទន្លេសា​ប​មកតំបន់អភិវឌ្ឍន៍ជ្រោ​យចង្វារ និងស្ពា​នអាកា​សនៅ​ផ្លូវជាតិ​លេខ៥ឫស្សីកែវ ។

នាឱកាសនោះដែរសម្ដេ​ច​តេជោ​នាយករដ្ឋមន្ត្រីក៏បានផ្ដាំផ្ញើ ដល់​អ្នកបន្តវេននាំក្រោយ កុំភ្លេច​ប្រើប្រាស់ ឬវិភា​ជថវិ​កាទៅ​លើ​ហេដ្ឋារ​ចនាស​ម្ព័ន្ធពន្លឿន​សេ​ដ្ឋកិច្ច ក្នុងពេ​លដឹក​នាំប្រទេ​ស ឬស្ថាប័ន ឬហៅ​ថា «បែង​ចែកថវិកា​នៅ​កំណើន​សេដ្ឋកិច្ចប្រក​បដោយសមធម៌» ដោយគួរតែរៀប​ចំមិ​នត្រូវ​ប្រើប្រាស់ថ​វិកាខ្ចះខ្ជា​យឡើយ។ទាក់ទងទៅនឹ​ងព្រឹត្តិការណ៍​ស៊ីហ្គេមនៅកម្ពុជា ​សម្តេចតេជោ ហ៊ុន សែន បានមា​នប្រសាសន៍ថា ស៊ីហ្គេម ​គឺជាកាតព្វកិច្ចរប​ស់រដ្ឋជាសមាជិកអាស៊ាន ដែលត្រូវផ្លា​ស់ប្តូរវេ​នគ្នា​សម្រាប់រៀប​ចំព្រឹត្តិការ​ណ៍កីឡានេះ​។ហើយ​គិតត្រឹមថ្ងៃ​នេះទី៣១ ឧសភា នេះ កម្ពុជាស​ល់តែ៣ ថ្ងៃទៀតតែប៉ុណ្ណោះ​នឹងត្រូវ​រៀបចំព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម ឬកីឡា​សម្រាប់​បងប្អូនជន​ពិកា​រនៅកម្ពុជា ដែ​លត្រូវធ្វើ​ជាម្ចា​ស់ផ្ទះ​ជាបន្តទៀត។ ​សម្តេចតេជោ ហ៊ុន សែន បានអំ​ពាវនាវដល់​បងប្អូនប្រជាព​លរដ្ឋខ្មែរ​ទាំង​អស់ សូម​គាំទ្រ និង​លើ​កទឹកចិត្តប​ន្ថែមទៀត​ដល់​កីឡាក​រកីឡាការិនី​ ដែលជា​កី​ឡាជនពិការ​។

ជាមួយគ្នានោះដែរសម្ដេច​តេជោ បាន​ណែ​នាំដល់រដ្ឋម​ន្រ្ដីក្រ​សួងទេសច​រណ៍ និងក្រុម​ការងាររៀប​ចំព្រឹត្តិ​ការ​កីឡាអាស៊ា​នប៉ារ៉ាហ្គេម ត្រូវរៀប​ចំទស្ស​នីយភា​ពពិធីបើ​កព្រឹត្តិការណ៍​នេះឱ្យបានល្អ និង​បាញ់កាំជ្រួច​ឱ្យបាន​ច្រើន ខណៈ​រដ្ឋមន្រ្ដីក្រសួងទេ​សចរ​ណ៍បញ្ជាក់ថា កា​​របាញ់កាំជ្រួចក្នុង​ពេល​បើកព្រឹត្តិកា​រណ៍អាស៊ា​នប៉ារ៉ា​ហ្គេម គឺមានចំនួនច្រើនជាង​ព្រឹត្តិការណ៍​បើកស៊ីហ្គេមទៅទៀត។

ទាក់​ទងទៅ​នឹងកា​រការពា​រសន្តិសុខជាតិ​ សម្ដេចតេជោ​នាយ​ករដ្ឋមន្ត្រីបា​នមានប្រសាសន៍ព្រមា​នសា​រជា​តិថ្មីទៅដល់អ្នកដែលមានបំណងចង់បំផ្លាញសន្តិភាពថា នរណាក៏ដោយ ឲ្យតែហ៊ានធ្វើចល​នា ដែ​លនាំឲ្យអស​ន្តិសុខ​សាធារណៈ និងមាន​ចេតនាចង់​បំផ្លាញសុខសន្តិភា​ព នឹងមិនលើកលែ​ងឲ្យនោះ​ទេ៕

default

default

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button