ព័ត៌មានជាតិ

រដ្ឋបាលខេត្តបន្ទាយ​មានជ័យ បើកកិច្ចប្រជុំបូកសរុប​ ការងារចំណូលចំណាយ សម្រាប់​ការគ្រប់​គ្រងឆ្នាំ​២០២១ កន្លងទៅ

ខេត្តបន្ទាយមានជ័យ៖ឯកឧត្តម ​​អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញ​ជាអធិបតី​ភាពក្នុងកិច្ចប្រ​ជុំលើសេចក្ដី​ព្រាងរបាយ​ការណ៍បូក​សរុបអនុវត្ត​ចំណូល​ចំណាយថ​វិការ​បស់រដ្ឋបា​លខេត្ត សម្រាប់ការគ្រប់​គ្រងឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ។

 

កិច្ចប្រជុំនេះបា​នធ្វើឡើងនាព្រឹកថ្ងៃទី​១៧ ខែមីនា ឆ្នាំ២០២២ នៅសា​លាខេត្តបន្ទាយមានជ័យ ដោយ​មា​ន​ការអញ្ជើញ ចូលរួមពីសំណា​ក់អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់​ព័ន្ធនានាជុំវិញ​ខេត្តផងដែរ។

 

នាឱកា​សនោះឯកឧត្តម ​អ៊ុំ រាត្រី បានថ្លែងការកោតសរសើរ​ចំពោះការខិត​ខំប្រឹងប្រែង​របស់មន្ត្រីជំនា​ញស្ដីពីការប្រមូលពន្ធ និងរកចំណូលព្រមទាំ​ងបានទទួល​ខុសត្រូវក្នុងការគ្រប់គ្រង​បានភា​ពល្អ​ប្រសើរ ប្រាក់ចំណូ​លមានការកើនឡើង ទោះបីមានការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ក្ដីនិងសូម​ថ្លែង​អគុណដោយ​ស្មោះចំពោះកា​រវាយតម្លៃខ្ពស់ចំពោះអស់លោក លោកស្រី ដែលបានបន្តចូលរួម​ចំណែក​ផ្តល់​នូវកិច្ចសហការគាំទ្រដល់រដ្ឋបាលខេត្ត ក្នុងការបំពេញបេសកកម្មបម្រើជាតិមាតុភូមិ បានលទ្ធផល​ល្អប្រសើរច្រើន រយៈពេលពេញមួយឆ្នាំ។

 

ឯកឧត្តម បន្តថា ទោះ​បីជាសភាពការណ៍សកលលោក និងតំបន់មានវិបត្តិប្រែប្រួល​ស្មុគស្មាញយ៉ាង​ណាក្ដី ប៉ុន្តែតាមការដឹ​កនាំដ៏ឈ្លាសវៃ​របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានរៀបចំនូវយុទ្ធ​សាស្ត្រគ្រប់គ្រងប្រទេ​សជាតិប្រកបដោយទស្សនវិស័យច្បាស់លាស់ ដែលមានការគាំ​ទ្រចូលរួមពី​មន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្ត។ទាំងនោះរដ្ឋបាលខេត្តជាស្ថាប័នទទួលខុសត្រូវក្នុងការរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ បាន​ខិត​ខំប្រឹងប្រែងរួមគ្នារក្សាការពារបានយ៉ាងរឹងមាំ នូវសុខភាពស្ថិរភាពនយោបាយ អធិបតេ​យ្យភាពបូ​រណភាពទឹកដី ដោយបញ្ចៀសបាននូវអំពើភេរវកម្ម ព្រមទាំងបង្ការ​ទប់ស្កាត់និងបង្ក្រា​បបានទាន់​ពេល​វេលា នៃឧក្រិដ្ឋកម្មឆ្លងដែន និងការធានាបាននូវសន្តិសុខផ្ទៃក្នុងយ៉ាងល្អប្រសើរ ឲ្យឧបាយកល​ទុច្ចរិ​តរបស់មជ្ឈដ្ឋានអគតិនានាដែលប៉ុនប៉ង បង្ករអសន្តិភាព ត្រូវបរាជ័យ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!