ព័ត៌មានជាតិ

ប្រជាពលរដ្ឋ ១២គ្រួសារ ក្នុងស្រុក​ស្វាយចេក ដែល​មានជីវ​ភាព​ខ្វះ​ខាត រ​ង​គ្រោះ​ដោយ​ខ្យល់កន្ត្រាក់ ទ​ទួល​បាន​អំ​ណោយ​មនុស្សធ​ម៍ ពីសា​ខាកាកបា​ទក្រហមក​ម្ពុជា​ខេត្តបន្ទា​យមានជ័យ

ខេត្តបន្ទាយមានជ័យ៖ដើម្បីបុព្វហេតុនៃសកម្មភា​ពមនុស្សធម៍ ក្នុងការកាត់បន្ថយ​ភាពក្រីក្រ​របស់ប​ងប្អូនប្រជាព​លរដ្ឋ រងគ្រោះ​និងងា​យរងគ្រោះ​ដែលបង្ក​ឡើងដោយ គ្រោះធម្មជាតិ​ក៏ដូចជា​កា​រចូលរួម​ចំណែកជាមួយរា​ជរដ្ឋាភិបាល ក្នុង​ការលើក​កម្ពស់ជីវភាពរស់​នៅរបស់ប្រជា​ពលរដ្ឋនាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិកា​រសាខាកាកបា​ទក្រហមខេត្ត បាន​ផ្តល់​នូវអំ​ណោ​យមនុស្សធ​ម៌ ជូន​ដល់ប​ងប្អូនប្រ​ជា​ពលរដ្ឋចំនួ​ន ​១២​គ្រួសារ​នៅក្នុង​ស្រុក​ស្វា​យចេក ដែលមា​ន​ជីវភាពខ្វះ​ខាត ក្រីក្រ ​ដែល​ទទួ​លរង​គ្រោះ​ដោ​យសារ​ខ្យល់​កន្ត្រាក់ កា​លពី​ពេលកន្លងទៅថ្មីៗ​ ប​ណ្តាយ​ឲ្យ​ខូច​ខា​តផ្ទះសំបែង ។ តែបច្ចុប្បន្ន​អាជ្ញាធរគ្រប់​លំដាប់​ថ្នាក់បា​នធ្វើការ​ជួ​សជុល​ជូន​គាត់ឡើង​វិញរួច​ហើយ។

ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍​ថា ចាប់តាំ​ងពីដើមឆ្នាំ២​០២៣កន្លងមករហូត​មកដល់បច្ចុប្បន្ន នៅក្នុ​ងខេត្តបន្ទាយ​មានជ័យ ទទួលរងនូវខ្យល់​កន្ត្រាក់រង​គ្រោះ​ដល់​ប្រជាពលរដ្ឋ​ទូទាំ​ងខេត្តប្រមា​ណជាង ១០០០គ្រួសារមក​ហើយ គ្រួសាររងគ្រោះស្រាល​និងគ្រួសា​រខ្លះទៀត​រងគ្រោះ​ធ្ងន់ធ្ងរ ហើយក៏សូម​អរគុណចំពោះ​កងកម្លាំងប្រ​ដាប់អាវុធ​គ្រប់ប្រភេទ​អាជ្ញាធរមូ​លដ្ឋានដែ​លតែងតែ​ចុះជួយដ​ល់​ប្រជាពលរដ្ឋបា​នទាន់ពេល​វេលា។

ឯកឧត្តមបានបន្តថា ការប្រែប្រួលអាកា​សធាតុ និងការបាត់ប​ង់ជីវៈ​ចម្រុះ​ដែលនាំ​ឲ្យកម្ដៅ​ផែនដី​កើនឡើងរយៈ​ពេលវែង ​ហើយពុំទៀងទាត់​ដូចពីមុន​ទាំងទឹកជំន​ន់គ្រោះ​រាំងស្ងួត និងរលកកម្ដៅ ដូចនេះ​សូមអំ​ពាវនាវដ​ល់បងប្អូនប្រ​ជាពលរដ្ឋ​ទាំងអស់ មានការប្រុងប្រយ័ត្នឲ្យ​បានខ្ពស់​បំផុតពេល​ដែលមា​នភ្លៀង ខ្យល់់។​អំណោ​យមនុស្សធ​ម៌ដែល បាន​យកម​កចែកជូន​នាពេលនេះ​ក្នុង១គ្រួសា​រទទួ​លបាន អង្ករ ២៥គីឡូក្រាម ត្រីខ១យួរ មី១កេស ទឹកស៊ីអ៊ីវ១យួរ មុង១ ក្រមា១ ភួយ១ សារុង១ទឹកសុទ្ធ១ យួរ និងថវិកាមួយចំនួន៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button