ព័ត៌មានជាតិ

ប្រតិភូក្រសួង​អភិវឌ្ឍន៍ជនបទ ចុះពិនិត្យសិក្សាទៅលើផ្លូវដែលរងការខូចខាត ដោយសារ​គ្រោះទឹក​ជំនន់​ នៅក្នុងភូមិសាស្ត្រ​ខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖បន្ទាប់ពីទឹកជំន​ន់ នៅក្នុងភូមិ​សាស្ត្រ នៃខេត្តបន្ទាយមានជ័យ នាពេល​បច្ចុប្បន្ន​កំពុងមានការស្រកចុះជាបណ្តើរ​ៗហើយនោះ ដោយមាន​ការណែនាំរបស់ឯកឧត្តម​បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជ​នបទ បានដាក់បទបញ្ជាចាត់តាំង អោយ​ក្រុមប្រតិ​ភូរបស់​ក្រសួង ដែរដឹកនាំដោយ​ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេ​ខាធិការ និងជាប្រធា​នក្រុមលេ​ខាធិ​ការដ្ឋា​នគ្រប់គ្រងគ្រោះមហន្តរាយ​របស់ក្រសួងអភិវឌ្ឍន៍ជ​នបទ និងឯកឧត្ដម ជួប រតនា អនុរដ្ឋលេខា​ធិការបា​នអញ្ជើញ ចុះសិក្សាវាយតម្លៃ នៃការខូច​ខាតផ្លូវតំ​បន់ជ​នបទ​មួយចំនួ​នដែល​មាន​ការលិច​ដាច់ជាអន្លើៗ ដោយសារទឹក​លិចហូរច្រោះ បានធ្វើឲ្យខូចខាតជាច្រើនកន្លែង ។

លោក ជា យុទ្ធារុណ ដែលជាប្រធា​នមន្ទីរអភិវឌ្ឍន៍​ជនបទខេត្តបន្ទាយមានជ័យ បាន​បញ្ជាក់ បើគិត​ត្រឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ទឹកជំនន់បានស្រកចុះ​វិញប្រមាណ ៤០ភាគរយ ទៅ៦0ភាគរយ ដូ​ច​ជាតំបន់ខ្លះស្រក់តិច តំបន់ខ្លះច្រើន ប៉ុន្តែទន្ទឹម​នឹងការស្រកនេះ ចំពោះ​ការច្រោះ​បណ្ដាល​ឱ្យផ្លូវ​ចិត្តតំប​ន់មួយ​ចំនួននៅក្នុងខេត្តបន្ទាយមានជ័យ បានរងនូវការខូចខាតសរុប ចំនួន​៦០ខ្សែ ប្រវែង៦​២១ ៩៣៦ម៉ែត្រ ត្រូវបានជន់លិចទាំ​ងស្រុងប្រវែង១៦៧ ៣០០ម៉ែត្រម៉ែត្រ ដាច់តួផ្លូវប្រវែង ៣៨ ៧៨​៥ម៉ែត្រ ហូរច្រោះជើ​ងទេប្រវែង ១៤៣ ២០០ម៉ែ​ត្រនិងលូមូល​៤កន្លែង លិច​អណ្ដូងស្នប់ចំនួន ១៥៦​កន្លែង បង្គន់អ​នាម័យគ្រួសា​រចំនួន ១៤ ៧១៣កន្លែង និង​លិចបង្គន់សាធារណៈ​ចំនួន ១០៨ ។បច្ចុប្បន្ន​នេះមន្ត្រី​នៃមន្ទីរអ​ភិវឌ្ឍន៍ជនបទខេត្ត បានចុះស្រង់​ទិន្នន័យ​ជាក់ស្ដែងដា​ក់បណ្តើរៗទៅ​តាម​ខ្សែផ្លូវដែល បានស្រកចុះ។

ឯកឧត្ដម អ៊ិន ចន្ថា បានធ្វើការកោតសរសើរ ចំពោះអស់​លោក លោកស្រីមន្ត្រីទាំងអស់ ដែលបាន​ស​ហការរួបរួមគ្នា ពិសេសបាន​សហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការអនុវត្តក​សាងជួសជុល​ស្ដារឡើងវិញ នូវផ្លូវមួ​យចំនួនដែលមានកា​រខូចខាតតិចតួចបាន ធ្វើកា​រឈូស​ឆាយចាក់​ដីឬបង្ហា​ប់ឡើងវិញ ដើ​ម្បីបងប្អូនប្រ​ជាពលរដ្ឋ បានធ្វើការឆ្លងកាត់។

ឯកឧត្តមបានបន្តថា ផ្លូវថ្នល់ជា​សរសៃឈាម​នៃសេដ្ឋកិច្ច ដូចនេះទៅនឹង​ការចុះ​ពិនិត្យសិក្សា​លើការខូចខាត​ទៅនេះនាពេលទឹកស្រ​កផុតអស់ នឹងធ្វើការជួសជុលតភ្ជាប់ស្តារឡើងវិញ ទាំងផ្លូវ អណ្ដូង​ស្នប់ និងបង្គន់អនាម័យ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!