ព័ត៌មានជាតិ

សត្វគោចំនួន៨ក្បាល ត្រូវរន្ទះបាញ់ងាប់រណូករណែល ខណ:ភ្លៀងធ្លាក់មួយមេធំ នៅស្រុកបរិបូរណ៍

(ខេត្តកំពង់ឆ្នាំង):មេឃភ្លៀងមួយមេយ៉ាងធំ លាយឡំទៅដោយខ្យល់កន្ត្រាក់ផ្គរន្ទះបាញ់បណ្តាលឲ្យសត្វគោ ចំនួន៨ក្បាលងាប់រណូករណែល នៅក្នុងភូមិត្រពាំងពោធ៍ ឃុំខុនរ៉ង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់គោទី១-ឈ្មោះ អ៊ុកគឹម ត្រូវបានរន្ទះបាញ់បណ្តាលឲ្យងាប់សត្វគោ ចំនួន៣ក្បាលនិងម្ចាស់ទី២-ឈ្មោះ នួន សាវុធ ត្រូវរន្ទះបាញ់ បណ្តាលឲ្យសត្វគោងាប់អស់ចំនួន៥ក្បាល ។

សមត្ថកិច្ចបន្តថា ករណីរន្ទះបាញ់បណ្ដាលឲ្យសត្វគោ ចំនួន៨ក្បាលងាប់ខាងលើនេះ បានកើតឡើងខណ:ដែលមានភ្លៀងមួយមេធំលាយឡំដោយខ្យល់កន្ត្រាក់ ផ្គ រន្ទះ ហើយសត្វគោខាងលើនេះត្រូវបានម្ចាស់ចងចោលនៅវាលស្រែខាងក្រោយផ្ទះ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button