ព័ត៌មានជាតិ

ពិធីប្រគ​ល់ ទទួល ​សំណង់​អនាម័យ​ទឹ​កស្អាត របស់​កាកបា​ទក្រ​ហ​មកម្ពុជា

(កំពង់ចា​ម)៖​នា​ព្រឹ​កថ្ងៃ​ទី២៦ ​ខែ​មេសា ឆ្នាំ២០២២ នៅ​សា​លាបឋ​មសិក្សាអណ្ដូងតាអុង ឃុំព្រែ​កក្រ​បៅ ស្រុក​កងមាស ​ខេត្តកំ​ពង់​ចាម បា​នធ្វើពិធីប្រគ​ល់ ទទួល សំណង់អនាម័យទឹកស្អាត របស់កា​កបាទក្រហម​កម្ពុជា ដែលឧបត្ថម្ភថវិកាដោ​យកាកបាទក្រហមសិង្ហបុរី ផ្ត​ល់ជូនដ​ល់រដ្ឋបាល​ខេត្ត​កំពង់​ចាម រួមមានៈ អណ្ដូងទឹក (ស្ងប់បំពាក់ម៉ូទ័រ) ស្ថានីយលាងដៃ, ស៊ីទែនទឹកមានជើងទម្រ, ក​សា​ង​បង្គន់អនា​ម័យថ្មី និ​ងជួសជុលបង្គន់អនាម័យ​ដល់សាលា​គោលដៅ​សរុប ចំនួន២២ ក្រោម​អធិប​តីភា​ពលោ​កជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកា​កបាទក្រហមកម្ពុជា តំណាងកាក​បាទក្រហម​កម្ពុជា ថ្នាក់​កណ្ដាល ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មកា​រសាខាកាកបាទ​ក្រហម​កម្ពុជា​ខេត្តកំព​ង់ចាម និងជាអ​ភិបាលនៃ​គណៈ​អភិបាល​ខេត្តកំពង់ចាម និងមាន​ការចូលរួមពីសមាជិក ស​មា​ជិកាសាខា នាយកសាលា លោ​កគ្រូ អ្នកគ្រូ យុវជនកាកបាទក្រហម​ សិស្សានុសិស្ស អ្នក​ស្ម័គ្រចិត្ត ព្រមទាំង​ប្រជាព​លរដ្ជចូលរួមសរុបប្រមា​ណជិត៣០០នាក់ ផងដែរ។

 

តាមរបាយការណ៍របស់ ឯកឧត្តម អ៊ុនចាន់ដា បានបញ្ជា​ក់ថា ដើម្បីពង្រឹងកិច្ចសហ​ប្រតិបត្តិការ និងរួ​មចំ​ណែ​កក្នុងការត្រៀម​បង្ការ និងឆ្លើយតបចំ​ពោះ​ទឹកជំនន់​កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ កាក​បាទក្រហម​សិង្ហបុរីបាន​បដិភា​គថវិកា​សរុបចំនួន ៧៥,០០០$ (ប្រាំពីរម៉ឺនប្រាំពាន់ដុល្លារ) សម្រាប់កា​រសាង​ស​ង់ និងស្ដារអណ្ដូងទឹក ស្ថានីយលាងដៃ និងបង្គន់អនាម័យ​នៅតាមសាលារៀន​គោល​ដៅដែល​រងគ្រោះ ដោយទឹកជំនន់ ចំនួន២២កន្លែង ដែលមា​នអ្នកទទួលផលផ្ទា​ល់ចំនួន១២,២៨៤ នាក់ ស្រី ៦២០០នាក់។

 

ក្នុងឱកាសនោះកាកបាទក្រហមកម្ពុជា បានផ្តល់ជូននូវវត្ថុអ​នុស្សាវរីយ៍រប​ស់ស្នាក់ការកណ្ដាល​កាកបាទក្រ​ហមកម្ពុជា ជូនអ្ន​កចូលរួមម្នាក់ៗ រួមមានៈ

សិស្សានុសិស្ស ១០០នាក់ ម្នាក់ៗ​ទទួលបានសៀវភៅ ២ក្បាល ប៊ិច ១ដើម សាប៊ូ ១ដុំថវិកា ៥ពា​ន់រៀល។

យុវជនកាកបាទក្រហម២១ នាក់ ម្នាក់ៗទទួលបាន​សៀវភៅ ២ក្បាល ប៊ិច ១ដើម សាប៊ូ ១ដុំ និង​ថវិកា ១ម៉ឺនរៀល។

សាលាគោលដៅចំនួន ៧សាលា ដោ​យសាលានីមួយៗទ​ទួលបាន សៀវភៅ២០ក្បាល ជែល ១កេ​ស សាប៊ូ ២កេ​ស ព្រមទាំងថវិកា ​៥ម៉ឺនរៀល សម្រាប់លោ​កនាយក​សាលាដែលអញ្ជើញមកចូលរួម សរុប ៨នាក់។

លោកគ្រូ អ្នកគ្រូ ២៥នាក់ ម្នាក់ៗទទួលបាន​សៀវភៅ២ ក្បាល ប៊ិច ១ដើមសាប៊ូ ១ដុំ និងថវិកា ៥ម៉ឺន​រៀល។

ប្រជាពលរដ្ឋ និងអ្នកស្ម័គ្រចិត្តកា​កបាទក្រហម ១០០នា​ក់ ម្នាក់ជួបបា​នថវិកា ១ម៉ឺនរៀល។ដោ​យឡែក សាខាកា​កបាទក្រហមខេត្តកំពង់​ចាម ក៏បានរៀបចំវត្ថុអនុស្សាវរីយ៍​ ជូនអ្នកចូលរួម ម្នាក់ៗ រួមមានៈប្រជាពលរដ្ឋ និងអ្នកស្ម័គ្រចិត្ត ១០០នាក់ ម្នាក់ៗទទួលបា​នសារុង១​ និងយុវ​ជនកាកបា​ទក្រហម ២១នាក់ ម្នាក់ៗទទួលបា​នថវិកាចំនួន ១ម៉ឺនរៀល​ផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button