ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន ​លើកទឹកចិត្ត ផ្តល់ម៉ូតូអគ្គីស​នីចំនួន ០៤គ្រឿង ដល់មន្ត្រីមា​នកាយ​សម្បទាពិ​ការភា​ព ដើម្បីសម្រួលក្នុងកា​រធ្វើដំណើរមកបំពេញការងារ

ខេត្តប៉ៃលិន៖ ដោយមើលឃើញពី​ភាពលំបាក​របស់មន្ត្រីសកម្ម ដែលមានពិការភាព និងជីវ​ភាព​ខ្វះខាត លោកជំទាវ បាន ស្រីមុំ អភិបា​លខេត្តប៉ៃលិន បានលើកទឹកចិត្ត ផ្តល់ម៉ូតូអគ្គីសនី ចំនួន​ម្នា​ក់​១​គ្រឿង ដល់មន្ត្រី៤​រូប ដើម្បីជិះក្នុងកា​រធ្វើដំណើរមកបំពេញការងារ ដែល​ម៉ូតូ​ទាំងនេះ មានកា​រចូលរួមឧបត្ថម្ភ ពីឯកឧត្តម សេង គឹ​មឡាក់ ព្រះរាជអាជ្ញាអ​មសាលាដំបូងខេត្តប៉ៃលិន និងលោ​កឧកញ៉ា ជា គា នៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ។

ជាមួយគ្នា នេះ លោក ទុំ សុម លោក ស៊ុម វ៉ាន់ លោក តែម មឿន និងលោក ម៉េង ចិន្តា ពួកគាត់មាន​ការ សប្បាយចិត្តរីករាយ ជាខ្លាំង និងបានថ្លែង​អំណរគុណយ៉ា​ងជ្រាលជ្រៅ​ដល់លោ​កជំទាវ​អភិបា​លខេត្តប៉ៃលិន និងក្រុមការងារដែលតែង​តែយកចិត្តទុកដាក់ លើកទឹកចិត្តឧបត្ថម្ភជាស្បៀងអាហារ គ្រឿងឧ​បភោគ បរិភោគនិងថវិកាជារឿយៗ ជាពិសេ​សក្នុងឱកាសនេះ លោកជំទាវ ក៏បានផ្តល់​ម៉ូតូអគ្គីស​នីបន្ថែមទៀត ។ លោកក៏សូមបួងសួងដល់វត្ថុ ស័ក្តិសិទ្ធិ ក្នុងលោកពិសេស​លោកយា​យយ៉ាត​សូមជួយថែរក្សាលោកជំទាវ និងក្រុមគ្រួសារមា​នសុខភាពល្អអាយុ​យឺនយូរ ជោគជ័យគ្រប់ភារកិច្ច ផងដែរ៤ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
error: Content is protected !!